ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុន​ផ្តល់​ឱកាស​ការងារ​ដល់​យុវជន​កម្ពុជា​ជាមួយ​ក្រុមហ៊ុន​ធំ​ៗ​នៅ​ប្រទេស​ជប៉ុន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​លោក អ៊ិ​ត សំ​ហេង បាន​ឲ្យ​ដឹង​ថា ជប៉ុន​បាន​បើកឱកាស​ការងារ​ជា​ច្រើន​ដល់​យុវជន​កម្ពុជា​ក្នុង​ការ​ធ្វើ​ការងារ​ជាមួយ​ក្រុមហ៊ុន​ធំ​ៗ​នៅ​ប្រទេស​ជប៉ុន ។ ការ​អះអាង​របស់​លោក​រដ្ឋមន្ត្រី​ធ្វើ​ក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​លោក…

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​លោក អ៊ិ​ត សំ​ហេង បាន​ឲ្យ​ដឹង​ថា ជប៉ុន​បាន​បើកឱកាស​ការងារ​ជា​ច្រើន​ដល់​យុវជន​កម្ពុជា​ក្នុង​ការ​ធ្វើ​ការងារ​ជាមួយ​ក្រុមហ៊ុន​ធំ​ៗ​នៅ​ប្រទេស​ជប៉ុន ។

ការ​អះអាង​របស់​លោក​រដ្ឋមន្ត្រី​ធ្វើ​ក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​លោក Yohei Shibasaki នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Fourth Valley Concierge ជា​ក្រុមហ៊ុន​ដ៏​ធំ​មួយ​របស់​ជប៉ុន ដើម្បី​ផ្តល់​ឱកាស​ការងារ​ដល់​យុវជន សិស្ស​និស្សិត​នៅ​តាម​បណ្តា​ប្រទេស​នានា​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ដើម្បី​មានឱកាស​ទៅ​ធ្វើការ​នៅ​ប្រទេស​ជប៉ុន កាលពី​រសៀល​ថ្ងៃ​ទី​៣០ តុលា ឆ្នាំ​២០១៨ នៅ​ទីស្តីការក្រសួង ។

ក្នុង​ជំនួប​លោក Yohei Shibasaki នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​លើក​ឡើង​ថា គោលបំណង​ដែល​រូប​លោក និង​ក្រុមការងារ​ចូល​ជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ​ជាមួយ​លោក​រដ្ឋមន្ត្រី​នា​ពេល​នេះ គឺ​ដើម្បី​សុំ​កិច្ច​គាំទ្រ​ពី​ខាង​ក្រសួង​ការងារ និង​បណ្តុះ​បណ្ត​ល​វិជ្ជាជីវៈ ដើម្បី​បើក​ការិយាល័យ​ក្រុមហ៊ុន​នៅ​កម្ពុជា​ក្នុង​ការ​បណ្តុះបណ្តាល​យុវជន​កម្ពុជា​មុន​នឹង​បញ្ជូន​ទៅ​បម្រើ​ការងារ​នៅ​ប្រទេស​ជប៉ុន ។ លោកនាយក​ប្រតិបត្តិ​ក្រុមហ៊ុន​លើក​ឡើង​ថា ក្រុមហ៊ុន​របស់​លោក​មានបទពិសោធន៍​១០​ឆ្នាំ​មក​ហើយ នៅ​តំបន់​អាស៊ី​អាគ្នេយ៍ គឺ​ទទួល​បាន​ជោគជ័យ​ជា​ខ្លាំង ។ បច្ចុប្បន្ន​នេះ​យុវជន​កម្ពុជា​ក៏​មាន​សមត្ថភាព​ដូច​យុវជន​ដទៃ​ទៀត នៅ​តាម​បណ្តា​ប្រទេស​មួយ​ចំនួន​ដែល​ទទួល​បាន​ឱកាស​ទៅ​ធ្វើការ​នៅ​ប្រទេស​ជប៉ុន ។

ឆ្លើយ​តប​ទៅ​នឹង​គោលបំណង​នេះ លោក​រដ្ឋមន្ត្រី​រីករាយ​ស្វាគមន៍ និង​គាំទ្រ​ចំពោះ​សំណើរ​នេះ ដោយ​ស្នើ​ដល់​ក្រុមហ៊ុន​ត្រូវ​រៀបចំ​ឯកសារ​តាម​នីតិវិធី​ដែល​តម្រូវ​ទៅ​តាម​ច្បាប់​ជា​មុន​សិន ។ លោក​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​កម្ពុជា​រីករាយ និង​ស្វាគមន៍​ចំពោះ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​រដ្ឋាភិបាល​ជប៉ុន​ដែល​មក​ដល់​ពេល​នេះ​កម្ពុជា​មាន​ក្រុមហ៊ុន​សហគ្រាស​ជា​ច្រើន​របស់​ជប៉ុន​ចូល​មក​វិនិយោគ​នៅ​កម្ពុជា ។ រីឯ​ខាង​ផ្នែក​វិស័យ​ការងារ​វិញ​កម្ពុជា​ក៏​បាន​បញ្ជូន​កម្មសិក្សាការី​ទៅ​ធ្វើការ​នៅ​ជប៉ុន​ក៏​ច្រើន​ដែរ​មក​ដល់​ពេល​នេះ​កម្មសិក្សាការី​កម្ពុជា​មាន​ប្រហែល​ជាង​៨​ពាន់​នាក់ កំពុង​ធ្វើ​កម្មសិក្សា​នៅ​ទីនោះ​ដែល​នៅ​ជប៉ុន​មាន​កម្លាំង​ពលកម្ម​ច្រើន​ទាក់ទង​ទៅ​នឹង​ឧស្សាហកម្ម​កសិកម្ម​សេវាកម្ម និង​ថែទាំ​មនុស្ស​ចាស់​ជាដើម ។

បើ​តាម​ការ​បញ្ជាក់ ពី​លោក ងុ​យ រិ​ទ្ធ នាយករង​ខុ​ដ្ឋ​កាល័យ លោក​រដ្ឋមន្ត្រី​បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​នេះ​នឹង​រៀបចំ​ដំណើរការ​ផ្តល់​វគ្គ​បណ្តុះបណ្តាល​ដល់​និស្សិត​វ័យក្មេង​ទទួល​បាន​ឱកាស​ទៅ​ធ្វើការ​នៅ​ជប៉ុន​ជាមួយនឹង​ក្រុមហ៊ុន​ល្បី​ៗ ។ ក្រុមហ៊ុន​ទាំងនោះ​បាន​ផ្តល់​ឱកាស​ទៅ​ដល់​ប្រទេស​ជា​ច្រើន នៅ​ក្នុង​តំបន់ ហើយ​បច្ចុប្បន្ន​ក្រុមហ៊ុន​នេះ​បាន​ពង្រីក​ខ្លួន​មក​ដល់​ប្រទេស​កម្ពុជា​ដែរ​ហើយ ។ លោក​បាន​បញ្ជាក់​ថា «​យុវជន​និស្សិត​កម្ពុជា​នឹង​ទទួល​បាន​នូវ​ឱកាស​ចេញ​ទៅ​ធ្វើការ​នៅ​ជប៉ុន​ជាមួយ​ក្រុមហ៊ុន​ធំ​ៗ រយៈពេល​ពី​៥​ទៅ​១០​ឆ្នាំ ។

នេះ​ជា​ឱកាស​ដែល​យើង​មិន​ធ្លាប់​មាន​ពី​មុន​ដែល​ពី​មុន​កម្ពុជា​បញ្ជូន​ត្រឹម​ជា​សិក្ខាកាម ឬ​ជា​អ្នក​ហាត់​ការ​ទេ​មិន​ទាន់​បាន​ទទួល​ទិ​ដ្ឋ​ការ​ការងារ​នៅឡើយ​ទេ ប៉ុន្តែ​ក្រុមហ៊ុន​នេះ​ផ្តល់​ឱកាស​ឲ្យ​យុវជន​កម្ពុជា​ទទួល​បាន​នូវ​ទិ​ដ្ឋ​ការ​ការងារ​តែ​ម្តង​ធ្វើការ​បាន​រហូត​ពី​៥​ទៅ​១០​ឆ្នាំ​ឯណោះ ។ ពេល​ដែល​យុវជន​កម្ពុជា​បាន​ទៅ​ធ្វើការ​ជាមួយ​ក្រុមហ៊ុន​ល្បី​ៗ​ពួក​គេ​នឹង​មាន​សមត្ថភាព​កាន់តែ​ខ្ពស់ ខណៈ​បាន​វិល​ត្រឡប់​មក​បម្រើ​ការងារ​ឲ្យ​ក្រុមហ៊ុន​ជប៉ុន​នៅ​ក្នុង​ប្រទេស​ជាតិ​វិញ ដែល​ជា​ប្រភព​ធនធានមនុស្ស​ដ៏​សំខាន់​ចាំបាច់​ឆ្លើយ​តប​ទៅ​នឹង​គោលនយោបាយ​របស់​រដ្ឋាភិបាល​កម្ពុជា​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ