ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សោកនាដកម្មដ៏រន្ធត់រថភ្លើង​បុក​គ្នាខ្ទេច​… ​ស្លា.ប់់​៩​នាក់ របួស​៤៧​នាក់

5 ឆ្នាំ មុន

ប្រទេស​តួ​ក​គី ៖ អភិបាលក្រុង​អង់កា​រ៉ា​រដ្ឋធានី​តួ​ក​គី លោក​ VASIP SAHIN ​ថ្លែង​ថា មនុស្ស​៩​នាក់​ស្លាប់ ហើយ​៤៧​នាក់​ទៀត​រង​របួស កាលពី​ថ្ងៃ​ទី​១៣…

ប្រទេស​តួ​ក​គី ៖ អភិបាលក្រុង​អង់កា​រ៉ា​រដ្ឋធានី​តួ​ក​គី លោក​ VASIP SAHIN ​ថ្លែង​ថា មនុស្ស​៩​នាក់​ស្លាប់ ហើយ​៤៧​នាក់​ទៀត​រង​របួស កាលពី​ថ្ងៃ​ទី​១៣ ​ធ្នូ ក្នុង​គ្រោះថ្នាក់​រថភ្លើង​លឿន​មួយ​ក្នុង​ទីក្រុង​អង់កា​រ៉ា​។

នៅ​កន្លែង​គ្រោះថ្នាក់​លោក​ VASIP SAHIN​ ថ្លែង​ទៅ​កាន់​ក្រុម​អ្នកកាសែត​ថា រថភ្លើង​លឿន​នោះ​ដែល​បើក​ឆ្ពោះទៅ​ខេត្ត​ KONYA ​នា​ភាគ​កណ្ដាល​ប្រទេស បាន​បុក​ជាមួយ​ក្បាលរថភ្លើង​មួយ​ដែល​បើក​ត្រួតពិនិត្យ​ផ្លូវដែក​។

ចំណែក​ទូរទស្សន៍ ​CNN TURK​ រាយការណ៍​ថា គ្រោះថ្នាក់​នេះ​កើត​មាន​រង្វង់​ម៉ោង​៣​និង​៣០​នាទី​ម៉ោង​សកល ត្រង់​ផ្លូវដែក​ក្រោម​ដី​នៃ​ស្ថានីយ​រថភ្លើង MARSANDIZ ខាងលិច​ក្រុង​អង់កា​រ៉ា​។

គ្រោះថ្នាក់​រថភ្លើង​នោះ​នាំ​គេ​នឹកឃើញ​ដល់​សោកនាដកម្ម កាលពី​ខែកក្កដា​ កន្លង​ទៅ​ដែល​រថភ្លើង​មួយ​ខ្សែ បាន​រត់​ធ្លាក់​ផ្លូវដែក​នា​ភាគ​ពាយ័ព្យ​តួ​ក​គី បណ្ដាល​ឲ្យ​មនុ​ស្សុ​ស្លា្​ប់​២៤​នាក់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ