ពន្លះ​ពីក្រោយរថយន្ត របួសធ្ងន់ម្ន​ាក់ ស្រាលម្នាក់​


ខេត្ត​ប៉ៃលិន ៖ មនុស្ស​២​នាក់​បាន​រង​របួសធ្ងន់​ម្នាក់ និង​ស្រាល​ម្នាក់ ហើយ​ត្រូវ​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ដោយសារ​គ្រោះថ្នាក់​ចរាចរ​រវាង​ម៉ូតូ​បុក​ជាមួយ​រថយន្ត ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​៣៥​នាទី​ល្ងាច​ថ្ងៃ​ទី​៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ ស្ថិត​នៅ​ចំណុច​ផ្លូវជាតិ​លេខ​៥៩ ក្នុងភូមិ​ទួល​ខ្ពស់ ឃុំ​ស្ទឹង​ត្រង់ ស្រុក​សាលា​ក្រៅ​។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ទាំង​២​នាក់​ខាងលើ ម្នាក់​ឈ្មោះ​វ៉េ​ន ធឿ​ន ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ រស់នៅ​ភូមិ​ទំនប់ ឃុំ​ស្ទឹង​ត្រង់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន បាន​រង​របួសធ្ងន់ ជា​អ្នកបើកបរ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ធុន​C125 ស៊េរី​ឆ្នាំ​២០១៤ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ប៉ៃលិន ១A-២០៣០ និង​អ្នក​រួម​ដំណើរ​ឈ្មោះ វ៉ា​ត ហុង ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ជាមួយ​គ្នា បាន​រង​របួសស្រាល ។

ចំណែក​ភាគី​ខាងលើ​រថយន្ត​ម៉ាក​ហ្វុ​យ​សូ (FUSO) ពណ៌​ស ពាក់​ស្លាក​លេខ ព្រះ​សីហ​នុ ៣A-៣៦២២ បើកបរ​ដោយ​ឈ្មោះ​ម៉ោះ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ បាន​រត់គេច​ខ្លួន ។

ប្រភព​បន្ត​ទៀត​ថា ម៉ូតូ​មួយ​គ្រឿង​ជិះ​គ្នា​២​នាក់ បើកបរ​ក្នុង​ល្បឿន​លឿន លុះ​ពេល​រថយន្ត​បង្អង់​ល្បឿន ក៏​ត្រូវ​ម៉ូតូ​ដែល​បើកបរ​លឿន​នោះ​បុក​ពីក្រោយ បណ្តាល​ឱ្យ​ភាគី​ខាង​ម៉ូតូ​រង​របួសធ្ងន់​ទាំង​២​នាក់​តែ​ម្តង ហើយ​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។ ចំណែក​អ្នកបើកបរ​រថយន្ត​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល បន្សល់​ទុក​តែ​រថយន្ត​នៅ​កន្លែង​កើតហេតុ​។

បច្ចុប្បន្ន វត្ថុ​តាង​ត្រូវ​បាន​នគរបាល​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សាលា​ក្រៅ រង់ចាំ​ធ្វើការ​ដោះស្រាយ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ចរាចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ