ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​គន្លឹះ​អ្វី​ដែល​នាំ​ឲ្យ​នារី​ខ្មែរ ៣០០​នាក់​នេះ​ធ្វើ​ជំនួញ​ជោគជ័យ ហើយ​រក​ចំណូល​បាន​ស្រួល?

5 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​ ៖ នារី​ប្រមាណ​៣០០​នាក់​មក​ពី​គ្រប់​ខេត្ត​-​រាជធានី ដែល​សុទ្ធតែ​ជា​អ្នកតំណាង​ចែកចាយ​ដ៏​​ជោគជ័យ លើ​ផលិតផល​ម៉ាក​ល្បី NNP បាន​ជួបជុំ​គ្នា​នៅ​មជ្ឈមណ្ឌល​ម៉ូ​ឌែ​ន​៥ ដើម្បី​ចែករំលែក​បទ​ពិសោធន៍​​​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ជំនួញ​។ កម្មវិធី​នេះ រៀបចំ​ឡើង​ដោយ​ក្រុមហ៊ុន…

​រាជធានី​ភ្នំពេញ​ ៖ នារី​ប្រមាណ​៣០០​នាក់​មក​ពី​គ្រប់​ខេត្ត​-​រាជធានី ដែល​សុទ្ធតែ​ជា​អ្នកតំណាង​ចែកចាយ​ដ៏​​ជោគជ័យ លើ​ផលិតផល​ម៉ាក​ល្បី NNP បាន​ជួបជុំ​គ្នា​នៅ​មជ្ឈមណ្ឌល​ម៉ូ​ឌែ​ន​៥ ដើម្បី​ចែករំលែក​បទ​ពិសោធន៍​​​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ជំនួញ​។ កម្មវិធី​នេះ រៀបចំ​ឡើង​ដោយ​ក្រុមហ៊ុន ដា​ណា​ទ្រី ខេ​ម​បូ​ឌា ត្រេ​ន​ដី​ង ខូ​អិ​ល​ធី​ឌី ដែល​មាន​អ្នកស្រី ទ្រី ដា​ណា ជា​អគ្គនាយក​។​

​អ្នកស្រី ទ្រី ដា​ណា បាន​ថ្លែង​នៅ​មុខ​អ្នកតំណាង​ចែកចាយ​មក​ពី ២៥​ខេត្ត​-​រាជធានី ទូ​ទាំង​ប្រទេស​កម្ពុជា​ថា កម្មវិធី​ជួបជុំ​នៅ​ថ្ងៃនេះ គឺ​ដើម្បី​បង្កើន​ភាព​ស្និទ្ធស្នាល និង​ចែករំលែក​នូវ​វិធីសាស្ត្រ​ធ្វើ​ជំនួញ​។ អ្នកស្រី បាន​បន្ថែម​ទៀត​ថា អ្នកតំណាង​ចែកចាយ​ប្រមាណ ៣០០​នាក់​នេះ សុទ្ធតែ​ជោគជ័យ​ខ្លាំង​ជាមួយ​ផលិត​ផល NNP បន្ទាប់​ពី​យក​ទៅ​លក់​ក្នុង​ពេល​ដ៏​ខ្លី​ប៉ុណ្ណោះ​។ ភាព​ជោគជ័យ​នេះ គឺ​ដោយសារ​ផលិតផល NNP មានគុណ​ភាពល្អ និង​ទទួល​បានការ​ជឿជាក់​ពី​អតិថិជន​។​

​អគ្គ​នាយិកា​ក្រុមហ៊ុន បាន​រៀបរាប់​បន្ថែម​ថា ពី​មុន​មក អ្នកតំណាង​ចែកចាយ​ខ្លះ គឺ​ធ្វើការ​ឱ្យ​គេ​រង់ចាំ​បើក​ប្រាក់​ខែ​ប៉ុណ្ណោះ ប៉ុន្តែ​បន្ទាប់​ពី​ទទួល​ចែកចាយ​ផលិតផល NNP ក៏​ចាប់ផ្ដើម​ពេញចិត្ត​នឹង​ការ​ធ្វើ​ជំនួញ​។ អ្នកខ្លះ​ចាប់ផ្ដើម​ពី​ដើមទុន​មិន​ដល់ ១​ពាន់​ដុល្លារ ក៏​បាន​ក្លាយទៅជា​ម្ចាស់​ដេប៉ូ​ទូ​ទាំង​ខេត្ត ហើយ​មាន​យក​ទៅ​ចែកចាយ​បន្ត​ជា​ច្រើន​។ អ្នកស្រី ទ្រី ដា​ណា បាន​បញ្ជាក់​ថា នារី​ខ្មែរ​ដែល​មាន​បំណង​ចង់បាន​ចំណូល​ខ្ពស់ ត្រូវ​ហ៊ាន​ចេញ​រកស៊ី និង​តស៊ូ ទើប​អាច​សម្រេច​ជោគជ័យ​បាន​។​

​សព្វថ្ងៃ​ក្រុមហ៊ុន NNP មាន​សាខា​គ្រប់​ខេត្ត​-​រាជធានី​ទូ​ទាំង​ប្រទេស ដោយ​មាន​អ្នកតំណាង​ចែកចាយ​ដែល​កំពុង​ជោគជ័យ​ប្រមាណ​៣០០​នាក់ ខណៈ​អ្នកតំណាង​ចែកចាយ​ខ្លះ​ទៀត​ទើប​ចាប់ផ្ដើម​។ ពី​ដើមទុន​តិច រហូត​ដល់​ក្លាយជា​ម្ចាស់​ដេប៉ូ បាន​ធ្វើ​ឱ្យ​នារី​ជា​ច្រើន ដែល​ចូលរួម​ជាមួយ NNP នឹក​ស្មាន​មិន​ដល់​។ អ្នកស្រី ទ្រី ដា​ណា បាន​បញ្ជាក់​ថា ភាព​ជោគជ័យ​ទាំង​អស់នេះ ដោយសារ​ក្រុមហ៊ុន​មាន​យុទ្ធសាស្ត្រ​ទីផ្សារ​ខ្លាំង ហើយ​មិន​ទុក​អ្នក​ចែកចាយ​ចោល​ឡើយ​។​

​គួរ​បញ្ជាក់​ដែរ​ថា ក្រុមហ៊ុន ដា​ណា​ទ្រី ខេ​ម​បូ​ឌា ត្រេ​ន​ដី​ង ខូ​អិ​ល​ធី​ឌី បាន​បើក​សម្ពោធ​ជា​ផ្លូវការ កាលពី​ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ​២០១៨​។ ក្រុមហ៊ុន ដា​ណា​ទ្រី ខេ​ម​បូ​ឌា ត្រេ​ន​ដី​ង ខូ​អិ​ល​ធី​ឌី ជា​ក្រុមហ៊ុន​នាំ​ចូល​ផលិត​ផល​ថែរក្សា​សម្រស់​ជា​ច្រើន​ប្រភេទ មាន​ទាំង​សម្រាប់​បុរស និង​នារី​។ រាល់​ផលិតផល​ទាំងនោះ សុទ្ធ​តែ​មានគុណ​ភាព​ខ្ពស់ ហើយ​ទទួលស្គាល់​ដោយ​ក្រសួងសុខាភិបាល នៃ​ព្រះរាជាណាចក្រ​ថៃ និង​ក្រសួងសុខាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​ចុះបញ្ជី​យ៉ាង​ត្រឹមត្រូវ​នៅ​ក្រសួងពាណិជ្ជកម្ម ដោយ​មិន​បន្លំ​ផលិតផល​ក្លែងក្លាយ​ឡើយ​។​

អ្វី​ដែល​ពិសេស​នោះ គឺ​ក្រុមហ៊ុន ដា​ណា​ទ្រី ខេ​ម​បូ​ឌា ត្រេ​ន​ដី​ង ខូ​អិ​ល​ធី​ឌី មាន​ផ្ដល់​សេវា​ប្រឹក្សា​យោបល់ ជួយ​ដល់​នារី​ខ្មែរ ដែល​គ្មាន​ការងារ ឬ​មុខរបរ ឲ្យ​ចេះ​ចាប់ផ្ដើម​ជំនួញ​ដំបូង តាំងពី​ដើមទុន ៥០​ដុល្លារ​ក៏​បាន៕ ដោយ​សហ​ការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ