ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាម​ពិត​កត្តាទាំង​នេះ​ហើយ បណ្តាល​ឱ្យ​ស្រឡាញ់​ភេទ​ដូច​គ្នា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​ស្រឡាញ់​ភេទ​ដូច​គ្នា​មិនមែន​កើតឡើង​គ្រាន់តែ​តាម​អារម្មណ៍ ឬ ការ​ធ្វើ​តាម​គ្នា ឬ​តាម​ការ​បន្តុះបង្អាប់​លើកដាក់​គ្នា​នោះ​ទេ គឺ​ការ​ស្រឡាញ់​ភេទ​ដូច​គ្នា​កើតឡើង ដោយ​បេះដូង​ពី​ធម្មជាតិ ។ កញ្ញា…

រាជធានី​ភ្នំពេញ ៖ ការ​ស្រឡាញ់​ភេទ​ដូច​គ្នា​មិនមែន​កើតឡើង​គ្រាន់តែ​តាម​អារម្មណ៍ ឬ ការ​ធ្វើ​តាម​គ្នា ឬ​តាម​ការ​បន្តុះបង្អាប់​លើកដាក់​គ្នា​នោះ​ទេ គឺ​ការ​ស្រឡាញ់​ភេទ​ដូច​គ្នា​កើតឡើង ដោយ​បេះដូង​ពី​ធម្មជាតិ ។

កញ្ញា ​លី ពិសី អ្នកសម្របសម្រួល​សមាគម​ឥន្ទធនូ​កម្ពុជា​បាន​លើក​ឡើង​ថា​ ការ​ស្រឡាញ់ ភេទ​ដូច​គ្នា​នៅ​កម្ពុជា​មាន​ភាពល្អ​ឡើង​បន្ទាប់​ពី​ប្រទេស​ក្នុង​ចំណោម​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន បន្ទាប់​ពី​ប្រទេស​ថៃ ប៉ុន្តែ​តែ​មានការ​រើសអើង ។

ក្នុង​បទ​សម្ភាសន៍​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​កញ្ញា​លី ពិសី បាន​លើក​ឡើង​ថា ការ​ស្រឡាញ់​ភេទ​ដូច​គ្នា នៅ​ប្រទេស​កម្ពុជា​នៅ​មាន​ភាព​រើសអើង ខណៈ​ប្រទេស​ថៃ​ការ​ស្រឡាញ់​ភេទ​ដូច​គ្នា​កើតឡើង​មុន​កម្ពុជា ហើយ​ក៏​មានការ​រើសអើង​ផង​ដែរ ។ ចំណែក​ប្រទេស​អាស៊ាន​មួយ​ចំនួន​ទៀត​មាន​ភាព​យ៉ាប់​ជាង​កម្ពុជា ដែល​ក្នុង​នោះ​ពាក់ព័ន្ធ​នឹង​សាសនា និង​មួយ​ចំនួន​ទៀត​ទាក់ទង និង​វប្បធម៌​ប្រពៃណី ។

កញ្ញា​លី ពិសី និយាយ​ថា «​ទាំង​វប្បធម៌​ប្រពៃណី សង្គម សាសនា​នៅ​កម្ពុជា មានការ​ផ្តល់​មេត្តាធម៌​ច្រើន​តាម​រយៈ​ការងារ​យើង ។ ក្នុង​នោះ​ក៏​មាន​បរិយាកាស​ផ្នែក​នយោបាយ​ផង​ដែរ​។ ថ្នាក់ដឹកនាំ​ប្រទេស​បាន​គាំទ្រ​សមាគម​ឥន្ទធនូ​ខ្លាំង ដោយ​ជា​សាធារណៈ​ថែម​ទៀត ដោយ​កុំ​ឲ្យ​មានការ​រើសអើង ឬ​ប្រកាន់​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​ផង​ដែរ »​។

តាម​ការ​ស្រាវជ្រាវ​នៅ​ក្នុង​អំឡុង​ឆ្នាំ​២០១៥ ក្នុង​ចំណោម​ប្រជាជន​ជាង​១.០០០​នាក់​បាន​គាំទ្រ​ចំនួន​ពាក់​កណ្តាល និង​ពាក់កណ្តាល​ទៀត​មិន​បាន​គាំទ្រ​នោះ​ទេ ។ អ្នក​ដែល​មិន​បាន​គាំទ្រ​នោះ​បាន​លើក​ឡើង​ពី​ក​ក្តា​តំណពូជ​(​ដាច់​ពូជ​) ការ​អាប់ឱន​ដល់​គ្រួសារ ។

ប្រភព​ដដែល​បញ្ជាក់​ថា​៖«​បើ​និយាយ​ពី​ការ​ស្អប់​ស្ពើ​ម​មិនមែន​ទេ តែ​គាត់​បារម្ភ​ពី​ការ​ដាច់​ពូជ​ដែល​ទាក់​ទង់​នឹង​ប្រពៃណី​ច្រើន​ជាង ។ និយាយ​ការ​ប្រ​ឡាញ់​ភេទ​ដូច​គ្នា​នៅ​ក្នុង​ប្រទេស កម្ពុជា​មាន​ភាព​អំណោយទាន​ច្រើន​ក្នុង​ការ​រស់នៅ​ជាមួយ​អ្នក​ដទៃ​បាន ថ្វី​ដ្បិតតែ​នៅ​មាន ការ​រើសអើង​មួយ​ចំនួន​ក៏​ដោយ ។

យើង​ចង់​បង្កើត​ក្រុម​គ្រួសារ​ពេញ​មុខ​ពេញមាត់ ដូច​អ្នក​ដែល​មាន​ភេទ​ផ្ទុយ​គ្នា​។ ទោះបីជា​មាន​យើង​គ្មាន​ច្បាប់​អនុញ្ញាត​អាពាហ៍ពិពាហ៍ (​អេ​តា​ស៊ី​វិល​) ក៏​ដោយ ប៉ុន្តែ​យើង​អាច​រៀប​កម្មវិធី​បាន ។ យើង​ចង់​រស់នៅ​ក្នុង​សង្គម ក្នុងភូមិ​ដែល​ពេញ​មុខ​ពេញមាត់​ថា​យើង​គឺ​គ្រួសារ​ដែល​មាន​ប្តី ប្រពន្ធ ដូច​គេ​ដូច​ឯង​ដែរ យ៉ាង​យោ​ច​ណាស់​ធ្វើ​តាម​ប្រពៃណី ។ កុំ​ឲ្យ​ថា​រស់នៅ​ទៅ​លឹប​ល មិន​ពេញលេញ​ដូច​គេ​។ អីុ​ចឹ​ង​គឺ​គោល​បំណង​សំខាន់​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា »​។

កញ្ញា​លី ពិសី ឲ្យ​ដឹង​ថា​ចំពោះ​ការ​ស្រឡាញ់​ភេទ​ដូច​គ្នា​នៅ​ក្នុង​ប្រទេស​កម្ពុជា មិន ទាន់​មាន​តួលេខ​ណា​មួយ​បញ្ជាក់​ចំនួន​ច្បាស់លាស់​នោះ​ទេ ប៉ុន្តែ​បើ​តាម​សមាគម​ឥន្ទធនូ​កម្ពុជា​របស់​កញ្ញា​ដែល​បាន​ចង់ក្រង​២៥ ខេត្ត​ក្រុងមាន​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​ប្រមាណ​២​ពាន់​នាក់​(​រាប់​ទាំង​ដៃគូ​) ។

ភាគី​ច្រើន​នៃ​អ្នក​ដែល​ស្រឡាញ់​ភេទ​ដូច​គ្នា​នោះ​ដែរ គឺ​អ្នក​ប្តូរ​យ៉េន​ឌ័​រ (​តែងខ្លួន​) ពី​ស្ត្រី​ទៅ​បុរស និង​ពី​បុរស​ទៅ​ស្ត្រី ។ ចំណែក​ស្ត្រី​ស្រឡាញ់​ស្ត្រី​មិនសូវ​មាន​ទេ ។

កញ្ញា​លី ពិសី ដែល​ស្រឡាញ់​ភេទ​ដូច​គ្នា​បាន​អះអាង​ថា​ស្រី​ស្រឡាញ់​ស្រី​ដូច​គ្នា ច្រើន​តែ​មិន​ហ៊ាន​ចេញ ឬ​បង្ហាញ​ទៅ​ក្រុម​គ្រួសារ និង​សង្គម​ជាតិ​ទេ ។ សម្រាប់​នាង​ផ្ទាល់​មិន​បាន​ព្រួយបារម្ភ​ចំពោះ​អ្នក​ត​ពូជ​នោះ​ទេ ព្រោះ​នាង​បាន​ឲ្យ​តម្លៃ​ទៅ​លើ​ក្តី​ស្រឡាញ់ ហើយ​ដៃគូ​ក៏​បាន​ជជែក​គ្នា​ថា​មិន​ចង់​មានកូន​ផ្ទាល់​ទេ ។

«​យើង​មិន​បាន​ព្រួយបារម្ភ​ចំពោះ​ការ​ដាក់​ពូជ​ទេ ផ្ទុយ​ទៅ​វិញ យើង​យកក្តី​ស្រឡាញ់​ទៅ​ជួយ​អ្នក​ក្រីក្រ ។ បើ​ខ្ញុំ​ចង់បាន​កូន​មែន​ខ្ញុំ​អាច់​ដាក់​ពាក្យសុំ​កូនចិញ្ចឹម​ក៏​បាន »​។

កញ្ញា​លី ពិសី មិន​លើកទឹកចិត្ត​ឲ្យ​មានការ​ស្រឡាញ់​ភេទ​ដូច​គ្នា​នៅ​កម្ពុជា​ច្រើន​ទេ ប៉ុន្តែ​ចង់​ឲ្យ​អ្នក​​​ស្រឡាញ់​​​ភេទ​ដូច​គ្នា​ទាំងអស់​ត្រូវ​មាន​ជំនឿ​លើ​ខ្លួនឯង និង​សុំ​ឲ្យ​មហាជន​កុំ​រើសអើង ចំពោះ​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា ។ ជាង​នេះ​សុំ​ឲ្យ​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​ហ៊ាន​ចេញ​មុខ​និយាយ​ជា​ចំហ ។

«​យើង​ជឿ​ថា​យើង​មិន​អាច​បង្ខំ​អ្នក​ណា​ដែល​មិនមែន​ជា​ខ្លួន​គេ ធ្វើ​ជា​គេ​បាន​ទេ ។ ការ​ស្រឡាញ់​ភេទ​ដូច​គ្នា​មិនមែន​កើត​ដោយ​សារ​អារម្មណ៍ និង​ក​ក្តា​បន្តុះបង្អាប់​នោះ​ទេ ។ ការ​ស្រឡាញ់​ដូច​គ្នា​គឺ​កត្តា​ធម្មជាតិ មាន​ន័យ​ថា​គឺ​ដុះ​ចេញពី​ក្នុង​ខ្លួនឯង​តែ​ម្តង ។

យើង​មិន​អាច​យក​ចំនួន​តួលេខ​អ្នក​ដែល​ស្រឡាញ់​ភេទ​ដូច​គ្នា​តាម​រយៈ​ការ​បង្អាប់​គ្នា​មួយ​ករណី ឬ​ពីរ​ករណី​មក​បូក​ធ្វើ​សេចក្តីសន្និដ្ឋាន​រួម​នោះ​ទេ ។ ខ្ញុំ​មិន​អាច​និយាយ​ថា​មិនមែន​ទេ គឺ​មាន ។ ប៉ុន្តែ​ទឡ្ហីករណ៍​ដែល​តំណាង​ឲ្យ​យើង​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​បាន​ទេ គឺ​ស្រឡាញ់​ភេទ​ដូច​គ្នា​មាន​សេចក្តី​ស្រឡាញ់​ដូ​ួ​ច​គ្នា​ដែល​ស្រឡាញ់​ភេទ​ផ្ទុយ​គ្នា »​។

យោង​តាម​របាយការណ៍​របស់​អង្គការ​អនាគត​កម្ពុជា​-​អាស៊ាន លើក​ស្ទួយ​សិទ្ធិ​អ្នក ស្រឡាញ់​ភេទ​ដូច​គ្នា កាលពី​ពេល​កន្លង​មក​បាន​បង្ហាញ​ថា​ក្នុង​រយៈពេល​១០​ឆ្នាំ ចុង​ក្រោយ​នេះ​កំណើន​របស់​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​កើន​ដល់​ជាង​៦​ពាន់​គូ​ដែល​ពួក​គេ​ភាគច្រើន​រង​ការ​រើសអើង​យ៉ាង​ខ្លាំង​ពី​សាច់ញាតិ និង​អ្នក​នៅ​ជុំវិញ​ខ្លួន ។

របាយការណ៍​សមាគម​ឥន្ទធនូ​កម្ពុជា​បាន​ចេញផ្សាយ​ថា​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​៣៣%​បាន​លើក​ឡើង​ថា អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​ចំនួន​៨២% បាន​ទទួល​រង​ការ​រើសអើង​ពី​ក្រុម​គ្រួសារ សហគមន៍ និង​ប្រជាជន​ទូទៅ​២៩% មិន​ហ៊ាន​ចេញ​ទៅ​ខាងក្រៅ​ដោយសារ​តែ​ភ័យ​ខ្លាច​នៃ​ការ​រើសអើង​ការ​វិនិច្ឆ័យ ការ​សម្លុត និង​ការ​យាយី ផ្សេង​ៗ​។

ចំណែក​អ្នក​ប្តូរ​ភេទ​ជា​ស្ត្រី​រង​ការ​រើសអើង កម្រិត​ខ្ពស់ ក្នុង​នោះ​៣៩%​រង​ការ​រំលោភ​បំពាន​ខាង​ផ្លូវភេទ ២៤%​រង​នូវ​ការ​រើសអើង ផ្នែក​ការងារ ២៤%​ត្រូវ​បាន​គេ​បដិសេធ ឬ បណ្តេញ​ចេញពី​លំនៅ​ឋាន និង​២៤%​ទៀត​រង នូវ​ការ​បំពាន​លើ​រូបរាង​កាយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ