ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្យាយាម​៣​ដង​មិន​សម្រេច ប្រពន្ធ​ឃើញ​ទាន់ ស្រាប់តែ​ចុង​ក្រោយ​នេះ​…

5 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​ឲ្យ​ដឹង​ថា បុរស​ម្នាក់​បាន​ព្យាយាម​អត្តឃាត​៣​ដង​ហើយ តែ​ពុំ​បាន​សម្រេច ស្រាប់តែ​លើក​ចុង​ក្រោយ​នេះ​ចង​.​ក​សម្លាប់​ខ្លួន​នៅ​លើ​ដើម​អំពិល ខណៈ​ប្រពន្ធ​មិន​នៅ ករណី​នេះ​កើតឡើង​កាលពី​ម៉ោង​៤​និង​៣០​នាទី ថ្ងៃ​២១ ខែវិច្ឆិកា…

ខេត្តឧត្តរមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​ឲ្យ​ដឹង​ថា បុរស​ម្នាក់​បាន​ព្យាយាម​អត្តឃាត​៣​ដង​ហើយ តែ​ពុំ​បាន​សម្រេច ស្រាប់តែ​លើក​ចុង​ក្រោយ​នេះ​ចង​.​ក​សម្លាប់​ខ្លួន​នៅ​លើ​ដើម​អំពិល ខណៈ​ប្រពន្ធ​មិន​នៅ ករណី​នេះ​កើតឡើង​កាលពី​ម៉ោង​៤​និង​៣០​នាទី ថ្ងៃ​២១ ខែវិច្ឆិកា ឆ្នាំ​២០១៨ ស្ថិត​នៅ​ភូមិ​ទួល​តា​សេក ឃុំ​ត្រពាំង​ប្រាសាទ ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្តរមានជ័យ ។

ជន​រង​គ្រោះ​ខាងលើ​ឈ្មោះ សៅ ញូញ ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ ប្រពន្ធ​ឈ្មោះ ហោ ម៉ាច អាយុ​៥៧​ឆ្នាំ មានកូន​ចំនួន​៩​នាក់ ក្នុង​នោះ​ស្រី​៥​នាក់ ។

តាម​ការ​បំភ្លឺ​ពី​កូនស្រី​របស់​ជន​រង​គ្រោះ​ឈ្មោះ សៅ សូ និង​អ្នក​ជិតខាង​ឈ្មោះ ង៉ែត ឌឿ​ន ភេទ​ប្រុស បាន​ឲ្យ​សមត្ថកិច្ច​ដឹង​ថា ជន​រង​គ្រោះជា​មនុស្ស​មាន​ជំងឺ​ប្រចាំ​កាយ​រយ​:​ពេល​៤​ទៅ​៥​ឆ្នាំ​មក​ហើយ ។ ហើយ​កាលពីដើម​ខែវិច្ឆិកា ជន​រង​គ្រោះ​មាន​បំណង​សម្លាប់​ខ្លួន​៣​ដង​ដែរ តែ​ត្រូវ​ប្រពន្ធ​ឃើញ​ទាន់ ក៏​ឃាត់​បាន​ជោគជ័យ​គ្រប់ពេលវេលា ។

ប្រភព​ខាងលើ​បន្ត​ទៀត​ថា ស្រាប់តែ​ជន​រង​គ្រោះ​សម្រេចចិត្ត​ចង​.​ក​សម្លាប់​ខ្លួន​លើក​ចុង​ក្រោយ​នេះ​នៅ​លើ​ដើម​អំពិល ស្រប​ពេល​ប្រពន្ធ​មិន​នៅផ្ទះ ហើយ​មូលហេតុ​មាន​តែ​មួយ​គត់ គឺ​ជន​រង​គ្រោះ​តូចចិត្ត​ដោយសារ​មាន​ជំងឺ​ប្រចាំ​កាយ​ដែល​មើល​ពុំជា ។

ក្រោយ​ពេល​កើត​មាន​ករណី​ធ្វើ​អត្តឃាត​ខាងលើ​នោះ កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​បាន​ទៅ​ដល់ និង​បាន​រាយការណ៍​កម្លាំង​ជំនាញ​មាន​នគរបាល​បច្ចេក​ទេ​ល​ចុះ​ទៅ​ពិនិត្យ​សាកសព ដោយ​បាន​ធ្វើការ​ស​ន្និ​ដា្ឋ​ន​ដូច​គ្នា​ទៅ​នឹង​សាក្សី គឺជា​ការ​ធ្វើ​អត្តឃាត ដោយសារ​ជំងឺ​ប្រចាំ​កាយ​ពិតមែន ។ បន្ទាប់​ពី​សមត្ថកិច្ច​ពិនិត្យ​រួចរាល់ ក៏​ប្រគល់​សព​ជន​រង​គ្រោះ​ឱ្យ​ក្រុម​គ្រួសារ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ