ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សត្វ​គោ​ងាប់​បន្តបន្ទាប់​ជា​ច្រើន​ក្បាល ខណៈ​មន្ត្រី​ជំនាញ​សង្ស័យ​ថា​…

5 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ សត្វ​គោ​របស់​ប្រជាពលរដ្ឋ​បាន​ងាប់​ចំនួន​១១​ក្បាល ខណៈ​មន្ត្រី​ជំនាញ​សង្ស័យ​ថា​ក្នុង​ប៊ីដុង​ដាក់​ទឹក​ចំណុះ​៣០​លី​ត្រ​ដែល​ដាក់​អោយ​គោ​ផឹក​មាន​សារធាតុ ពុល ។ ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​ល្ងាច​ថ្ងៃ​ទី​១១ ខែធ្នូ ឆ្នាំ​២០១៨ ស្ថិត​នៅ​ភូមិ​តាំង​ជិ…

ខេត្តរតនគិរី ៖ សត្វ​គោ​របស់​ប្រជាពលរដ្ឋ​បាន​ងាប់​ចំនួន​១១​ក្បាល ខណៈ​មន្ត្រី​ជំនាញ​សង្ស័យ​ថា​ក្នុង​ប៊ីដុង​ដាក់​ទឹក​ចំណុះ​៣០​លី​ត្រ​ដែល​ដាក់​អោយ​គោ​ផឹក​មាន​សារធាតុ ពុល ។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​ល្ងាច​ថ្ងៃ​ទី​១១ ខែធ្នូ ឆ្នាំ​២០១៨ ស្ថិត​នៅ​ភូមិ​តាំង​ជិ ឃុំ​ញ៉ា​ង ស្រុក​អណ្តូង​មាស​។

ក្រោយ​ពី​មាន​សត្វ​គោ​ងាប់​ចំនួន​១១​ក្បាល​ខាងលើ​នេះ​ត្រូវ​បាន​ប្រជាពលរដ្ឋ​រាយការណ៍​មក​អាជ្ញាធរ​ដែនដី និង​សមត្ថកិច្ច រួម​ទាំង​មន្ត្រី​ពេទ្យសត្វ​ផង​ដែរ​។

សមត្ថកិច្ច​បានអោយ​ដឹង​ថា​សត្វ​គោ​ដែល​ងាប់​មាន​ចំនួន​១១​ក្បាល ក្នុង​នោះ​គោ​ញី​មាន​ចំនួន​៩​ក្បាល ចំណែក​ម្ចាស់​គោ​មាន​ចំនួន​៣​គ្រួសារ ។ ក្រោយ​ពី​កើតហេតុ​ការណ៍​ខាងលើ​នេះ មន្ត្រី​ជំនាញ​ធ្វើការ​ត្រួតពិនិត្យ និង​សាកសួរ​ម្ចាស់​សត្វ​គោ​បានអោយ​មន្ត្រី​ជំនាញ​ដឹង​ថា មុន​ពេល​សត្វ​គោ​ទាំង​១១​ក្បាល​បាន​ងាប់​ខាងលើ​នេះ គឺ​ម្ចាស់​សត្វ​គោ​បាន​ចាក់ទឹក​ចេញពី​ប៊ីដុង​អោយ​គោ​ផឹក ស្រាប់តែ​២​ម៉ោង​ក្រោយ សត្វ​គោ​បាន​ប្រកាច់​ងាប់​ជា​បន្តបន្ទាប់​រហូត​ដល់​១១​ក្បាល​។

បើ​តាម​ការ​បញ្ជាក់​ពី​មន្ត្រី​ជំនាញ​បានឱ្យ​ដឹង​ថា ក្នុង​ប៊ីដុង​ទឹក​ដែល​ដាក់​អោយ​គោ​ផឹក​នោះ​មាន​សារធាតុពុល​ដែល​បណ្តាល​អោយ​សត្វ​គោ​ទាំង​នោះ​ងាប់​បែប​នេះ​។

មន្ត្រី​ជំនាញ​បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​អោយ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​មុន​នឹង​ប្រើប្រាស់​សំភារៈ​សម្រាប់​ដាក់​ទឹក​ឱ្យ​មនុស្ស និង​សត្វ​ផឹក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ