ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​មន្ត្រី​យោធា​ម្នាក់​នៅ​ម្តុំ​ស្តុ​ប​អាង​ទឹកអូ​ឡាំ​ពិ​ក

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​ខណ្ឌទួលគោក​ដាក់​គោលដៅ​ដើម្បី​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ និង​ពង្រឹង​ច្បាប់​ចរាចរណ៍​បាន​ធ្វើការ​ឃាត់ខ្លួន​សង្ស័យ​២​នាក់ និង​ដក​បាន​ថ្នាំ​ញៀន​ចំនួន​២​កញ្ចប់​តូច រួម​ទាំង​ម៉ូតូ​មួយ គ្រឿង​។ ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​១០​នាទី​យប់​ថ្ងៃ​ទី​១៨ ខែធ្នូ ឆ្នាំ​២០១៨​ស្ថិត​នៅ​ចំណុច​ខាងត្បូង​ស្តុ​ប​អាង​ទឹកអូ​​ឡាំ​ពិ​ក​ប្រមាណ​១០០​ម៉ែត្រ…

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​ខណ្ឌទួលគោក​ដាក់​គោលដៅ​ដើម្បី​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ និង​ពង្រឹង​ច្បាប់​ចរាចរណ៍​បាន​ធ្វើការ​ឃាត់ខ្លួន​សង្ស័យ​២​នាក់ និង​ដក​បាន​ថ្នាំ​ញៀន​ចំនួន​២​កញ្ចប់​តូច រួម​ទាំង​ម៉ូតូ​មួយ
គ្រឿង​។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​១០​នាទី​យប់​ថ្ងៃ​ទី​១៨ ខែធ្នូ ឆ្នាំ​២០១៨​ស្ថិត​នៅ​ចំណុច​ខាងត្បូង​ស្តុ​ប​អាង​ទឹកអូ​​ឡាំ​ពិ​ក​ប្រមាណ​១០០​ម៉ែត្រ តាម​ប​ណ្តោ​យផ្លូវ​ព្រះ​មុនី​រ៉េ​ត ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ដើម​គ ខណ្ឌទួលគោក ។

ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ ម្នាក់​ឈ្មោះ ប៊ុ​ន សុខ​ជា ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជា​មន្ត្រី​យោធា​ថ្នាក់​ព្រិ​ន្ទ​បាល​ទោ​នៅ​បញ្ជាការដ្ឋាន​អង្គរក្ស ស្នាក់​នៅ​ក្នុង​ក្រុង​តា​ខ្មៅ ខេត្តកណ្ដាល និង​ម្នាក់​ទៀត​ឈ្មោះ ទី ឡា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​ក្បែរ​គ្នា​។

តាម​ប្រភព​ព័ត៌មាន​ពី​កម្លាំង​សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​កម្លាំង​របស់​ពួក​គាត់​បាន​ធ្វើការ​ដាក់​គោល​​ដៅ​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ និង​ពង្រឹង​ច្បាប់​ចរាចរណ៍​នៅ​ត្រង់​ចំណុច​កើតហេតុ​ខាងលើ ក៏​ស្រាប់តែ​លេចមុខ​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ប៊ីត ពណ៌​ក្រហម​លា​យស ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​ព្រះ​មុន្នី​រ៉េ​ត ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​។

លុះ​មក​ដល់​ចំណុច​គោលដៅ​ខាងលើ ពេល​ដែល​ជនសង្ស័យ​ឃើញ​​កម្លាំង​សមត្ថកិច្ច​កំពុង​ដាក់​គោលដៅ​ត្រួតពិនិត្យ ភ្លាម​នោះ​ជនសង្ស័យ​ឈ្មោះ​ប៊ុ​ន សុខ​ជា ក៏​បាន​បោះ​ថ្នាំ​ញៀន​ប្រភេទ​ក្រាម​ស​ថ្លា​មួយ​កញ្ចប់​តូច​ដែល​កាន់​នឹង​ដៃ​ចោល​ទៅ​នឹង​ដី ហើយ​ព្យាយាម​ជិះ​ម៉ូតូ​បត់​ត្រឡប់​ក្រោយ​ទាំង​បញ្ច្រាសទិស​ដៅ​ចរាចរណ៍​​ ប៉ុន្តែ​ក៏​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ដែល​កំពុង​ពួនស្ទាក់​ចាប់​ឃាត់​បាន​ភា្ល​ម​ៗ​តែ​ម្តង ។

បន្ទាប់​មក​កម្លាំង​សមត្ថកិច្ច​ធ្វើការ​ឆែកឆេរ​នៅ​លើ​ខ្លួន​ជនសង្ស័យ​ទាំង​ពីរ​នាក់ ស្រាប់តែ​ប្រទះ​ឃើញ​ថ្នាំ​ញៀន​ប្រភេទ​ក្រាម​ស​ថ្លា​នៅ​លើ​ខ្លួន​ជនសង្ស័យ​ឈ្មោះ​ប៊ុ​ន សុខ​ជា​ចំនួន​មួយ​កញ្ចប់​តូច​បន្ថែម​ទៀត​ផង​។

បច្ចុប្បន្ន​សង្ស័យ​ទាំង​ពីរ​នាក់ រួម​និង​វត្ថុ​តាង​ត្រូវ​បាន​កម្លាំង​នគរ​បាន​បញ្ជូន​ខ្លួន​មក​សួរនាំ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​រង់ចាំ​ចាត់ការ​ទៅ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ