ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស់ទាស់​…​ផលិត​ចាន​បង្គន់​ដ៏​ឆ្លាត អាច​ដឹង​ពី​យើង

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Metro​ឲ្យ​ដឹង​ថា អ្នកជំនាញ​នៅ European Space Agency និង MIT បាន​ចាប់ដៃ​គ្នា​បង្កើត​ជា​ចាន​បង្គន់​ឆ្លាត​វៃ ដែល​មានឈ្មោះ​ថា…

តាម​ប្រភព​ព័ត៌មាន Metro​ឲ្យ​ដឹង​ថា អ្នកជំនាញ​នៅ European Space Agency និង MIT បាន​ចាប់ដៃ​គ្នា​បង្កើត​ជា​ចាន​បង្គន់​ឆ្លាត​វៃ ដែល​មានឈ្មោះ​ថា “FitLoo”​។ ចាន​បង្គន់ FitLoo អាច​ដឹង​ពី​ការ​លើស​​ប្រូតេអុីណ ​និង​ស្ករ​នៅ​ក្នុង​ទឹកនោម ដែល​វា​អាច​ប្រមូល​ទិន្នន័យ​ស្តី​ពី​សុខភាព តាម​រយៈ​សេន​ស័​រ​របស់​វា​ ។ វា​អាច​ដឹង​ពី​ការ​ប្រែប្រួល​នូវ​សារធាតុ​ទាំងនោះ​នៅ​ក្នុង​កាក​សំណល់​ដែល​យើង​បញ្ចេញ​ចោល​។

វា​អាច​កំណត់​ដឹង​ពី​សញ្ញា​ដំបូង​ៗ​នៃជំងឺ​មួយ​ចំនួន ដូច​ជាជំងឺមហារីក ឬទឹកនោមផ្អែម​ជាដើម​។ អ្វី​ដែល​កាន់​តែ​ពិសេស​នោះ គឺ FitLoo អាច​បញ្ជូន​ទិន្នន័យ​ទាំងនោះ ​មក​បង្ហាញ​អ្នក​ឲ្យ​ឃើញ​តាម​រយៈ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ត សម្រាប់​យក​ទៅ​ឲ្យ​វេជ្ជបណ្ឌិត​វិភាគ​បន្ថែម​។

លោក Michael Lindenmayer ដែល​ជា​អ្នកដឹកនាំ​គម្រោង​បង្កើត​ចាន​បង្គន់​ឆ្លាត​វៃ​នេះ​ បាន​ប្រាប់​ថា​៖ «នៅ​ពេល​បច្ចុប្បន្ន មនុស្ស​ទៅ​ពេទ្យ​ទាល់តែ​ពេល​ឈឺ​ ។ ពួក​គេ​មិនដឹង​ថា ​ខ្លួន​គេ​ឈឺ​អ្វី​ឡើយ នៅ​ពេល​ចេញ​រោគ​សញ្ញា​តិចតួច​ មាន​តែ​ចាន​បង្គន់​ឆ្លាត​វៃ​នេះ​ទេ ទើប​អាច​ដឹង​បាន ព្រោះ​យើង​ប្រើប្រាស់​វា​ជា​រៀងរាល់
ថ្ងៃ​» ។

​ពេល​នេះ ទាំង European Space Agency និង MIT កំពុង​តែ​រក​អ្នកជំនាញ​ផលិត​បង្គន់ មក​ប្រើ​ប្រាស់​បច្ចេកវិទ្យា​នេះ ដើម្បី​ឲ្យ​មានការ​ផលិត​ជា​ទ្រ​ទ្រាយ​ធំ​ ។

អត្ថបទសរសេរ ដោយ