ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុង​អង្គុយ​លើ​ម៉ូតូ​ដោយ​មិនដឹង​ខ្លួន ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន (មានវីដេអូ​)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ជនសង្ស័យ​១​ក្រុម​មាន​គ្នា​៣​នាក់​បាន​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​អ្នកដំណើរ​តាម​ផ្លូវ​បាន​សម្រេច​ជា​បន្តបន្ទាប់​២​លើក កាលពី​២​ខែ​មុន នៅ​ក្នុងភូមិ​សាស្ត្រ​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ បន្ទាប់​មក​បាន​គេចខ្លួន​បាត់​ដោយ​សុវត្ថិភាព លុះ​មក​ដល់​ពេល​នេះ​ត្រូវ​បាន​កម្លាំង​នគរបាល ប៉ុស្តិ៍​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ…

រាជធានី​ភ្នំពេញ​ ៖ ជនសង្ស័យ​១​ក្រុម​មាន​គ្នា​៣​នាក់​បាន​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​អ្នកដំណើរ​តាម​ផ្លូវ​បាន​សម្រេច​ជា​បន្តបន្ទាប់​២​លើក កាលពី​២​ខែ​មុន នៅ​ក្នុងភូមិ​សាស្ត្រ​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ បន្ទាប់​មក​បាន​គេចខ្លួន​បាត់​ដោយ​សុវត្ថិភាព លុះ​មក​ដល់​ពេល​នេះ​ត្រូវ​បាន​កម្លាំង​នគរបាល ប៉ុស្តិ៍​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ធ្វើការ​ស្រាវជ្រាវ​ចាប់ខ្លួន​បាន​ម្នាក់ ចំណែក​បក្ខពួក​២​នាក់​ទៀត​បាន​រត់គេច​ខ្លួន​បាត់​។

ប្រតិបត្តិការ​ចាប់ខ្លួន​ជនសង្ស័យ​ខាងលើ​បាន​ធ្វើ​ឡើង​កាលពី​​វេលា​ម៉ោង​៣​ទៀប​ភ្លឺ​ថ្ងៃ​ទី​៨ ខែធ្នូ ឆ្នាំ​២០១៨​នៅ​តាម ផ្លូវ​លេខ​២០១១ ត្រង់​ចំណុច​មុខ​ក្លឹ​ប​កំសាន្ត​ឌី​ស្កូ រី​លេ​ក្ស ស្ថិត​នៅ​ក្នុងភូមិ​តា​ងួ​ន សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

ជនសង្ស័យ​ដែល​សមត្ថកិច្ច​ចាប់ខ្លួន​ខាងលើ​ឈ្មោះ វុ​ធ ពន្លឺ ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​ជាង​ប៉ះ​កង់ ស្នាក់​នៅ​បន្ទប់​ជួល​ភូមិ​កើតហេតុ​ខាងលើ​។

នគរបាល​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ត្រូវ​នគរបាល​ចាប់ខ្លួន​នោះ​រួម​ជាមួយ​បក្សពួក​២​នាក់​ទៀត​គឺជា​មុខសញ្ញា​ឆក់​ទូរស័ព្ទ​អ្នកដំណើរ​តាម​ផ្លូវ ដែល​តែងតែ​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​បាន​សម្រេច​ជា​បន្តបន្ទាប់​កាលពី​២​ខែ​មុន ហើយ​បាន​រត់គេច​ខ្លួន​រួច​រហូត ប៉ុន្តែ​ដោយសារ​តែ​ជនសង្ស័យ​ខាងលើ​ស្នាក់​នៅ​ក្នុងភូមិ​សាស្ត្រ​សង្កាត់​កា​កាប​១ ទើប​កម្លាំង​នគរបាល​ប៉ុស្តិ៍​ខាងលើ​ធ្វើការ​ស្រាវជ្រាវ រហូត​កំណត់​បាន​ភិនភាគ​មុខសញ្ញា​នោះ​ហើយ​ក៏​បាន​ធ្វើការ​ចាប់ខ្លួន​បាន​ម្នាក់ ពេល​ដែល​ជនសង្ស័យ​កំពុង​អង្គុយ​លើ​ម៉ូតូ​ដោយ​មិន​ខ្លួន ចំណែក​ជនសង្ស័យ​២​នាក់​ទៀត​បាន​រត់គេច​ខ្លួន​បាត់ ។

ប្រភព​ដដែល​បាន​បន្ត​ថា ក្រោយ​ពេល​ចាប់ខ្លួន ជនសង្ស័យ​បាន​សារភាព​ប្រាប់​នគរបាល​ថា ខ្លួន​រួម​ជាមួយ​បក្ខពួក​ពិតជា​បាន​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ តាម​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី ត្រង់​ចំណុច​ក្រោម​ស្ពាន​អាកាស​ទឹកថ្លា​បាន​សម្រេច​ចំនួន​២​លើក បាន​ទូរស័ព្ទ​ដៃ​ចំនួន​ពីរ​គ្រឿង កាលពី​អំឡុង​ខែតុលា ឆ្នាំ​២០១៨​។

បន្ទាប់​ពី​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ កម្លាំង​បាន​នាំ​ទៅ​សាកសួរ​និង​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់ ហើយ​សមត្ថកិច្ច​បន្ត​ការ​ស្រាវជ្រាវ​ដើម្បី​តាម​ចាប់ខ្លួន​បក្ខពួក​ដែល​កំពុង​រត់គេច​ខ្លួន​នោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ