ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្តាយ​កំពុង​រៀបចំ​លក់ដូរ​ស្រាប់តែ​ឮ«​ប្រាវ​»ស្ទុះរ​ត់ទៅ​មើល​អកុសល​ស្លុត​ចិត្តជា​កូនប្រុស​ខ្លួន

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ ក្មេង​ប្រុស​ម្នាក់​ត្រូវ​រាន​ទេវតា​ធ្លាក់​សង្កត់​លើ​ស្លាប់​យ៉ាង​អាណោចអាធម្ម ហេតុ​ការ​នេះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាល​ពៅ​វេលា​ម៉ោង​០៣​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ចំណុច​មុខ​ផ្ទះ​ជន​រង​គ្រោះ ស្ថិត​ក្នុងភូមិ​បន្ទាយ​យមរាជ ឃុំ​ប្រាសាទ…

ខេត្តកំពង់ធំ ៖ ក្មេង​ប្រុស​ម្នាក់​ត្រូវ​រាន​ទេវតា​ធ្លាក់​សង្កត់​លើ​ស្លាប់​យ៉ាង​អាណោចអាធម្ម ហេតុ​ការ​នេះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាល​ពៅ​វេលា​ម៉ោង​០៣​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ចំណុច​មុខ​ផ្ទះ​ជន​រង​គ្រោះ ស្ថិត​ក្នុងភូមិ​បន្ទាយ​យមរាជ ឃុំ​ប្រាសាទ ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ ។

តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ប្រាប់​ថា កុមា​រា​រង​គ្រោះ​ឈ្មោះ ម៉ៅ គី​ម អាយុ​៦​ឆ្នាំ រៀន​ថ្នាក់​ទី​១ មាន​ឪពុក​ឈ្មោះ ម៉ៅ ធា​រី អាយុ​៣៦​ឆ្នាំ និង​ម្តាយ​ឈ្មោះ គង់ ធា​រិ​ន អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ ។

បើ​តាម​ការ​បំភ្លឺ​ពី​ម្តាយ​ក្មេង​រង​គ្រោះ​អោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ប្តី​គាត់​មិន​នៅ​ទៅ​ធ្វើការ​នៅ​ឯ​កំពង់ថ្ម ចំណែក​រូប​គាត់​នៅផ្ទះ​ជាមួយ​កូន​ៗ និង​កំពុង​តែ​រៀបចំ​របស់របរ​លក់ដូរ ដោយ​មិន​បានដឹង​ថា កូន​ទៅ​លេង​ក្បែរ​រាន​ទេវតា​នៅ​ខាងត្បូង​ផ្ទះ​នោះ​ទេ ស្រាប់តែ​ឮ​សំលេង​ប្រាវ ។

ភ្លាម​នោះ​គាត់​ក៏​ស្ទុះ​ទៅ​មើលឃើញ​កូន​ត្រូវ​រាន​ទេវតា​រលំ​សង្កត់​លើ​បណ្តាល​របួសធ្ងន់​ក៏​បាន​តេ​ទូរស័ព្ទ​ហៅ​ប្តី និង​អ្នក​ជិតខាង​មក​ជួយ​មើលឃើញ​កូន​ត្រូវ​របួស​ក្បាល​ខ្លាំង​ក៏​ដឹក​យក​កូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​បារាយណ៍​ស​ន្ទុ​ក ពេល​ដឹក​ទៅ​ដល់​គ្រូពេទ្យ​ប្រាប់​ថា សភាព​របួស​ធ្ងន់ធ្ងរ​ណាស់​ក៏​រៀបចំ​ដាក់​ឡាន​យក​ទៅ​ព្យាបាល​ឯ​ភ្នំពេញ ពេល​ចេញដំណើរ​តាម​ផ្លូវ​អកុសល​ជីវិត​ត្រូវ​ផុត​កូន​របស់​គាត់​ក៏​ផុតដង្ហើម​តាម​ផ្លូវ ហើយ​ក៏​បាន​យកស​ពកូន​មក​ផ្ទះ​វិញ ។

ក្រោយ​ដឹង​ព័ត៌មាន​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ស​ន្ទុ​កបាន​សហ​ការណ៍​ជាមួយ​លោកនាយ​ប៉ុស្តិ៍​ប្រាសាទ​ចុះ​ដល់​កន្លែង​កើតហេតុ​ស​និ្ន​ដ្ឋា​ន​ថា កុមារ​រង​គ្រោះ​បាន​ទៅ​តោង​រាន​ទេវតា​លេង​ក៏​រលំ​សង្កត់​ចំ​ក្បាល​បណ្តាល​រង​របួស​ធ្ងន់ធ្ងរ ដោយ​មូលហេតុ​រាន​ទេវតា​នោះ​មិន​បាន​ផ្សារ​ស៊ីម៉ងត៍​​ឲ្យ​ជាប់ ក្រោយ​ពិនិត្យ​ចប់​បាន​ប្រគល់​សាកសព​ជូន​សាច់ញាតិ​យក​ធ្វើបុណ្យ​តាម​ប្រពៃ​ណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ