ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​មានច្បាប់អនុញ្ញាត​ហេតុ​អី​គ្រឿងចក្រ​ចាំបាច់​បើក​រត់ ខណៈ​កំពុង​ធ្វើ​សកម្មភាព​នោះ?

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ គ្រឿងចក្រ​ប្រភេទ​អេ​ស្កា​វ៉ា​ទ័​រ​មួយ​គ្រឿង​បាន​បើក​រត់គេច​ពី​ក្រុម​អ្នក​សារព័ត៌មាន បន្ទាប់​ពី​បាន​សួរនាំ​រក​ច្បាប់​អនុញ្ញាតត​ដែល​ធ្វើ​ឲ្យ​មានការ​សង្ស័យ​ថា ការ​ជីក​កកាយ​យក​ដី​ភ្នំ​នៅ​ចំណុច​ជើងភ្នំ​បង្គោល​កី​ស្រី​ម៉ៅ ស្ថិត​នៅ​ក្នុងភូមិ​គល់​គប់ ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ ពិតជា​គ្មាន​ច្បាប់​អនុញ្ញាតតិ​ពិតមែន ។…

ខេត្តកំពង់ឆ្នាំង ៖ គ្រឿងចក្រ​ប្រភេទ​អេ​ស្កា​វ៉ា​ទ័​រ​មួយ​គ្រឿង​បាន​បើក​រត់គេច​ពី​ក្រុម​អ្នក​សារព័ត៌មាន បន្ទាប់​ពី​បាន​សួរនាំ​រក​ច្បាប់​អនុញ្ញាតត​ដែល​ធ្វើ​ឲ្យ​មានការ​សង្ស័យ​ថា ការ​ជីក​កកាយ​យក​ដី​ភ្នំ​នៅ​ចំណុច​ជើងភ្នំ​បង្គោល​កី​ស្រី​ម៉ៅ ស្ថិត​នៅ​ក្នុងភូមិ​គល់​គប់ ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ ពិតជា​គ្មាន​ច្បាប់​អនុញ្ញាតតិ​ពិតមែន ។
ហេតុ​ការ​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១៨ ខែធ្នូ ឆ្នាំ​២០១៨ ។ យ៉ាងនេះ​ក្តី​បន្ទាប់​ពី​បាន​រាយការណ៍​សមត្ថកិច្ច​ជំនាញ​ទៅ​ដល់​នៅ​វេលា​ម៉ោង​៤​និង​៣០​នាទី​ដើម្បី​ឃាត់​សាកសួរ ។

យោង​តាម​សេចក្តីរាយការណ៍​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា ក្រុម​អ្នក​សារព័ត៌មាន​មួយ​ក្រុម​បាន​ប្រទះ និង​គ្រឿងចក្រ​អេ​ស្កា​វ៉ា​ទ័​រ​មួយ​គ្រឿង​ដែល​កំពុង​ធ្វើ​សកម្មភាព​កាយ​យក​អាច​ដី​នៅ​ចំណុច​ជើងភ្នំ​ខាងលើ ហើយ​បាន​ធ្វើការ​សាកសួរ​ពេល​នោះ​អ្នក​អេ​ស្កា​វ៉ា​ទ័​របា​ន​ប្រាប់​អ្នក​សារព័ត៌មាន​ថា គ្រឿងចក្រ​នេះ​មានច្បាប់​អនុញ្ញាត​ត្រឹមត្រូវ ម្តង​ថា មានច្បាប់ សាលាស្រុក​រលាប្អៀរ​ម្តង​ថា ពី​មន្ទីរ​សាធារណៈការ និង​ដឹក​ជញ្ជូន​ខេត្ត និង​ចុង​ក្រោយ​ថា ពី​មន្ទីរ​រ៉ែ និង​ឋា​ម​ពល ។

ប៉ុន្តែ​ទន្ទឹម​នឹង​នោះ​បន្ទាប់​ពី​មាន​ទូរស័ព្ទ​ចូល​មក​អ្នក​បើក​គ្រឿ​ចក្រ​ខាងលើ​ស្រាប់តែ​អ្នក​បើក​គ្រឿងចក្រ​បាន​បើក​រត់គេច​ចេញពី​កន្លែង​កើតហេតុ ដោយ​បើក​កាត់​ព្រៃ​សំដៅ​ទៅ​ទីតាំង​ផ្សេង​ពី​កន្លែង​កើតហេតុ ។ ជាមួយ​គ្នា​នោះ​ក្រុម​អ្នក​សារព័ត៌មាន​ក៏​បានឃើញ​អ្នក​បើក​ម៉ូតូ​ម្នាក់​មក​ដល់​ដែល​គេ​ស្គាល់​ថា ជា​ម្ចាស់​គ្រឿងចក្រ​ខាងលើ​ឈ្មោះ ប៉ោង ហើយ​បាន​មក​បញ្ជា​គ្រឿងចក្រ​ឲ្យ​បើក​រត់​រហូត​ដល់​ចំណុច​មួយ​ដែល​មាន​ចម្ងាយ​ជាង​១​គីឡូម៉ែត្រ​ពី​កន្លែង​កើតហេតុ និង មួយសន្ទុះ​ក្រោយមក​ទើប​សមត្ថកិច្ច​ជំនាញ​ទៅ​ដល់ ។

សេចក្តី​រាយ​ការ​បញ្ជាក់​ថា នៅ​ពេល​កើតហេតុ​ក្រុម​អ្នក​សារព័ត៌​មានបាន​ទូរស័ព្ទ​ទៅ​ជា​ច្រើន​អង្គភាព​តាម​ការ​បញ្ជាក់​ពី​អ្នក​បើក​គ្រឿងចក្រ​ថា មានច្បាប់​ដើម្បី​ចង់​ដឹង​ថា តើ​មានច្បាប់​ពិត​ដែរ ឬទេ ។ ជាដំបូង​បាន​ទូរស័ព្ទ​ទៅ​លោក សោម វឺ​ន អភិបាលស្រុក​រលាប្អៀរ ដើម្បី​រាយការណ៍​ពី​សកម្មភាព​ដែល​កំពុង​តែ​ជីក​យក​នៅ​ជើងភ្នំ​ខាងលើ​ត្រូវ​បាន​លោក​សោម វឺ​ន បដិសេធន៍​ថា លោក​មិន​បានដឹង​នោះ​ទេ ។
បន្ទាប់​មក​ក្រុម​អ្នក​សារព័ត៌មាន​ក៏​បាន​ទូរស័ព្ទ​ទៅ​សួរ​លោក​កែវ ពៅ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្ត ហើយ​ត្រូវ​បាន កែវ ពៅ បាន​ប្រាប់​វិញ​ថា លោក​មិន​បាន​ចេញ​ច្បាប់​ឱ្យ​កាយ​ភ្នំ​នោះ​ទេ ហើយ​បើសិនជា​មានច្បាប់​មែន ហេតុ​អី​ចាំបាច់​បើក​រត់ ?


ដោយឡែក​លោក អ៊ុ​ក រស់ ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្តកំពង់ឆ្នាំង​បាន​បញ្ជាក់​ថា លោក​មិន​បានដឹង​រឿង​នេះ​ទេ ហើយ​ត្រូវ​ដឹង​ថា តែ​អត់​ច្បាប់ គឺ​បើក​រត់​ហើយ ។ ប៉ុន្តែ​លោក​បាន​បញ្ជាក់​ថា បច្ចុប្បន្ន​នេះ​ច្បាប់​អនុញ្ញាត​ធ្វើ​អាជីវកម្ម​ខ្នាត​តូច​បាន​ធ្លាក់​មក​លើ​ខេត្ត​គ្រប់គ្រង​ហើយ ប៉ុន្តែ​អ្នក​អាជីវកម្ម​ទាំង​អស់នោះ​គេច​មក​ព្រម​មក​ធ្វើ​ច្បាប់ ដើម្បី​បង់​សួយ​សា​អាករ ។ លោក​បាន​បញ្ជាក់​ថា ច្បាប់​អាជីវកម្ម​ត្រឹម​២០-៣០​ម៉ឺន​រៀល​ប៉ុណ្ណោះ ។ ចំណែក​តម្លៃ​បង់​សួយសារអាករ​ខ្សាច់​ត្រឹមតែ ០,២​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​១​ម៉ែត្រគូប រីឯ​ដីក្រហម​ដីស​បង់​ត្រឹម​០,១​ដុល្លារ​នោះ​ទេ ប៉ុន្តែ​អ្នក​ទាំងនោះ​ភាគច្រើន​មិន​ព្រម​ធ្វើ​ច្បាប់​ដោយ​សំអាង​ថា ធ្វើ​សិន​ចាំ​សុំ​ច្បាប់​ក្រោយ ។

លោក ថោ​ង វី​រ៉ា​វុ​ឌ្ឍី នាយ​ខណ្ឌ​រដ្ឋ​ព្រៃឈើ​នៃ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​បាន​ប្រាប់​ថា ជុំវិញ​ការ​ឃាត់​គ្រឿងចក្រ​ខាងលើ​នេះ​លោក​មិន​ទាន់​បញ្ជាក់​យ៉ាងណា​នៅឡើយ​នោះ​ទេ ។ ប៉ុន្តែ​ជំហាន​ដំបូង​លោក​ត្រូវ​តែ​ឃាត់​យក​គ្រឿងចក្រ​ទៅ​រក្សា​ទុកជា​បណ្ដោះអាសន្ន​សិន ។ បន្ទាប់​មក​លោក​នឹង​ទៅ​ធ្វើ​ចុច​និយាយ​កាម ដើម្បី​ពិនិត្យ​មើល​ទីតាំង​ភូមិសាស្ត្រ​ខាងលើ តើ​ស្ថិត​ក្នុង​ដី​គម្រប​ព្រៃឈើ​រដ្ឋ​ដែរ ឬទេ ហើយ​ជា​ដី​ស្ថិត​ក្នុង​ដី​របស់​រដ្ឋ ត្រូវ​រក​ទំហំ​ផ្ទៃដី​ដែល​រង​ការ​ខូចខាត​អស់​ទំហំ​ប៉ុណ្ណា ដើម្បី​កសាង​សំណុំរឿង​តាម​ផ្លូវច្បាប់ ។


ជុំវិញ​បញ្ហា​នេះ​ត្រូវ​បាន​គេ​បញ្ជាក់​ថា គ្រឿងចក្រ​ខាងលើ​ពិតជា​គ្មាន​ច្បាប់​អនុញ្ញាត្តិ​ពិតមែន ករណី​នេះ​ដែរ​ត្រូវ​បាន​គេ​ដឹង​ថា នៅ​ខេត្តកំពង់ឆ្នាំង​កំពុង​តែ​មាន​សកម្មភាព​ឈូស​ឆាយដី​ជា​ច្រើន​កន្លែង​មាន​ដី​ព្រៃ​លិច​ទឹកដី​គម្រប​ព្រៃរបស់​រដ្ឋការ​ធ្វើ​អាជីវកម្ម​គ្មាន​ច្បាប់អនុញ្ញាត​ដូច​អាជីវកម្ម​បូម​ខ្សាច់​របស់​លោក រឿ​ន ថា​វរិ​ទ្ឋ​ជាដើម ។ ករណី​នេះ​ត្រូវ​បាន​គេ​រិះគន់​ថា មន្ត្រី​ជំនាញ​ក្នុង​ការ​បង្ក្រាប​បទល្មើស​របស់​សមត្ថកិច្ច​នៅ​មាន​កម្រិត​នៅឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ