ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆក់​ស្លា.ប់​…​ខ្លះ​ចោទ​ថា​ចោរលួច​កាត់​…​ខ្លះ​ថា​មិនមែន​ចោរ​ទេ

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ចោរ​ស្លៀកពាក់​សន្តិសុខ​ចូល​លួច​កាត់​ខ្សែភ្លើង​នៅ​ក្នុង​សណ្ឋាគារ​បាយ័ន​អេ​រ៉ា ម្នាក់​ភ្លាត់ស្នៀត​ឆក់​ខ្លួនឯង បណ្តាល​ឱ្យ​ស្លាប់ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល ខណៈ​ពេល​នោះ​ម្ចាស់​សណ្ឋាគារ​បំ​រ៉ុ​ង​បិត​រឿង​មិន​ឱ្យ​ព័ត៌មាន​ផ្សព្វផ្សាយ ប៉ុន្តែ​ត្រូវ​បែកធ្លាយ​ចេញពី​ក្នុង​តែ​ម្តង រហូត​ដឹង​ដល់​សមត្ថកិច្ច​។ ហេតុ​ការ​ឆក់​ស្លាប់​ចោរលួច​ខ្សែភ្លើង​ម្នាក់​នៅ​ក្នុង​សណ្ឋាគារ​បាយ័ន​អេ​រ៉ា​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​១៧​និង​១០​នាទី​ល្ងាច…

ខេត្តសៀមរាប ៖ ចោរ​ស្លៀកពាក់​សន្តិសុខ​ចូល​លួច​កាត់​ខ្សែភ្លើង​នៅ​ក្នុង​សណ្ឋាគារ​បាយ័ន​អេ​រ៉ា ម្នាក់​ភ្លាត់ស្នៀត​ឆក់​ខ្លួនឯង បណ្តាល​ឱ្យ​ស្លាប់ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល ខណៈ​ពេល​នោះ​ម្ចាស់​សណ្ឋាគារ​បំ​រ៉ុ​ង​បិត​រឿង​មិន​ឱ្យ​ព័ត៌មាន​ផ្សព្វផ្សាយ ប៉ុន្តែ​ត្រូវ​បែកធ្លាយ​ចេញពី​ក្នុង​តែ​ម្តង រហូត​ដឹង​ដល់​សមត្ថកិច្ច​។

ហេតុ​ការ​ឆក់​ស្លាប់​ចោរលួច​ខ្សែភ្លើង​ម្នាក់​នៅ​ក្នុង​សណ្ឋាគារ​បាយ័ន​អេ​រ៉ា​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​១៧​និង​១០​នាទី​ល្ងាច ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៨ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ក្នុងភូមិ​ខ្នារ សង្កាត់​ជ្រាវ ក្រុង​សៀមរាប ។

តាម​ប្រភព​ពី​ប៉ូលិស​ខេត្ត​បានឱ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ​ថា ក្រោយ​ពេល​កើតហេតុ​បុគ្គលិក​បាន​រាយការណ៍​មក​សមត្ថកិច្ច​មូលដ្ឋាន​ថា មាន​បុរស​ម្នាក់​ត្រូវ​ខ្សែភ្លើង​ឆក់​ស្លាប់ នៅ​ក្នុង​សណ្ឋាគារ​ខាងលើ​កន្លែង​ការដ្ឋាន​កំពុង​សាងសង់ ស្ទី​ម សូ​ណា ខណៈ​ពេល​នោះ​កម្លាំង​ជំនាញ​ក៏​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ រួច​មក​កម្លាំង​នគរបាល​មូលដ្ឋាន​ក៏​បាន​សហការ​ជាមួយ​កម្លាំង​ជំនាញ​របស់​អធិការ​នគរបាល​ក្រុង ដើម្បី​ត្រួតពិនិត្យ​ទៅ​លើ​សាកសព​ភ្លាម​ៗ​ផង​ដែរ ។ បន្ទាប់​ពី​ពិនិត្យ​សាកសព​រួច ក៏​សួរ​បុគ្គលិក​នៅ​ទីនោះ​ក្រែង​មាន​អ្នក​ស្គាល់ឈ្មោះ ។

ប្រភព​បាន​បញ្ជាក់​ទៀត​ថា មាន​បុគ្គលិក​ម្នាក់​សូម​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​សមត្ថកិច្ច​យើង​ថា ចោរ​ដែល​ព្រហើន​ហ៊ាន​ចូល​លួច​កាត់​ខ្សែភ្លើង​នៅ​ក្នុង​សណ្ឋាគារ​បាយ័ន​អេ​រ៉ា​នោះ គឺ​មិនមែន​ជា​មនុស្ស​ធម្មតា​ទេ ហើយ​ក៏​ជា​មនុស្ស​ដែល​ធ្លាប់​ចេញចូល​នៅ​ទីនោះ​ដែរ ទើប​ហ៊ាន​ដូច្នេះ ។ ប្រភព​បាន​បញ្ជាក់​បន្ថែម​ថា ចោរ​ដែល​ចូល​លួច​ខ្សែភ្លើង​ឆក់​ស្លាប់​នោះ​មានឈ្មោះ ប៊ី ប៊ុ​ន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​បច្ចុប្បន្ន ភូមិ​ត្រពាំងរុន ឃុំ​អំពិល ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ។

មូលហេតុ​ចោរ​ចូល​លួច​ខ្សែភ្លើង​នៅ​ក្នុង​សណ្ឋាគារ​បាយ័ន​អេ​រ៉ា កន្លែង​ការដ្ឋាន​សំណង់​កំពុង​សាងសង់ ស្ទឹម សូ​ណា ក្នុង​នោះ​ឃើញ​មាន​ស្នាម​ឆេះ​ខ្លោច​ដើមដៃ កូនដៃ និង​បាតដៃ ធ្ងន់ធ្ងរ ដោយ​មាន​ដៃ​កំពុង​កាន់​កន្ត្រៃ​ផង​ដែរ ។

សូម​បញ្ជាក់​ថា ម្ចាស់​សណ្ឋាគារ​ចង់​បិត​ដែរ តែ​បិត​មិន​ជិត ព្រោះ​ចោរ​ដែល​ចូល​លួច​ខ្សែភ្លើង​នោះ គឺជា​សន្តិសុខ​នៅ​ទីនោះ​ទំនង​ចូល​ទៅ​ត​ខ្សែភ្លើង ហើយ​ម្ចាស់​ចង់​បង្វែរ​ទៅ​ជា​ចោរលួច​ខ្សែភ្លើង​ទៅ​វិញ នេះ​បើ​តាម​បុគ្គលិក​លួច​ខ្សឹប​ប្រាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ