ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដល់​ម្លឹ​ង​ផង​… ឈ្មួញ​យួន​ចូល​មក​ទិញ​ឈើ​ក្នុង​ដី​ខ្មែរ​ពេញបន្ទុក

5 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ ច្រក​ទ្វារ​អូ​រយ៉ា​ដាវ​ក្រុម​ឈ្មួញ​សម្រុក​ដឹកឈើ​ប្រណី​តទៅ​លក់​នៅ​ប្រទេស វៀតណាម តាម​រថយន្ត​ស៊េរី​ទំនើប​ៗ​ដូច​ជា​រថយន្ត​សាំ​យ៉ុ​ង បា​ឡែ​ន លុ​ច្ស​ស៊ី​៣៣០ ស៊ី​អរ​វី យ៉ាង​គគ្រឹក គគ្រេង​ក្នុង​១​ថ្ងៃ​មិន​ក្រោម​ពី​១០​ទៅ​២០​គ្រឿង​នោះ​ទេ…

ខេត្តរតនគិរី ៖ ច្រក​ទ្វារ​អូ​រយ៉ា​ដាវ​ក្រុម​ឈ្មួញ​សម្រុក​ដឹកឈើ​ប្រណី​តទៅ​លក់​នៅ​ប្រទេស វៀតណាម តាម​រថយន្ត​ស៊េរី​ទំនើប​ៗ​ដូច​ជា​រថយន្ត​សាំ​យ៉ុ​ង បា​ឡែ​ន លុ​ច្ស​ស៊ី​៣៣០ ស៊ី​អរ​វី យ៉ាង​គគ្រឹក គគ្រេង​ក្នុង​១​ថ្ងៃ​មិន​ក្រោម​ពី​១០​ទៅ​២០​គ្រឿង​នោះ​ទេ គ្មាន​សមត្ថកិច្ច​ណា ហ៊ាន​បង្ក្រាប​ទេ​។ ជាក់ស្ដែង​នៅ​រសៀល​ថ្ងៃ​ទី​១២-១៣​ខែវិច្ឆិកា ឆ្នាំ​២០១៨ សារព័ត៌មាន បាន​ថតរូប​ភាព​ជាក់ស្តែង រថយន្ត​ម៉ាក​សាំ​យ៉ុ​ង​ពណ៌​ស ពាក់​ស្លាក​លេខ 1297 និង​រថយន្ត សាំ​យ៉ុ​ង​ពណ៌​ស​មួយ​គ្រឿង​ទៀត ពាក់​ស្លាក​លេខ 8355 បាន​ផ្ទុក​ឈើ​ប្រណីត​ពេញ​រថយន្ត​តែ​ម្តង នៅ​ចំណុច​ផ្លូវជាតិ​លេខ​៧៨ ស្រុក​អូ​រយ៉ា​ដាវ ដែល​ប៉ុស្តិ៍​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់ ចាប់ពី​ក្រុង​បាន​លុង ទៅ​មិន​ក្រោម​ជាង​២០​កន្លែង បើកផ្លូវ​តាម​រយៈ​ការ​បង់ប្រាក់​ឲ្យ​ឈ្មួញ​ដឹកឈើ ចេញ​ទៅ​លក់​ប្រទេស​វៀតណាម​យ៉ាង​រលូន​នោះ​។ បើ​តាម​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​ដងផ្លូវ​ជាតិ​៧៨ បាន​ប្រាប់​ឲ្យ​ដឹង​ថា៖

រយៈពេល​ជាង​២​ថ្ងៃនេះ សកម្មភាព​ដឹក​ជញ្ជូន​ឈើ​ប្រណីត​ខុសច្បាប់ តាម​ច្រក​ទ្វារ​អន្តរជាតិ​អូ​រយ៉ា​ដាវ ទាំង​យប់​ទាំង​ថ្ងៃ​យ៉ាង​គគ្រឹកគគ្រេង និង​ម៉ូតូ​មិន​ក្រោម​ពី​១០០​គ្រឿង នោះ​ទេ តាម​ច្រករបៀង​ក្រោយ​កាស៊ីណូ​ឧកញ៉ា​ទ្រី​ភាព​។ បើ​តាម​ការ​ប៉ាន់ស្មាន​ឈើ​ដែល​ហូរ​ទៅ​ប្រទេស​វៀត​ណា​ដោយ​ខុសច្បាប់​នោះ​ក្នុង​១​យប់​១​ថ្ងៃ​មិន​ក្រោម​ពី​៣០០-៤០០​ម៉ែត្រគូប​នោះ​ឡើយ​។ ប្រភព​ដែល​ពួក​ឈ្មួញ​ទៅ​កាប់​បំផ្លាញ​ព្រៃឈើ​ទី​១-​ស្រុក​វ៉ើ​ន​សៃ (​ឧទ្យាន​ការពារ​សត្វ​ទោច​) ទី​២-​កាប់​ចេញពី​តំបន់​ឧទ្យាន​ជាតិ​អូ​រយ៉ា​ដាវ ទី​៣-​កាប់​ចេញពី​ដែនជម្រកសត្វព្រៃ​លំ​ផាត់ ហើយ​ច្រក​ទាំង​២​ខាងលើ​មាន​ថៅកែ​ជនជាតិ​វៀតណាម​ជា​ច្រើន​អ្នក​ចូល​មក​រក​ទិញ​ឈើ​តាម​បណ្តាល​ស្រុក ហើយ​បាន​ជួល​ឲ្យ​រថយន្ត​របស់​ខ្មែរ និង​ប្រគល់​លុយ​ឲ្យ​ម្ចាស់​រថយន្ត​នីមួយ​ៗ​រត់ការ​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់​។

ក្នុង​ជំនួញ​ឈើ​ប្រណីត​ខុសច្បាប់​ខាងលើ​នេះ​ត្រូវ​បាន​សមត្ថកិច្ច​លួច​ខ្សឹប​ប្រាប់​សារព័ត៌មាន​ថា ក្រុម​រកស៊ី​ឈើ​ទាំងអស់​នៅ​ក្នុង​ខេត្ត​មាន​ចំនួន​១៩​ក្រុម ក្នុង​១​ក្រុម​មាន​រថយន្ត​បា​ឡែ​ន​៥-៦​គ្រឿង និង​រថយន្ត​ឡង់​គ្រី​ស័​រ​៤-៥​គ្រឿង និង​រថយន្ត​សាំ​យ៉ុ​ង​ម្នាក់​៦៧​គ្រឿង​។ ពួក​គាត់​បាន​បន្ត​ទៀត​ថា​បើសិនជា​សមត្ថកិច្ច​ជំនាញ​បង្ក្រាប​បទល្មើស​ព្រៃឈើ​នៅ​តែ​ប​ណ្តែ​បណ្តោយ​ឲ្យ​ជនជាតិ​វៀតណាម​មក​ដើរ​ទិញ​ឈើ​ដល់​ប្រភព​ឈើ​របៀប​នេះ​អនាគត​ទៅ​មិន​ក្រោយ​២​ឆ្នាំ​ទៀត​ទេ​ឈើ​ក្នុង​ខេត្តរតនគិរី​ពិតជា​រលាយ​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ