ស៊ី​ន យូ​ប៊ី​ន ចាត់​ទុក​ជន​អគតិ រិះគន់​នាង​ចូលរួម​កឋិន​នៅ​ថៃ


រាជធានី​ភ្នំពេញ​ ៖ តារា​សម្តែង​កញ្ញា​ស៊ី​ន យូ​ប៊ី​ន បាន​ប្រតិកម្ម​តប ភ្លាម​ៗ​ចំពោះ​មនុស្ស​មួយ​ចំនួន​ដែល​រិះគន់​រូប​នាង​ទៅ​ធ្វើបុណ្យ​កឋិន​នៅ​ប្រទេស​ថៃ ។

ពាក្យ​រិះគន់​ទៅ​លើ​កញ្ញា​ស៊ី​ន យូ​ប៊ី​ន ថា «​កូនកាត់​ថៃ​មែន វត្ត​ខ្មែរ​មិន​ហែ​ចូល បែរ​ទៅ​ហែ​ចូល​វត្ត​ស្រុក​គេ នេះ​បាន​ចំ​ជា​ខ្មែរ​ជួយ​ខ្មែរ​មែន ខ្មែរ​មិន​ចេះ​ជួយ​ខ្មែរ »​។ ការ​រិះគន់​បែប​នេះ​បាន​ធ្វើ​ឲ្យ​ស៊ី​ន យូ​ប៊ី​ន មិន​សប្បាយចិត្ត និង​បាន​វាយបក​មក​វិញ ភ្លាម​ៗ ។ នាង​បាន​ចាត់​ទុក​ការ​រិះគន់​នេះ​មិន​សម​ទំនង ដ្បិត​ការ​ធ្វើបុណ្យ​របស់​នាង​គឺ​មិន​បាន​ប្រកាន់​ពូជសាសន៍ ឬ​ទីកន្លែង​នោះ​ឡើយ ។

ផ្តើម​ពី​ការ​ចូលរួម​អង្គ​កឋិនទាន​ដែល​បាន​ដង្ហែ​ទៅ​វត្ត Phu tong mon ខេត្ត​ឧ​ដុន​ថា​នី ប្រទេស​ថៃ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក ដែល​ធ្វើ​ឲ្យ​មានការ​រិះគន់​ពី​មហាជន​មួយ​ចំនួន​ចំពោះ​​ស៊ី​ន យូ​ប៊ី​ន ។ នាង​បាន​បង្ហោះ​សារ​ឆ្លើយ​វិញ​ដោយ​បាន​សរសេរ​ថា «​សាសនា ការ​គោរព ការ​ធ្វើបុណ្យ​ធ្វើ​ទាន​ចាំបាច់​ត្រូវ​រើស​កន្លែង ចាំបាច់​ត្រូវ​រើស​ពូជសាសន៍? ជួយ​អធិប្បាយ​ឲ្យ​នាង​ខ្ញុំ​បាន​យល់​បន្តិច​ផង​អ្នក​ជ្រួតជ្រាប​ព្រះធម៌ ព្រោះ​នាង​ខ្ញុំ​ជា​មនុស្ស​មិន​ដែល​ប្រកាន់​សាសនា​,​ពូជសាសន៍ ទោះ​សាសនា​អ្វី ពូជសាសន៍​អ្វី នៅ​ប្រទេស​ណា​ក៏​ដោយ​ឲ្យ​តែ​ជាទី​សក្ការបូជា នាង​ខ្ញុំ​គោរព​ទាំងអស់ ។

ពាក្យ​ថា​ជួយ គឺ​មិន​រើស​ពណ៌​សម្បុរ ជាតិ​សាសន៍ ពាក្យ​ថា​ធ្វើបុណ្យ គឺ​មិន​រើស​ទីកន្លែង​ឬ​សាសនា សំខាន់​ចិត្ត​ជ្រះថ្លា​នឹង​ធ្វើ ។

ពេល​ធ្វើបុណ្យ​គរគោក​នៅ​ខ្មែរ គ្មាន​អ្នក​អើពើ​លើក​សរសើរ ដល់​ធ្វើបុណ្យ​នៅ​ស្រុក​គេ​បន្តិចបន្តួច​សោះ​មិន​បាន​ពាក់កណ្តាល​ធ្វើ​នៅ​ខ្មែរ​ផង បែរជា​យក​មក​ក្លាយជា​ព័ត៌មាន​ព្រោងព្រាត​សុទ្ធតែ​ប្រើ​ពាក្យ​ថា​ខ្មែរ​មិន​ចេះ​ជួយ​ខ្មែរ ។ ពេល​នាង​ខ្ញុំ​ជួយ នាង​ខ្ញុំ​ក៏​មិន​បាន​ផុស​អួត​ថា​ជួយ​ដែរ អ៊ីចឹង​ហើយ​ចូរ​កុំ​វិនិច្ឆ័យ​អ្នក​ដទៃ ។ ចង្កៀង​ផ្ទះ​អ្នក​ណា​ភ្លឺ​ផ្ទះ​អ្នក​នោះ។

មិន​បាន​ខឹង​អ្នក​គិត​អគតិ តែ​មិន​ចង់​ឲ្យ​ពួក​គេ​ចង់​គិត​មិនល្អ​លើ​សាសនា និង​មិន​ចង់​ឲ្យ​រើសអើង​ពូជសាសន៍ »​។

ការ​រិះគន់​ទៅ​លើ​ស៊ី​ន យូ​ប៊ី​ន នោះ​បាន​កើត​មាន​ឡើង​ស្រប​ពេល​ដែល​មួយ​រយៈ​ចុង​ក្រោយ​នេះ​នាង​ឧស្សាហ៍​ចេញចូល​ថត​នៅ​ក្នុង​ប្រទេស​ថៃ ក្នុង​នោះ​នាង​ទើបតែ​បញ្ចប់​ការ​ថត​ខ្សែភាពយន្ត​ភាគ​រឿង​«​អាថ៌​កំបាំង​ត្រីសូល​» ដែល​សហការ​គ្នា​រួម​គ្នា​រវាង​ផលិត​ករ​កម្ពុជា និង​ថៃ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

សិល្បៈ​និងវប្ប​​​ធម៌

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ