ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យីណ៎…រឿងប៉ុណ្ណឹងសោះ ចង់បាន​ជីវិតគេ​​មក​សង​​

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖  ជនសង្ស័យ​ចំនួន​៣​នាក់ ដែល​២​នាក់​ជា​ឪពុក​និង​កូន ត្រូវ​សមត្ថកិច្ច​ស្រាវជ្រាវ​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់ កាលពី​ថ្ងៃ​ទី​២៥ ​និង​២៦​ វិច្ឆិកា នេះ ស្ថិតត្រង់​​ចំណុច​អូរ​តា​កង…

ខេត្តបាត់ដំបង ៖  ជនសង្ស័យ​ចំនួន​៣​នាក់ ដែល​២​នាក់​ជា​ឪពុក​និង​កូន ត្រូវ​សមត្ថកិច្ច​ស្រាវជ្រាវ​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់ កាលពី​ថ្ងៃ​ទី​២៥ ​និង​២៦​ វិច្ឆិកា នេះ ស្ថិតត្រង់​​ចំណុច​អូរ​តា​កង ​​ក្នុងភូមិ​បឹង​ក្រសាល ឃុំ​ស្នឹង ស្រុក​បាណ​ន់ ដោយ​សង្ស័យ​មាន​ជាប់​ពាក់ព័ន្ធ​​​អំពើរ​ឃាតកម្ម​មិន​បាន​សម្រេច ​(​ប៉ុនប៉ង​មនុស្សឃាត​)​។

លោក​ឧត្តមសេនីយត្រី ជេ​ត វណ្ណ​នី ស្នងការ​រង​ខេត្ត​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​៣​នាក់​​​ ១​-ឈ្មោះ​សឹម ប៊ុ​ន​ធឿ​ន​ ភេទប្រុស ​អាយុ​៥៦​ឆ្នាំ រស់នៅ​ភូមិ​បា​ដា​កជើង ឃុំ​រស្មី​សង្ហា ស្រុក​រតន​មណ្ឌល ២-​ឈ្មោះ​ធឿ​ន សីហា ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ រស់​នៅ​ចំណុច​ដី​ថ្មី ក្នុងភូមិ​បឹង​ក្រសាល ឃុំ​ស្នឹង ស្រុក​បាណ​ន់ (ទាំង​២​នាក់​នេះ​ជា​ឪពុក​និង​កូន) និង​៣-​ឈ្មោះ​ជិន ឡៃ​ហេង ហៅ​ភ័​ក្ត្រ​ អាយុ​២៩​ឆ្នាំ រស់នៅ​ចំណុច​កើតហេតុ​ ។

លោក​ស្នងការ​រង​បាន​បញ្ជាក់​ថា ក្រុម​ជន​ដៃដល់​ទាំង​នាក់​នេះ ត្រូវ​បាន​ឃាត់ខ្លួន​ជា​បន្តបន្ទាប់ ក្រោយ​ពី​សង្ស័យ​ថា មាន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើឃាតកម្ម​មួយ​មិន​បាន​សម្រេច ដែល​ប្រព្រឹត្ត​កាលពី​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ទី​២៣ ​វិច្ឆិកា នៅចំណុច​ខាងលើ ដែល​បាន​ប្រើ​កាំបិត​ខ្វែវ និង​ដំបង​ ព្រូត​គ្នា​វាយ​​និង​កាប់​ទៅ​លើ​ជន​រង​គ្រោះ​ឈ្មោះ​រិ​ន រី​ណា ភេទប្រុស​ អាយុ​៣៥​ឆ្នាំ ពេល​កំពុង​ដេក​លក់​នៅ​ក្នុងផ្ទះ ដោយសារ​តែ​គំនុំ ធ្វើ​ឲ្យ​ជន​រង​គ្រោះ​រង​របួស​ស្ទើរ​សុះសាច់ ​។ បើ​តាម​ការ​បំភ្លឺ​នានា​ពី​ភាគី​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា អំពើ​ហិ​ង្សា​នេះ ​ផ្ដើម​ចេញ​ពី​គំនុំ​។

ប្រភព​ដដែល​​​និយាយ​ថា នៅ​ល្ងាច​​ថ្ងៃ​កើតហេតុ ជន​ដៃដល់​ឈ្មោះ​ធឿ​ន សីហា បាន​ដឹកគោ​កាត់​ស្រូវ​ជន​រង​គ្រោះ ហើយ​ថែម​ទាំង​បណ្ដោយ​គោ​ស៊ី​ស្រូ​​វ​ជន​រង​គ្រោះ​ទៀត​។ ពេល​នោះ​ ជន​រង​គ្រោះ​ទៅ​ទាន់​ ក៏​មាន​ការ​ប៉ះ​សម្តី​​គ្នា រហូត​ជន​រង​គ្រោះ​ទ្រាំ​មិន​បាន​ក៏​វាយ​ទៅ​លើ​ឈ្មោះ​សីហា​នោះ​មួយ​ដៃ ទើប​ធ្វើ​ឲ្យ​ឈ្មោះ​សីហា​នេះ​ខឹង​ចង​ជា​គំនុំ​ពេញ​ខ្លួន​តែ​ម្ដង​ ។ ក្រុម​គ្រួសារ​ជន​រង​គ្រោះ​បាន​បញ្ជាក់​ថា ដោយសារ​តែ​រឿង​នេះ ស្រាប់តែ​នៅ​​ពាក់កណ្ដាល​អ​ធ្រា​ត្រ​ ឈ្មោះ​សីហា បា​នប​បូល​ឪពុក​ខ្លួន និង​ឈ្មោះ​ភក្ត្រ​ ដែល​ជា​មិត្តភក្ដិ​នៅ​ក្បែរ​​គ្នា លើក​ទៅ​វាយ​ និង​កាប់​ជន​រង​គ្រោះ​ដល់​ផ្ទះ​បណ្ដាល​ឲ្យ​រង​របួស​សុះ​ក្បាល​ស្ទើរ​ស្លាប់​ស្ទើរ​រស់​រហូត​បញ្ជូន​ភ្លាម​ៗ​ទៅ​មន្ទីរពេទ្យ​ខេត្ត​។

បើ​តាម​សមត្ថ​ម​កិច្ច​បាន​ប្រាប់​ថា ពេល​ឃាត់ខ្លួន​ភ្លាម​ៗ ក្រុម​ជន​ដៃដល់​មិន​បាន​សារភាព​ថា ខ្លួន​បាន​ព្រូត​គ្នា​ប៉ង​សម្លាប់​ជន​រង​គ្រោះ​ទេ តែ​ក្រោយ​ពី​សមត្ថកិច្ច​បង្ហាញ​វត្ថុ​តាង​និង​មានការ​ចង្អុលបង្ហាញ​ពី​សាក្សី​មួយ​ចំនួន​ផង ទើប​ជន​ដល់​សារភាព​តែ​ម្ដង​។ ជនសង្ស័យ​បាន​សារភាព​ថា ពួក​ខ្លួន​ខឹង​ដោយសារ​តែ​ជន​រង​គ្រោះ​វាយ​ឈ្មោះ​សីហា​។ បើ​តាម​ឈ្មោះ​សីហា បាន​និយាយ​ថា ខ្លួន​កាន់ដំបង រីឯ​ឈ្មោះ​ភ័​ក្រ កាន់​កាំបិត​ខ្វែវ ហើយ​ឪពុក​ខ្លួន​ក៏​បាន​អមដំណើរ​ទៅ​ជាមួយ​ដែរ​។

ពេល​ទៅ​ដល់​ផ្ទះ​ជន​រង​គ្រោះ​ពួក​ខ្លួន​ក៏​បាន​លបចូល​ទៅ​កាប់​និង​វាយ​លើ​ជន​រង​គ្រោះ​តែ​ម្ដង ខណៈ​ជន​រង​គ្រោះ​កំពុង​ដេក​លក់​ក្នុងផ្ទះ​។ លោក​ជេ​ត វណ្ណ​នី ស្នងការ​រង​ខេត្ត បាន​បញ្ជាក់​ដែរ​ថា ដំបូង​ក្រុម​នេះ​មិន​សារ​ភាព​មែន តែ​យល់ព្រម​ជួយ​ចេញថ្លៃ​ព្យាបាល​ជន​រង​គ្រោះ​។ ក្រោយ​ពី​សួរនាំ​រយៈពេល​ជាង​១​ថ្ងៃ ទើប​ក្រុម​នេះ​ព្រម​សារភាព ​។​

អត្ថបទសរសេរ ដោយ