ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូត្រ​ខ្មែរ​មានគុណ​ភាពខ្ពស់ តែ​មិន​ទាន់​មាន​ទីផ្សារនៅ​ក្រៅប្រទេស

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទោះបីជា​ផលិតផល​សូត្រ​ដែល​ផលិត​ដោយ​ដៃ​នៅ​កម្ពុជា​មានគុណ​ភាព​ខ្ពស់​ជាង​ផលិតផល​សូត្រ​នៃ​បណ្តា​ប្រទេស​ដ​ទ​ក្ដី ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ ផលិតផល​សូត្រ​កម្ពុជា​មិន​ទាន់​មាន​ទីផ្សារ​សម្រាប់​លក់​នៅ​ក្រៅប្រទេស​នៅឡើយ ។នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​អ្នក​ទទួលខុសត្រូវ​សិប្បកម្ម​ផលិតផល​សូត្រ​របស់​ក្រុមហ៊ុន អា​ឡិច​ហ្ស​ង់ អង្គរ បាន​លើក​ឡើង​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​ទូត​អុ​ឺ​រ៉ុ​ប​ប្រចាំ​កម្ពុជា​ទៅ​កាន់​ខេត្តសៀមរាប ។…

រាជធានី​ភ្នំពេញ ៖ ទោះបីជា​ផលិតផល​សូត្រ​ដែល​ផលិត​ដោយ​ដៃ​នៅ​កម្ពុជា​មានគុណ​ភាព​ខ្ពស់​ជាង​ផលិតផល​សូត្រ​នៃ​បណ្តា​ប្រទេស​ដ​ទ​ក្ដី ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ ផលិតផល​សូត្រ​កម្ពុជា​មិន​ទាន់​មាន​ទីផ្សារ​សម្រាប់​លក់​នៅ​ក្រៅប្រទេស​នៅឡើយ ។នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​អ្នក​ទទួលខុសត្រូវ​សិប្បកម្ម​ផលិតផល​សូត្រ​របស់​ក្រុមហ៊ុន អា​ឡិច​ហ្ស​ង់ អង្គរ បាន​លើក​ឡើង​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​ទូត​អុ​ឺ​រ៉ុ​ប​ប្រចាំ​កម្ពុជា​ទៅ​កាន់​ខេត្តសៀមរាប ។

អ្នកស្រី ដួង សុភាព នាយិកា​ធនធានមនុស្ស​នៃ​ក្រុមហ៊ុន​អា​ឡិច​ហ្ស​ង់ អង្គរ ខេត្តសៀមរាប បាន​ឲ្យ​ដឹង​ថា តាម​ពិត​ផលិតផល​សូត្រ​របស់​កម្ពុជា​មានគុណ​ភាពល្អ​ជាង​ផលិតផល​សូត្រ​នៃ​បណ្តា​ប្រទេស​ដទៃ​ទៀត​ដូច​ជា​ប្រទេស​ចិន​ជាដើម ព្រោះថា ជា​ផលិតផល​ដែល​ធ្វើ​ដោយ​ដៃ ហើយ​ផ្តើម​ដោយ​គំនិត​ច្នៃប្រឌិត​របស់​សិប្បករ ខណៈ​ដែល​គេ​ផលិត​ដោយ​ម៉ាស៊ីន​សុទ្ធសាធ ។

អ្នកស្រី​នាយិកា​បាន​បញ្ជាក់​ថា ៖« ដោយសារ​តែ​យើង​ផលិត​ដោយ​ដៃ​នោះ​ហើយ ទើប​ធ្វើ ឲ្យ​តម្លៃ​ផលិតផល​សូត្រ​យើង​ថ្លៃ​ជាងគេ​បន្តិច ព្រោះ​យើង​ត្រូវ​ចំណាយ​ច្រើន ។ ប៉ុន្តែ​គុណភាព​ផលិតផល​សូត្រ​យើង​ល្អ​ជាង ដោយសារ​តែ​យើង​អាច​ផលិត​បាន​ដូច​គេ​ទាំង​ទម្រង់ សោភ័ណ​ភាព​ដូច​គេ ហើយ​អាច​យក​ទៅ​បោកគក់​ទឹកបាន មិន​ហើរ​ពណ៌ មិន​ខូច​ដូច​ផលិតផល​សូត្រ​គេ​នោះ​ឡើយ »​។ អ្នកស្រី ដួង សុភាព បាន​ឲ្យ​ដឹង​ថា ផលិតផល​សូត្រ​ដែល​ផលិត​ចេញពី​ក្រុមហ៊ុន​របស់​អ្នកស្រី គឺ​ផ្តើម​ចេញពី​គំនិត​ច្នៃប្រឌិត​តាម​រចនាបថ​ខ្មែរ ប្រពៃណី​វប្បធម៌​ខ្មែរ ដូច​ជា រូប​អង្គរវត្ត ជាដើម ដែល​ផុស​នៅ​លើ​ផលិតផល​សូត្រ​របស់​យើង ។ ដូច្នេះ​អាច​និយាយ​ថា ជា​ផលិតផល គ្មាន​ពីរ​លើ​លោក ។ ប៉ុន្តែ​អ្នកស្រី​ថា ៖« យើង​មិន​ទាន់​មាន​ទីផ្សារ​នៅ​ក្រៅប្រទេស​នៅឡើយ សម្រាប់​ផលិត​សូត្រ​របស់​យើង ។ ទន្ទឹម​នោះ​ប្រសិនបើ​មាន​ទីផ្សារ​ក្រៅប្រទេស តម្លៃ​ផលិត ផល​សូត្រ នឹង​ត្រូវ​លក់​ដូច​តម្លៃ​ទីផ្សារ​ក្នុងស្រុក​ផង​ដែរ »​។

អ្នកស្រី​បាន​បញ្ជាក់​បន្ថែម​ថា ៖« ផលិត​សូត្រ​យើង​សព្វ​ថ្ងៃនេះ​គឺ​លក់​ភាគច្រើន​សម្រាប់​តែ​ភ្ញៀវ​ទេសចរ​បរទេស​ប៉ុណ្ណោះ ហើយ​អតិថិជន​សុទ្ធតែ​បង្ហាញ​នូវ​ការ​កោតសរសើ និង​គាំទ្រ ផលិតផល​សូត្រ​របស់​យើង »​។ អ្នកស្រី​ថា ៖« ចំពោះ​តម្លៃ​វិញ​ក្នុង​ផលិតផល​មួយ​ៗ​មាន​តម្លៃ​ចាប់ពី​១៥​ដុល្លារ រហូត​ដល់​៣.០០០​ដុល្លារ ទៅ​តាម​ទំហំ​នៃ​ផលិតផល​នីមួយ​ៗ »​។ អ្នកស្រី​​អះអាង​ថា ក្រុមហ៊ុន​របស់​អ្នកស្រី​បាន និង​កំពុង​ស្វែងរក​ការងារ ឬ​ផ្តល់​ឱកាស​ការងារ​យ៉ាងច្រើន​ដល់​ពលរដ្ឋ​កម្ពុជា សំខាន់​ ឺ​ស្ត្រី​កម្ពុជា​កាត់​បន្ថយ​ការ​ចំណាកស្រុក ។

មជ្ឈមណ្ឌល​ស្រាវជ្រាវ​សូត្រ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ បាន​ចាប់ផ្តើម​ដំណើរការ​បង្កាត់​ពូជ និង​ផលិត​បាន​នូវ​សូត្រ​មាស​ជា​លើក​ដំបូង​កាលពី​ខែកក្កដា កន្លង​មកនេះ ដោយ​មជ្ឈមណ្ឌល​នេះ បាន​និង​កំពុងធ្វើការ​ជាមួយ​អ្នកមាន​ឆន្ទៈ និង​អ្នក​ចង់​ប្រកប​អាជីវកម្ម​លើ​ផ្នែក​នេះ​នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន ដែល​ដើរតួ​ជា​គ្រូ​បង្គោល​ដើម្បី​បន្ត​ពង្រីក​ការងារ​នេះ​ជួយ​ដល់​កសិករ​ដទៃ​ទៀត ដើម្បី​ទទួល​បានការ​ងារ​ធ្វើ និង​ប្រាក់​ចំណូល​សមរម្យ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ