ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណី​ក្រោយ​ពេល​បែកធ្លាយ​…​ទើប​លើកគ្នា​ទៅ​រើ​ចេញ​វិញ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្រាស់​បោះ​នុយ​ចាប់ត្រី​ខុសច្បាប់​មួយ​កន្លែង នៅ​ក្នុងភូមិ​ដើម​គ សង្កាត់ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា បាន​ត្រូវ​មន្ត្រី​ខណ្ឌរដ្ឋបាល​ជលផល​ភ្នំពេញ ចុះ​ទៅ​រើ​ចេញ​ហើយ បន្ទាប់​ពី​បណ្តាញ​​ព័ត៌​មាន​បាន​ចុះ​ផ្សាយ​ពី​សកម្មភាព​បោះ​សម្រាស់​ខុសច្បាប់​គ្មាន​អ្នក​បង្ក្រាប ។…

រាជធានី​ភ្នំពេញ ៖ សម្រាស់​បោះ​នុយ​ចាប់ត្រី​ខុសច្បាប់​មួយ​កន្លែង នៅ​ក្នុងភូមិ​ដើម​គ សង្កាត់ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា បាន​ត្រូវ​មន្ត្រី​ខណ្ឌរដ្ឋបាល​ជលផល​ភ្នំពេញ ចុះ​ទៅ​រើ​ចេញ​ហើយ បន្ទាប់​ពី​បណ្តាញ​​ព័ត៌​មាន​បាន​ចុះ​ផ្សាយ​ពី​សកម្មភាព​បោះ​សម្រាស់​ខុសច្បាប់​គ្មាន​អ្នក​បង្ក្រាប ។

ព្រឹក​ថ្ងៃ​ទី​១៥ ខែធ្នូ មន្ត្រី​ខណ្ឌ​រដ្ឋបាល​ជលផល​ភ្នំពេញ បាន​ជួល​កម្មករ​ចំនួន​៧​នាក់​ ចុះ​ទៅរើ​សម្រាស់​នោះ​ចេញ ។ អ្វី​ដែល​មានការ​ចាប់​អារម្ម​ណ៍​នោះ​ គឺ​ខណៈ​រើគេ​ឃើញ​ឈ្មោះ​ធី​ដែល​គេ​អះអាង​ថា ​ម្ចាស់​សម្រាស់​ដែល​ស្និទ្ធ​នឹង​មន្ត្រីជលផល​នោះ ចេញ​មក​សម្របសម្រួល​ធ្វើ​យ៉ាងណា ​ដើម្បី​ឲ្យ​សម្រាស់​នោះ​ទុក​នៅ​ដដែល ។ ទន្ទឹម​នឹង​នោះ ភ្នាក់ងារ​កោះសន្តិភាព​ដែល​ចុះ​ទៅ​ផ្តិត​យក​រូបភាព​ក៏​ត្រូវ​បុរស​ម្នាក់​ដែល​គេ​អះអាង​ថា​ឈ្មោះ​​ធី​នេះ ឲ្យ​ទូរស័ព្ទ​ថា​មាន​គេ​ចង់​ជួប ដោយ​ប្រាប់​ថាបើ​រើ​ទាំងអស់ នៅ​មាន​សម្រាស់​ជា​ច្រើន​ទៀត​កុំ
ឱ្យ​ខ្លះ​រើ ខ្លះ​មិន​រើ ។

តាម​មន្ត្រី​ខណ្ឌ​រដ្ឋបាល​ជលផល ​ដែល​ចុះ​ទៅ​រើ​សម្រាស់​នេះ​បាន​ឲ្យ​ដឹង​ថា កន្លង​មក​ខណ្ឌ​រដ្ឋបាល​ជលផល​ភ្នំពេញ​មានការ​លំបាក​ក្នុង​ការ​បង្ក្រាបបទល្មើស​នេសាទ ដោយសារ​តែ​អ្នក​រកស៊ី​ល្មើសច្បាប់​សុទ្ធតែ​មាន​អន្តរ​គម​ន៍ ។ មន្ត្រី​រូប​នេះ​បាន​ត្អួ​ញ​ត្អែ​រ​ទៀត​ថា ដូច​ជា​សម្រាស់​នៅ​ទន្លេសាប ត្រង់​អតីត​ក្រុមហ៊ុន​បូម​ខ្សាច់​ម៉ាក​វែ​ល ក្នុង​សង្កាត់​ឫស្សី​កែវ ខណ្ឌឫស្សីកែវ ជា​សម្រាស់​របស់​មន្ត្រីអាវុធហត្ថ គ្រាន់តែ​ចូល​ក្បែរ​មិន​ឲ្យ​ចូល​ផង ។

មន្ត្រី​រូប​នេះ​និយាយ​ថា នៅ​ក្នុង​ការ​រើ​សម្រាស់​នេះ យើង​មានការ​លំបាក​ដោយសារ​តែ​ពុំ​មាន​ឧបករណ៍​គ្រាប់​គ្រាន់ ។ នៅ​ព្រឹក​ថ្ងៃ​នោះ គេ​ឃើញមន្ត្រី​ជលផល​បាន​ជួល​ទូក​និង​កម្មករ​មក​រើ​សម្រាស់​ហើយ​ការ​រើ​អស់​រយៈពេល​មួយ​ព្រឹក​ទៅ​ហើយ បាន​សម្រាស់​តែ​ប្រមាណ​មួយ​ទូក​ប៉ុណ្ណោះ​ទំនង​រើ​កន្លះ​ខែ​ទៀត មិន​អស់​ផង ដែល​គេ​ដាក់​ត្រឹមតែ​៣-៤​ថ្ងៃ ។

លោក ងិ​ន ឌី នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា ក្រៅពី​សម្រាស់​ដែល​កំពុង​រើ​នោះ នៅ​មាន​សម្រាស់​ធំ​ៗ​មួយ​ចំនួន​ទៀត​ដូច​ជា របស់​កងរាជអាវុធហត្ថ នៅ​ក្នុង​សង្កាត់​ឫស្សី​កែវ និង​របស់​កង​ម៉ា​រី​ន​នៅ​ទន្លេមេគង្គ​ក្រោយ​មូលដ្ឋាន​ទាហានជើងទឹក លោក​នឹង​បន្ត​ចុះ​រើ​ចេញជា​បន្តបន្ទាប់​ទៀត ។

ដោយឡែក លោក សៀង បូ​រិ​ន ប្រធាន​មន្ទីរកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា ការ​ដាក់​សម្រាស់​ជា​បទល្មើស​នេសាទ ដែល​កន្លង​មក​សមត្ថកិច្ច​ជំនាញតែងតែ​ចុះ​បង្ក្រាប​ជា​រៀង​រាល់​ឆ្នាំ ។ អ្នក​ដាក់​សម្រាស់់​ភាគច្រើន​ជា​កងកម្លាំងប្រដាប់អាវុធ​ហើយ​មន្ត្រី​ជំនាញ​មានការ​លំបាក​និង​ទើសទាល់​យ៉ាង​ខ្លាំង ទោះបីជា​យ៉ាងណា លោក​នឹង​ចុះ​បង្ក្រាប​ជា​បន្តបន្ទាប់ ។

គួរ​បញ្ជាក់​ថា សម្រាស់​នេះ​ត្រូវ​បាន​គេ​ចាប់ផ្តើម​បោះ​ចូល​ក្នុង​ទន្លេសាប​កាលពី​ថ្មី​ៗ​នេះ ហើយនៅ​ថ្ងៃ​ទី​១២ ខែធ្នូ អ្នក​យក​ព័ត៌មាន​កោះសន្តិភាព​បាន​ទៅ​ថត​ផ្សាយ ទើប​ឃើញ​មានការ​ចុះ​បង្ក្រាប​រើ​ចេញ ។ ការ​ដាក់​សម្រាស់​ចាប់​ត្រី​ខុសច្បាប់​នោះ ត្រូវ​បាន​គេ​លួច​បង្ហើប​ឲ្យ​ដឹង​ថា មានការ​ឃុបឃិត​គ្នា​រវាង​មន្ត្រី​រដ្ឋបាល​ជលផល​គ្រប់គ្រង​ទីនោះ​និង​សមត្ថកិច្ច​មួយ​ចំនួន និង​មាន​អ្នក​រត់ការ​តាំងពី​សង្កាត់​រដ្ឋបាល​ជលផល​ច្រាំង​ចំរេះ ផ្នែក និង​ខណ្ឌ រដ្ឋបាល​ជលផល​ភ្នំពេញ ។

តាម​ព័ត៌មាន​ឲ្យ​ដឹង​ថា សម្រាស់​នីមួយ​ៗ​មានទទឹង​ជាង​៥០​ម៉ែត្រ និង​បណ្តោយ​តាម​ដង​ទន្លេ ជាង​១០០​ម៉ែត្រ និង​ខ្លះ​ទៀត​លើស​ពី​នេះ ។ អ្នក​រកស៊ី​ដាក់​សម្រាស់​ចាប់​ត្រី​ខុសច្បាប់​នេះ ត្រូវ​គេ​ដឹង​ថា ម្ចាស់​ឈ្មោះ​កូប និង​ឈ្មោះ​យ៉ា ដែល​ជា​ខ្មែរ​អ៊ិ​ស្លា​ម មាន​ជំនាញ​មុជទឹក​និង​មាន​គេ​ដេកចាំ បោះ​នុយ​អប់ ស្បែក​គោ និង​យាម​ជា​ប្រចាំ​ដើម្បី​ការពារ​ការ​លួច​ឆក់​ក្នុង​សម្រាស់ ៕​

អត្ថបទសរសេរ ដោយ