ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រហើនណាស់ម្នាក់ៗ អង្គុយច្រកថ្នាំញៀនលក់​​ក្បែរអនុវិទ្យា​ល័យ…

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​៖ ក្រុម​អ្នក​លក់ដូរ​ថ្មាំ​ញៀន​ដ៏​ព្រហើន​ចំនួន​៤​នាក់ មាន​ទាំង​ស្ត្រី​ម្នាក់​ផង ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ព័ទ្ធ​ឃាត់ខ្លួន កាលពី​ម៉ោង​១០ និង៣០​នាទី​ព្រឹក​ថ្ងៃ​ទី​០៨​ វិច្ឆិកា នេះ ខណ​:​ដែល​ពួក​គេ​កំពុង​នាំ​គ្នា​ច្រកថ្នាំ​ញៀន​លក់​ដូច​លក់​នំ ​នៅ​ក្នុង​រោង​មួយ​កន្លែង…

ខេត្តបាត់ដំបង​៖ ក្រុម​អ្នក​លក់ដូរ​ថ្មាំ​ញៀន​ដ៏​ព្រហើន​ចំនួន​៤​នាក់ មាន​ទាំង​ស្ត្រី​ម្នាក់​ផង ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ព័ទ្ធ​ឃាត់ខ្លួន កាលពី​ម៉ោង​១០ និង៣០​នាទី​ព្រឹក​ថ្ងៃ​ទី​០៨​ វិច្ឆិកា នេះ ខណ​:​ដែល​ពួក​គេ​កំពុង​នាំ​គ្នា​ច្រកថ្នាំ​ញៀន​លក់​ដូច​លក់​នំ ​នៅ​ក្នុង​រោង​មួយ​កន្លែង នៅ​ខាង​មុខ​អនុ​វិទ្យាល័យ​ឈើទាល ​ភូមិ​ឈើទាល ឃុំ​ឈើទាល ស្រុក​បាណ​ន់​ ។

មន្ត្រី​កងរាជអាវុធហត្ថ​បាន​ឲ្យ​ដឹង​ថា ក្រុម​ប្រព្រឹត្ត​បទល្មើស​គ្រឿងញៀន​ដ៏​ព្រហើន​ទាំង​៤​នាក់ ​ដែល​ត្រូវ​ឃាត់ខ្លួន​មាន ១-​ឈ្មោះ​ធឿ​ត វ៉ា​ន់​ថា ភេទប្រុស​ អាយុ​២៧​ឆ្នាំ​ឆ្នាំ រស់នៅ​ភូមិ​ឈើទាល ឃុំ​ឈើទាល ស្រុក​បាណ​ន់ ២-​ឈ្មោះ​សៀ​ក សៅ​លី ភេទប្រុស ​អាយុ​២២​ឆ្នាំ ​ជាអ្នក​បិទ​​ស្កុ​ត​ម៉ូតូ រស់នៅ​ភូមិ​ច្រាប​ក្រសាំង សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង ៣-​ឈ្មោះ​ជួប សង្ហា ភេទ​ប្រុស​ អាយុ​៣២​ឆ្នាំ ធ្វើស្រែ រស់នៅ​ភូមិ​កំពង់​ស្រម៉ ឃុំ​ឈើទាល ស្រុក​បាណ​ន់ និង​៤-​ឈ្មោះ​ម៉ៅ ស្រី​​ប៉ោះ ភេទ​ស្រី​ អាយុ​១៧​ឆ្នាំ មុខរបរ​​គ្មាន រស់នៅ​ភូមិ​ឥន្ទជិត ឃុំ​ឈើទាល ស្រុ​បាណ​ន់​។

មន្ត្រី​ដដែល​បាន​ប្រាប់​ថា ក្រុម​ជួញដូរ​គ្រឿងញៀន​ទាំង​៤​នាក់​នេះ​ ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​បង្ក្រាប​បាន ពេល​ពួក​គេ​កំពុង​នាំ​គ្នា​អង្គុយ​ច្រកថ្នាំ​ញៀន​នៅ​ក្នុង​រោង​មួយ ​​ស្ថិត​នៅ​ខាង​មុខ​អនុ​វិទ្យាល័យ​ឈើទាល ដោយ​គ្មាន​ខ្លាចក្រែង​សមត្ថកិច្ច​ ឬ​ក្រែង​ភ្នែក​ប្រជាពលរដ្ឋ​នៅ​ទីនោះ​ឡើយ​ ។

នៅ​ក្នុង​របាយ​ការ​ណ៍​​សមត្ថកិច្ច​ថា ជាមួយនឹង​ការ​ឃាត់ខ្លួន​ជន​ទាំង​៤​នាក់​នេះ កម្លាំង​ជំនាញ​បាន​ដកហូត​​នូវ​វត្ថុ​តាង​នានា​​ដូច​ជា​ថ្នាំ​ញៀន​ ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ICE (​ម៉ា​ទឹកកក​) ចំនួន​​២​កញ្ចប់​ធំ ​មាន​ទម្ងន់​៤,៤៦​ក្រាម​, ថង់​សម្រាប់​ច្រកថ្នាំ​ចំនួន​១២​ដុំ ដែកកេស​០៦, កន្ត្រៃ​០១ និង​ឧ​បករ​ណ៏​សម្រាប់​ជក់​ថ្នាំ​ញៀន​មួយ​ចំនួន​​ទៀត​។ មន្ត្រី​កងរាជអាវុធហត្ថ​ដដែល​​​ថា ក្រុម​ជនសង្ស័យ​បាន​សារភាព​ទ​ទូល​ស្គាល់​នូវ​សកម្មភាព​ល្មើស​ច្បាប់​របស់​ខ្លួន​ហើយ​។ ​

អត្ថបទសរសេរ ដោយ