ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្វើ​ទ​ង្វើ​បែប​នេះ​ហើយ​គេច​យ៉ាង​យូរ លប​ៗ​ចូល​វិញ​ស្មាន​តែ​ភ្លេច

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យ​ចំនួន​២​នាក់​បាន​ប៉ុនប៉ង​សម្លាប់​មនុស្ស​រស់នៅ​ភូមិ​ផង​របង​ក្បែរ​គ្នា តែ​មិន​សម្រេច រួច​រត់គេច​ខ្លួន​ចោលផ្ទះ​សម្បែង​ជិត​១០​ឆ្នាំ ស្រាប់តែ​ស្ងាត់​ៗ​លប​ចូល​ភូមិ​វិញ ត្រូវ​សមត្ថកិច្ច​ចាប់​តាម​ដីកា​តុលាការ បាន​ទាំង​២​នាក់ កាលពី​ថ្ងៃ​ទី​៣០ ខែ​តុលា…

ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យ​ចំនួន​២​នាក់​បាន​ប៉ុនប៉ង​សម្លាប់​មនុស្ស​រស់នៅ​ភូមិ​ផង​របង​ក្បែរ​គ្នា តែ​មិន​សម្រេច រួច​រត់គេច​ខ្លួន​ចោលផ្ទះ​សម្បែង​ជិត​១០​ឆ្នាំ ស្រាប់តែ​ស្ងាត់​ៗ​លប​ចូល​ភូមិ​វិញ ត្រូវ​សមត្ថកិច្ច​ចាប់​តាម​ដីកា​តុលាការ បាន​ទាំង​២​នាក់ កាលពី​ថ្ងៃ​ទី​៣០ ខែ​តុលា ឆ្នាំ​២០១៨ ស្ថិត​ក្នុងភូមិ​រំលោង និង​ភូមិ​ត្បែ​ស ឃុំ​វល្លិ​សរ ស្រុក​សំរោង​ទង​។

ជនសង្ស័យ​ទី​១-​ឈ្មោះ ទូច ដាន ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ រស់នៅ​ភូមិ​រំលោង ឃុំ​វល្លិ​សរ ស្រុក​សំរោង​ទង និង​ជនសង្ស័យ​ទី​២-​ឈ្មោះ ឆ្នាំ ប៊ុ​ន​នឿ​ន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ រស់​នៅ​ភូមិ​ត្បែ​ស ឃុំ​វល្លិ​សរ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។

ប្រភព​ពី​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ ឲ្យ​ដឹង​ថា មុន​ឈាន​ដល់​បង្ក្រាប​មុខ​សញ្ញា​មនុស្សឃាត​នេះ មាន​គេ​រាយការណ៍​ថា បានឃើញ​ជនសង្ស័យ​ទាំង​២​នាក់​វិល​ចូល​ភូមិ​វិញ ដែល​ពួក​គេ​បាន​រត់​ចោលផ្ទះ​តាំងពី​ឆ្នាំ​២០០៩​មក​ម្ល៉េះ​។

ប្រភព​ដដែល​បន្ត​ថា ជនសង្ស័យ​ទី​១ មាន​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​លេខ​៣៩០ ចុះ​ថ្ងៃ​ទី​១៣ ខែធ្នូ ឆ្នាំ​២០១៤ របស់​លោក​សុង ប៊ុ​ណ្ណា​រិ​ទ្ឋ ចៅក្រម​សាលាដំបូង​ខេត្តកំពង់ស្ពឺ​។ ចំណែក​ជនសង្ស័យ​ទី​២ មាន​ដីកា​បង្គាប់​លេខ​៣៨៨ ចុះ​ថ្ងៃ​ជាមួយ​គ្នា​របស់​លោក​ចៅក្រម​ខាង​លើ​។

សមត្ថកិច្ច បាន​បញ្ជាក់​ថា ជនសង្ស័យ​ទាំង​២​បាន​ប៉ុនប៉ង​មនុស្សឃាត​តាំងពី​ឆ្នាំ​២០០៩ តែ​មិន​សម្រេច​រួច​រត់​ចោលផ្ទះ​រហូត​មិនដឹង​ទៅ​រស់នៅ​លាក់ខ្លួន​នៅ​ទីណា​ទេ ស្រាប់តែ​ថ្មី​ៗ​នេះ គេ​ឃើញ​ជនសង្ស័យ​លបចូល​ស្រុក​វិញ ទើប​កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដឹក​ដោយ​លោក​វរសេនីយ៍ឯក សម​ សាក់ នាយការិយាល័យ សហការ​ជាមួយ​កម្លាំង​នគរបាល​អធិការដ្ឋាន​ស្រុក​សំរោង​ទង អនុវត្ត​ដីកា​តុលាការ​ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ នៅផ្ទះ​ពួក​គេ​រៀង​ៗ​ខ្លួន។

ក្រោយមក​ធ្វើ​កំណត់ហេតុ​រួច សមត្ថកិច្ច​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ បាន​បញ្ជូន​ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់ ទៅ​កាន់​សាលាដំបូង វិនិច្ឆ័យ​ទោស​តាម​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ