ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​ដឹងផ្តើម​ចេញពីរឿងអ្វី…ជាងមាស២ក្រុមវាយតប់គ្នា​ផ្អើល​ពេញមុខ​ហាង​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បុរស២ក្រុម​មានគ្នា​ចំនួន​​៦​ទៅ​៧​នាក់​ជា​ជាងមាស​ បាន​ចូល​ទៅ​ផឹកស៊ី​ច្រៀង​ខារ៉ាអូខេ​​ក្នុង​ភោ​ជនី​យ​ដ្ឋា​ន​ម្ហូប​ខ្មែរ​គាប់ចិត្ត​ នៅ​ម្តុំ​ផ្សារ​សាំ​ហាន់​ សង្ស័យ​ទាស់​ពាក្យ​សំដី​គ្នា​រហូត​ឈាន​ទៅ​ដល់​ការ​វាយតប់​​គ្នា​​ផ្អើល​ពេញ​ខាង​មុខ​ហាង​ បណ្តាល​ឱ្យ​​​មានអ្នករង​របួស​ ហើយ​​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​យក​ទៅ​សួរនាំ​នៅ​ប៉ុស្តិ៍​ទួល​សង្កែ​ទី​១ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង៣០​នាទី​រំលង​អធ្រា​​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៨…

រាជធានីភ្នំពេញ ៖ បុរស២ក្រុម​មានគ្នា​ចំនួន​​៦​ទៅ​៧​នាក់​ជា​ជាងមាស​ បាន​ចូល​ទៅ​ផឹកស៊ី​ច្រៀង​ខារ៉ាអូខេ​​ក្នុង​ភោ​ជនី​យ​ដ្ឋា​ន​ម្ហូប​ខ្មែរ​គាប់ចិត្ត​ នៅ​ម្តុំ​ផ្សារ​សាំ​ហាន់​ សង្ស័យ​ទាស់​ពាក្យ​សំដី​គ្នា​រហូត​ឈាន​ទៅ​ដល់​ការ​វាយតប់​​គ្នា​​ផ្អើល​ពេញ​ខាង​មុខ​ហាង​ បណ្តាល​ឱ្យ​​​មានអ្នករង​របួស​ ហើយ​​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​យក​ទៅ​សួរនាំ​នៅ​ប៉ុស្តិ៍​ទួល​សង្កែ​ទី​១ ។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង៣០​នាទី​រំលង​អធ្រា​​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៨ ខែធ្នូ ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវ​ផ្សារ​សាំ​ហាន់ នៅ​ចំណុច​ភោ​ជនី​យ​ដ្ឋា​ន​ម្ហូប​ខ្មែរ​គាប់ចិត្ត ស្ថិត​នៅ​ក្នុង​សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌ​ឬ​ស្សី​កែវ ។

តាម​ប្រភព​ព័​​ត៌​មាន​ពី​សមត្ថកិច្ច​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ ​ភាគី​ទាំង​សងខាង​សរុប​ទាំងអស់​មាន​គ្នា​ពី​៦​ទៅ​៧​នាក់​ សុទ្ធតែ​ជា​មិត្ត​ភក្តិ​ដែល​រកស៊ី​ធ្វើ​ជាងមាស​ជាមួយ​គ្នា​ ហើយ​ពួក​គេ​ទាំង​អស់នោះ​បាន​ចូល​ទៅ​ផឹកស៊ី​ច្រៀង​ខារ៉ាអូខេ​នៅ​ក្នុង​បន្ទប់​ខារ៉ាអូខេ​យីហោ​ឈ្មោះ​ម្ហូប​ខ្មែរ​គាប់ចិត្ត លុះ​ពេល​ដែល​ផឹកស៊ី​នឹង​ច្រៀង​រួចរាល់​ហើយ​ក៏​គិតលុយ​ ។

ប្រភពដដែលបាន​បន្ត​ថា ប៉ុន្តែ​គេ​មិនដឹង​ថាភាគី​ទាំង​សងខាង​នេះ​ទាស់​ពាក្យ​សំដី​គ្នា​ ឬ​មួយ​ឌឺដង​គ្នារឿងអ្វី​​នោះ​ទេ​ បានជា​យក​កែវ​ចាន​គប់ ​និ​ង​វាយ​គ្នា​នៅ​ក្នុង​បន្ទប់​ខារ៉ាអូខេ​រហូត​ឈាន​ទៅ​ដល់​របួស​រៀង​ៗ​ខ្លួន​ ហើយត្រូវ​​បាន​សន្តិសុខ​ហាមឃាត់​មិន​អោយ​ឈ្លោះប្រកែក​គ្នា ។

លុះ​ពេល​សន្តិសុខ​ឃាត់​អោយ​ចេញ​ទៅ​ក្រៅ​រួច​ហើយ​ ភាគី​ទាំង​សងខាង​បាន​នាំ​គ្នា​​វាយ​គ្នា​ម្តងទៀត​នៅខាង​ក្រៅហាង​បង្ក​អោយ​ផ្អើល​ទៅ​ដល់​សមត្ថកិច្ច​​ខណ្ឌ​ឫ​​ស្សី​កែវ​ចុះ​មក​អន្តរាគមន៍​ឃាត់​យក​ទៅ​សួរនាំ​នៅ​ប៉ុស្តិ៍​ទួល​សង្កែ​១ ។

សមត្ថកិច្ច​មិន​ទាន់​ដឹង​ថា ​ខាង​ណា​ជា​ជន​បង្ក ខាង​ណា​ជា​ជន​រង​គ្រោះ​នោះ​ទេ ប៉ុន្តែ​ឃាត់ខ្លួន​បាន​តែ​បុរស​៥​នាក់​តែ​ប៉ុណ្ណោះ ក្នុងនោះ​ភាគី​ម្ខាងរងរបួស​បែកក្បាល​​២​នាក់​​ និង​ភាគី​​ម្ខាងទៀត​រងរបួស​បែក​ភ្នែក​​៣​នាក់​ ។

ប្រភព​ព័​​ត៌​មាន​ពី​ប្រជាពលរដ្ឋ​ដែល​លួច​ថត​ជាប់​ ពេល​ដែល​កើតហេតុ​គេ​ឃើញ​ខាង​ភាគី​បុរស​២​នាក់​ដែល​រង​របួស​បែកក្បាល​គឺ​គ្នា​គាត់​នាំ​គ្នា​វាយ​កញ្ចក់​រថយន្ត​ម៉ាក​ឡង់​​គ្រី​ស្ស័​រ ស៊េ​រី​ទំនើប​ពណ៌​ស បណ្តាល​អោយ​បែក​កញ្ចក់​ទាំង​មុខ ​និ​ង​ក្រោយ ។

ក្រោយ​ពេល​កើតហេតុ​ ភាគី​ទាំង​សងខាង​ត្រូវ​បាន​សមត្ថកិច្ច​ប​ញ្ចូ​ន​បន្ត​ទៅ​កាន់​អធិការដ្ឋាន​ខណ្ឌ​ឬ​ស្សី​កែវ​ដើម្បី​សួរនាំ​នឹង​ចាត់ការ​បន្ត​ទៅ​តាម​នី​តិ​វិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ