ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ​CPP ៖ សម រ​ង្ស៊ី ចង់​ក្តោប​ដំណែង​តាម​តម្រូវ​ការខ្លួន​មិន​គិត​ពី​លក្ខន្តិក​បក្ស

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥ​សាន បាន​ហៅ​ទ​ង្វើ របស់​លោក សម រ​ង្ស៊ី ជា​មនុស្ស​ចង់​ក្តោប​តំណែង​បក្ស…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥ​សាន បាន​ហៅ​ទ​ង្វើ របស់​លោក សម រ​ង្ស៊ី ជា​មនុស្ស​ចង់​ក្តោប​តំណែង​បក្ស តាមតែ​តម្រូវ​ការខ្លួន ទាំង​មិន​គិត​ពី​លក្ខន្តិកៈ​បក្ស និង​អ្នក​ដ៏​ទៃ ។

ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​បក្ស​កាន់​អំណាច​នេះ ស្រប​ពេល​លោក សម រ​ង្ស៊ី ផ្ញើ​សារ​ទៅ​កាន់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ថា មិន​ចង់បាន​ការ​គិតគូ​ក្នុង​ការ​ផ្តល់​សិទ្ធ​មន្ត្រី ១១៨​នាក់ ឲ្យ​ធ្វើ​នយោបាយ​ឡើង​វិញ ។ ជាង​នេះ​បន្ទាប់​ពី​លោក​បាន​ប្រកាស​ទទួល​ធ្វើ​ជា​ប្រ ធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ពេល​ថ្មី​ៗ​កន្លង​មកនេះ ។ លោក សុខ ឥ​សាន បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១១ ធ្នូ​ថា តម្រូវការ​របស់​ទណ្ឌិត សម រ​ង្ស៊ី គឺជា​ការ​ចង់បាន​ដោយ​អត្ត​នោ​ម័ត​ដោយ​ខ្លួនឯង ។ នៅ​ពេល​ទាល់ច្រក​ទណ្ឌិត សម រ​ង្ស៊ី បាន​លាលែង​ពី​សមាជិក​បក្ស និង​ពី​ប្រធាន​បក្ស ។

ឥឡូវ​ទណ្ឌិត​សម រ​ង្ស៊ី ចង់​ក្តោប​យក​តំណែង​ប្រធាន​ទណ្ឌិត សម រ​ង្ស៊ី ថា មាន​តម្រូវការ​ត្រូវ​តែ​មក​យក​តួនាទី​ជា​ប្រធាន​បក្ស​វិញ ដោយ​មិន​គិត​ពី​ការ​គោរព និង​អនុវត្ត​លក្ខន្តិក​បក្ស​អ្វី ឡើយ គឺ​អត្ត​នោ​ម័ត​ពេញទី​តែ​ម្តង គឺ​ក្នុង​ករណី​អវត្តមាន​បាន​ទាំង​បំពាន​ដែល​ខ្លួនឯង​មិនមែន​ជា​សមាជិក​បក្ស​ផង ។ ដូច្នេះ​ការ​មក​យក​តំណែង​ជា​ប្រធាន​បក្ស​អាច​ចាត់ទុកជា​ការ​ឆក់​ប្លន់​តាម​តម្រូវការ​របស់​ខ្លួន ដែល​បាន​ស្រែក​ក្តែ​ង​ៗ​ដោយ​មិន​ចេះ​ខ្មាស់​អៀន​។

លោក​បន្ត​ថា បើ​សម រ​ង្ស៊ី ចង់​ធ្វើ​អ្វី និង​ចង់បាន​អ្វី​ស្រេច​នៅ​លើ​ទណ្ឌិត សម រ​ង្ស៊ី ថា​ជា​តម្រូវការ ។ នេះ​ជា​ចរិត​អត្ត​នោ​ម័ត​ផ្តាច់​ការ​នៅ​ក្នុង​បក្ស និង​ជា​ចរិត​អ្នកនយោបាយ​ប្រជាធិបតេយ្យ ក្លែងក្លាយ ។ លោក សម រ​ង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ទី​១១ ធ្នូ ក៏​បាន​ផ្ញើ​សារ​ជូន​ទៅ​សម្តេច​តេ​ជោ ហ៊ុន សែន យ៉ាង​ដូច្នេះ​ថា «​ក្នុង​នាម​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​១១៨​រូប ដែល​តុលាការ​កំពូល​បាន​ដកហូត​សិទ្ធិ​ធ្វើ​សកម្មភាព​នយោបាយ​តាំងពី​ថ្ងៃ​១៦ វិច្ឆិកា ២០១៧ មក​ខ្ញុំ​សូម​ប្រាប់​ទៅ​លោក ហ៊ុន សែន ថា មិន​ចាំបាច់​គិតគូរ​ពី​ពួក​យើង​ទេពី​ព្រោះ​ពួក​យើង​មិន​ត្រូវការ​ឲ្យ​គេ​ផ្តល់​សិទ្ធិ​ធ្វើ​សកម្មភាព​នយោបាយ​ឲ្យ​ពួក​យើង​វិញ​ទេ​ដរាបណា​លោក កឹ​ម សុខា ដែល​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ទាន់​បាន​ទទួល​សេរីភាព​ពេញលេញ​នៅឡើយ​ទេ ហើយ​ដរាបណា​អាជ្ញាធរ​ទីក្រុង​ភ្នំពេញ​មិន​ទាន់​បាន​ទម្លាក់​ចោល​នូវ​រាល់​ការ​ចោទប្រកាន់​មក​លើ​លោក​ប្រធាន កឹ​ម សុខា​» ។ លោក​ថា «​ខ្ញុំ​សូម​បញ្ជាក់​ថា ខ្ញុំ​ស្គាល់​ច្បាស់​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​១១៨​រូប​នោះ ពីព្រោះ​អ្នក​ទាំងនោះ​បាន​ទទួល​តំណែង​របស់​ខ្លួន​នៅ​ពេល​ដែល​ខ្ញុំ​កាន់​តំណែង​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ។

សូម​ជម្រាប​ថា ក្នុង​ករណី​នាក់​១១៨​នាក់ របស់​មន្ត្រី​បក្ស​ប្រឆាំង​នេះ​ត្រូវ​បាន​សម្តេច ស ខេ​ង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ក៏​បាន​ថ្លែង​ឲ្យ​ដឹង​ដែរ​ថា ការ​ធ្វើ​វិសោធនកម្ម​បើកផ្លូវ​ឲ្យ​អ្នក​ទាំង​១១៨​រូប​អាច​ធ្វើ​នយោបាយ​ឡើង​វិញ​បាន​ដោយសារ​ក្នុង​ចំណោម​បំរាម​នយោបាយ​ទាំង​១១៨​រូប មាន​មួយ​ចំនួន​ធំ​បាន​គោរព​តាម​សាលក្រម​តុលាការ​កំពូល ។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥ​សាន បាន​អះអាង​ថា លោក​សម រ​ង្ស៊ី ត្រូវ​នៅ​ឯក​កោ​ម្នាក់ឯង​ក្នុង​ចំណោម​មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ​១១៨​នាក់ ដែល​ជាប់​បម្រាម​តុលាការ​កំពូល ។ លោក​បន្ត​ថា ក្នុង​ចំណោម​មន្ត្រី​អតីត​បក្ស​ប្រឆាំង​ទាំង​១១៨​រូប​ដែល​សាលដីកា​តុលា ការ​កំពូល​ហាម​ធ្វើ​នយោបាយ​រយៈពេល​៥​ឆ្នាំ​ក៏​គ្មាន​ឈ្មោះ សម រ​ង្ស៊ី​ដែរ ។ លោក​សម រ​ង្ស៊ី លែង​មាន​តួនាទី​អ្វី​សំខាន់​ក្នុង​អតីត​បក្ស​ប្រឆាំង​ទៀត​ហើយដោយ​សារបាន​លាលែង​អស់​ហើ យ ។ ទោះបី​ទណ្ឌិត សម រ​ង្ស៊ី នៅ​តែ​ចង់​ផ្សារ​ភ្ជាប់​ខ្លួន​ជាមួយ​កឹ​ម សុខា តាម​ពាក្យស្លោក​ថា សម រ​ង្ស៊ី និង​កឹ​ម សុខា ជា​មនុស្ស​តែ​មួយ​យ៉ាងណា​ក្តី​ក៏​មិន​អាច​ជួយ​បាន​ដែរ​ពីព្រោះ​មនុស្ស​ពីរ​នាក់​ដាច់​ដោយឡែក​ពី​គ្នា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ