ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រាយ​ច​ម្ង​ល់​…ការអញ្ជើញ​​កូនប្រុស​របស់​ប្តី​-​ប្រពន្ធ​ស្លា.ប់​ថ្ងៃមុន

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង ពាក់ព័ន្ធ​​ការអញ្ជើញ​ហៅសួរនាំលើកូនប្រុស​​​ម្នាក់ ឈ្មោះ​ហេង ដេ​វីត ហៅ​ឃែ ​​អាយុ​២១​ឆ្នាំ ​ត្រូវជា​កូនបង្កើត​របស់​​ប្តីដែលបាញ់សម្លាប់ប្រពន្ធរួចបាញ់​សម្លាប់ខ្លួនឯង​ដែរ​នោះ​ ​នៅ​រសៀល​​ថ្ងៃ​២០…

ខេត្តកំពង់ធំ ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង ពាក់ព័ន្ធ​​ការអញ្ជើញ​ហៅសួរនាំលើកូនប្រុស​​​ម្នាក់ ឈ្មោះ​ហេង
ដេ​វីត ហៅ​ឃែ ​​អាយុ​២១​ឆ្នាំ ​ត្រូវជា​កូនបង្កើត​របស់​​ប្តីដែលបាញ់សម្លាប់ប្រពន្ធរួចបាញ់​សម្លាប់ខ្លួនឯង​ដែរ​នោះ​ ​នៅ​រសៀល​​ថ្ងៃ​២០ ធ្នូ នេះ ត្រូវ​បាន​លោក​វរសេនីយត្រី ផុ​ន សុផល នាយការិយាល័យ​បទល្មើស​ព្រហ្ម​ទណ្ឌនៃ​កង​រាជ​អាវុធ​ហត្ថ​ខេត្តកំពង់ធំ​បាន​ប្រាប់កោះសន្តិភាព​​តាម​ទូរស័ព្ទ​​ឱ្យ​ដឹង​ថា ​មូលហេតុ​ដែល​លោក​ចេញ​លិខិត​​​​ហៅ​ឈ្មោះ​ហេង ដេ​វីត ហៅ​ឃែ នេះ គឺ​​មាន​ហេតុផលចំនួន​២ ។

លោក​បន្តថា ហេតុផល​ទី​១-គឺ​​មាន​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​ម្នាក់​ឈ្មោះ​គង់ ឈុ​ន​លី បាន​លេង​តុងទីន​ជាមួយ​ស្ត្រី​រង​គ្រោះ​ឈ្មោះ​ស៊ុន ពៅ ​នៅ​មិន​ទាន់​​បាន​ទូទាត់​គ្នា​រួច ខណៈ​ស្ត្រី​មេ​តុងទីននេះបាន​​ស្លាប់ ទើប​​ឈ្មោះ គង់ ឈុ​ន​លី សុំ​ឱ្យ​គាត់​អញ្ជើញ​កូនប្រុស​របស់​ជន​រង​គ្រោះ​មក​ដោះស្រាយ​ឱ្យ​ដឹង​ឮ​ថា​ម្តាយ​​នៅ​ជំពាក់​លុយ​ថ្លៃ​តុងទីន​ប៉ុន្មាន​ទៀត ដើម្បី​ឱ្យ​ជួយ​ចេញ​សង​ជំនួស​ ។

ហេតុផល​ទី​២-​ការ​ហៅ​មក​ជួប​នេះ ក៏​ដើម្បី​សាកសួរ​អំពី​អាវុធ ដែល​ឪពុក​របស់​គាត់ ​បាន​យកមក​​បាញ់​សម្លាប់​​ម្តាយ និង​បាញ់​សម្លាប់​ខ្លួនឯង​ដែរនេះថា បាន​មកពីណា? ក៏​ប៉ុន្តែ​ការ​អញ្ជើញ​របស់​លោក​ មិន​ទាន់​ត្រូវ​​បាន​ឈ្មោះ​ហេង ដេ​វីត ​​មក​ជួបនោះ​ទេ ស្រាប់តែ​ទៅ​យក​លិខិត​អញ្ជើញរបស់គាត់​​ទៅ​បង្ហោះ​​វិញ ធ្វើ​ឱ្យ​លោក​មានការ​ងឿងឆ្ងល់​​​ដែរ ។

គួរ​រំលឹក​ថា ៖ ដឹង​ពី​រឿងរ៉ាវ ​ដែល​ធ្វើ​ឱ្យ​ប្តី​ហ៊ាន​បាញ់​សម្លាប់​ប្រពន្ធ​រួច​បាញ់​ខ្លួនឯង​ដែរ​នេះ​…​!

អត្ថបទសរសេរ ដោយ