ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ពិធី​បើក​ការ​ប្រឡង​សិល្បៈ​ប្រចាំ​ឆ្នាំ​​​2012​​-​2013​​ លើក​​ទី​​11​ ​របស់​​អ៊ិន​ ធី​ ​ស៊ី​​គ្រុប

11 ឆ្នាំ មុន

រា​ជ​ធានី​ភ្នំ​ពេញ ៖ ​​អ៊ិន ​ធី ​ស៊ី​គ្រុប ​គឺ​​ជា​​ស្ថាប័ន​​អប់រំ​​ឯក​ជន​មួយ​​ដែល​​មាន​​ឧប​​សម្ព័ន្ធ​​រួម​​មាន​​៖ សា​លា​រៀន​សុវណ្ណ​ភូមិ សាលា​រៀន​ប្រ៊ីជ​តុន សាលា​អាមេរិកាំង​ប៉ាស៊ីហ្វិច សាលា​អន្តរ​ជាតិ​ចិន​-អាមេរិកាំង សាលា​​ញូវ​តុន​ធីឡាយ សា​លា​អន្តរ​ជាតិ​អិុស​វ៉េស និង​មជ្ឈ​មណ្ឌល​បណ្តុះ​បណ្តាល​សុវណ្ណភូមិ​ នាព្រឹកថ្ងៃទី១៩ ខែ​មិថុនា ឆ្នាំ​២០១៣ បាន​ប្រារព្ធ​ពិធី​បើក​ការ​ប្រឡង​សិល្បៈ​ប្រចាំ​ឆ្នាំ២០១២-២០១៣ ក្រោម​ការ​អញ្ជើញ​ចូល​រួមពី​​លោក​ ឃឹម ផុន

រា​ជ​ធានី​ភ្នំ​ពេញ ៖ ​​អ៊ិន ​ធី ​ស៊ី​គ្រុប ​គឺ​​ជា​​ស្ថាប័ន​​អប់រំ​​ឯក​ជន​មួយ​​ដែល​​មាន​​ឧប​​សម្ព័ន្ធ​​រួម​​មាន​​៖ សា​លា​រៀន​សុវណ្ណ​ភូមិ សាលា​រៀន​ប្រ៊ីជ​តុន សាលា​អាមេរិកាំង​ប៉ាស៊ីហ្វិច សាលា​អន្តរ​ជាតិ​ចិន​-អាមេរិកាំង សាលា​​ញូវ​តុន​ធីឡាយ សា​លា​អន្តរ​ជាតិ​អិុស​វ៉េស និង​មជ្ឈ​មណ្ឌល​បណ្តុះ​បណ្តាល​សុវណ្ណភូមិ​ នាព្រឹកថ្ងៃទី១៩ ខែ​មិថុនា ឆ្នាំ​២០១៣ បាន​ប្រារព្ធ​ពិធី​បើក​ការ​ប្រឡង​សិល្បៈ​ប្រចាំ​ឆ្នាំ២០១២-២០១៣ ក្រោម​ការ​អញ្ជើញ​ចូល​រួមពី​​លោក​ ឃឹម ផុន នាយក​ប្រតិ​បត្តិ​នៃ​​អ៊ិន ធី ស៊ី​គ្រុប​, ថ្នាក់ដឹកនាំ ​និង​បុគ្គ​លិក​គ្រប់​​លំដាប់​ថ្នាក់​នៃ ​អិុន ធី ស៊ីគ្រុប​, គណៈ​គ្រប់​គ្រង​សាលា​រៀន​សុវណ្ណ​ភូមិ សា​លា​រៀន​ប្រ៊ីជ​តុន សាលា​ញូវ​តុន​ធីឡាយ លោក​គ្រូ-​អ្នកគ្រូ មាតាបិតា អាណា​ព្យា​បាល​សិស្ស និង​សិស្សា​នុសិស្ស​ទូទាំងរាជធានីខេត្ត ។

ក្នុងរបាយ​ការណ៍​របស់​ប្រធាន​គណៈ​កម្ម​ការ​រៀប​ចំ​ការ​ប្រឡង​របស់​អិុន ធី ស៊ីគ្រុប បាន​ថ្លែង​នា​ឱកាស​នោះ​ថា អិុន ធី ស៊ីគ្រុប បាន​រៀប​ចំ​ឲ្យ​មាន​ការ​ប្រឡង​នេះ​ឡើង​ក្នុង​គោល​បំណង​ផ្សព្វ​ផ្សាយ និងលើកស្ទួយវិស័យ​សិល្បៈ​ វប្ប​ធម៌​ខ្មែរ​ដល់​ក្មួយៗ​សិស្សានុសិស្ស​​ដែល​ជា​ទំពាំង​ស្នង​ឫស្សី​ឲ្យ​មាន​ការ​យល់ដឹង​​ពីសារ​ប្រយោជន៍ និង​ការ​ចូល​រួម​ចំណែក​នៅ​ក្នុង​ការ​ថែ​រក្សា​សម្បត្តិ​វប្ប​ធម៌​ជាតិ​ឲ្យបានគង់​វង្ស​ជា​រៀង​ដរាប​រៀង​ទៅ ស្រប​តាម​គោល​នយោបាយ​វប្បធម៌​របស់​រាជ​រដ្ឋា​ភិបាល​ពោលគឺ​ «អភិរក្ស​ដើម្បី​អភិ​វឌ្ឍ និង​អភិ​វឌ្ឍ​លើ​មូល​ដ្ឋាន​អភិ​រក្ស​ប្រកប​ដោយ​និរន្តរភាព» សំដៅ​អភិ​រក្ស​អត្ត​សញ្ញាណ​ជាតិ និង​ប្រែ​ក្លាយ​វិស័យ​វប្បធម៌​​ទៅ​​ជា​កត្តា​​រួម​​ចំណែក​ជំរុញ​កំណើន​សេដ្ឋ​កិច្ច​ជាតិ ។

ក្នុង​​ឆ្នាំ​​នេះ ​​ការ​​ចូល​រួម​​ប្រកួត​របស់​សិស្ស និង​វិញ្ញាសា​ប្រឡង​មាន​ការ​កើន​ឡើង​ ដែលក្នុងនោះរួមមាន ៖
១.​ចំនួនសិល្បករ សិល្បការិនី មក​ពី​សា​លា​ញូវ​តុន​ធីឡាយ​ប្រតិ​បត្តិ​ការ​ភ្នំពេញ​មាន​១៥៤​នាក់
២.​ចំនួនសិល្បករ សិល្បការិនី មក​ពី​សា​លា​ញូវ​តុន​ធីឡាយ​ប្រតិ​បត្តិការខេត្ត​មាន​៣៤​នាក់​
៣.​ចំនួនសិល្បករ សិល្បការិនី មក​ពី​សាលា​រៀន​សុវណ្ណ​ភូមិ(ខេត្ត)​ មាន​៣២នាក់
៤.​ចំនួនសិល្បករ សិល្បការិនី មក​ពី​សាលា​រៀន​សុវណ្ណ​ភូមិ​(ភ្នំពេញ) មាន​២៨៥នាក់
​៥.​ចំនួនសិល្បករ សិល្បការិនី មក​ពី​សាលា​រៀន​ប្រ៊ីជ​តុន​មាន​៤៧នាក់
-​ សរុប​ចំនួនសិល្បករ សិល្បការិនី​ទាំង​អស់​មាន​៥៥២នាក់

​-​ ​សរុប​វិញ្ញាសាទាំងអស់មាន​១២៧វិញ្ញាសា

វិញ្ញាសាដែលត្រូវប្រឡងឆ្នាំនេះរួមមាន៖
​- ចំនួនវិញ្ញាសារបាំមាន​៤​របាំ
​១. របាំបុប្ផាលោកីយ៍​
​២. របាំច្រូតស្រូវ
៣. របាំផ្លិត
​៤. របាំគែន

​- វិញ្ញាសា​សម្តែង​រឿង​មាន​១​វិញ្ញាសា
​១. ល្ខោននិយាយ
​- វិញ្ញាសាបង្ហាញម៉ូតមាន​២​វិញ្ញាសា
​១. បង្ហាញម៉ូតបុរាណ
២. បង្ហាញម៉ូតសម័យ
– វិញ្ញាសា​ចម្រៀង​
១. ចម្រៀង​​ទោល
២. ចម្រៀង​​កាយវិការ​ភាសា​​​អង់គ្លេស
– វិញ្ញាសាកំណាព្យមាន​១​វិញ្ញាសា  

ក្នុងឆ្នាំនេះ​វិញ្ញាសា​ប្រឡង​មាន​ការ​កើន​ឡើង​ចំនួន​១១​វិញ្ញាសា លើសកាលពីឆ្នាំមុន​ ទាំង​នេះ​ដោយ​សារ​មាន​ការ​ចូល​រួម​ពីថ្នាក់ដឹកនាំ​ មាតា​-​​បិតា អាណា​ព្យាបាល​សិស្ស និង​សិស្សា​នុ​សិស្ស​ទាំង​អស់ ។ ​លោក ឃឹម ផុន នាយកប្រតិបត្តិនៃ​អិុន ធី ស៊ី​គ្រុប បាន​មានប្រសាសន៍នាឱកាសនោះថា តាម​រយៈ​របាយ​ការណ៍​របស់​គណៈ​កម្ម​ការ​នៃ​ការ​ប្រឡង​នេះ​ស្តែង​ចេញ​ឲ្យ​ឃើញ​​នូវ​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​ថ្នាក់​ដឹក​នាំ​គ្រប់​លំដាប់​ថ្នាក់ ដោយ​មាន​ការ​ចូល​រួម​ពីសំណាក់​លោក​គ្រូ​-​អ្នក​គ្រូ មាតា​-​បិតា អាណាព្យាបាលសិស្ស និង​សិស្សា​នុ​សិស្ស​ទាំង​អស់ ។

ព្រឹត្តិ​ការណ៍​នៃ​ការ​ប្រឡង​សិល្បៈ​បែប​នេះ​គឺ​មាន​រយៈ​ពេល​១១​ឆ្នាំ​ហើយ ដែល​អិុន ធី ស៊ីគ្រុប បាន​រៀប​ចំ​ការ​ប្រឡង ដោយ​មាន​ការ​ចូល​រួម​ពី​សំណាក់​សិស្ស​មត្តេយ្យ ​របស់​​អិុន ធី ស៊ីគ្រុប គ្រប់​សេវា​កម្ម​ខេត្ត​-​ក្រុង ក្នុង​គោល​បំណងផ្សព្វផ្សាយ និង​លើក​ស្ទួយ​វិស័យ​សិល្បៈវប្បធម៌ខ្មែរ​ដល់​ក្មួយៗ​សិស្សា​នុ​សិស្ស​ដែល​ទំពាំងស្នងឫស្សី​ ឲ្យ​មាន​ការ​យល់​ដឹង​​ពី​សារ​ប្រយោជន៍ ​​និង​ការ​ចូល​រួម​ចំណែក​នៅ​ក្នុង​ការ​ថែរក្សា​សម្បត្តិ​វប្ប​ធម៌​ជាតិ​ឲ្យ​បាន​គង់​វង្ស​ជា​រៀង​ដរាប​រៀង​ទៅ​ ស្រប​តាម​គោល​នយោ​បាយ​វប្ប​ធម៌​របស់​រាជ​រដ្ឋា​ភិបាល​ពោល​គឺ​​«អភិ​រក្ស​ដើម្បី អភិវឌ្ឍ និង​អភិ​វឌ្ឍ​លើ​មូល​ដ្ឋាន​អភិ​រក្ស​ប្រកប ដោយនិរន្តរភាព» សំដៅ​អភិ​រក្ស​អត្ត​សញ្ញាណ​ជាតិ និង​ប្រែ​ក្លាយ​វិស័យ​វប្ប​ធម៌ ​ទៅ​ជា​កត្តា​រួម​ចំណែក​ជំរុញ​កំណើន​សេដ្ឋ​កិច្ច​ជាតិ និង​រក្សា​បាន​នូវ​និរន្តរ​ភាព​វប្ប​ធម៌​ ពោល​គឺ​«យើង​ទាំង​អស់​គ្នាដើម្បីការ​ការពារ​វប្បធម៌​ជាតិ ហើយ​វប្បធម៌ ជាតិ​ដើម្បី​យើង​ទាំង​អស់​គ្នា ៕​