ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​ហាងត្រូវ​ថ្នាំ​ក្តៅ​របស់​ជើងកាង ក្រោយ​ដេញ​ក្មេង​ម្នាក់​ខាង​មុខ​ហាង

5 ឆ្នាំ មុន

ចិន ៖ តាម​ប្រភព​ព័ត៌មាន Shanghaiist បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​ដែល​ជា​ម្ចាស់​ហាង​លក់ទំនិញ ត្រូវ​បាន​ក្រុម​ជើងកាង​មួយ​ក្រុម​មាន​គ្នា​៥​ទៅ​៦​នាក់​វាយ​នឹង​បំពង់​ទីប​ដែក ព្រោះតែ​ដេញ​ក្មេង​ប្រុស​ម្នាក់​មិន​ឲ្យ​នោម​នៅ​ខាង​មុខ​ហាង​។ នេះ​គឺជា​លើក​ទី​ពីរ​ហើយ​នៅ​ក្នុង​ខែ​នេះ ដែល​មាន​មនុស្ស​ត្រូវ​គេ​វាយ​ឲ្យ​ចូល​ពេទ្យ…

ចិន ៖ តាម​ប្រភព​ព័ត៌មាន Shanghaiist បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​ដែល​ជា​ម្ចាស់​ហាង​លក់ទំនិញ ត្រូវ​បាន​ក្រុម​ជើងកាង​មួយ​ក្រុម​មាន​គ្នា​៥​ទៅ​៦​នាក់​វាយ​នឹង​បំពង់​ទីប​ដែក ព្រោះតែ​ដេញ​ក្មេង​ប្រុស​ម្នាក់​មិន​ឲ្យ​នោម​នៅ​ខាង​មុខ​ហាង​។

នេះ​គឺជា​លើក​ទី​ពីរ​ហើយ​នៅ​ក្នុង​ខែ​នេះ ដែល​មាន​មនុស្ស​ត្រូវ​គេ​វាយ​ឲ្យ​ចូល​ពេទ្យ ក្រោយ​ពី​រំខាន​ក្មេង​នោម​នៅ​ទី​សាធារណៈ​ក្រៅ​បង្គន់​។

តាម​រយៈ​វី​ដេ​អូ​ពី​កាមេរ៉ា​សុវត្ថិភាព​នៅ​ខាង​មុខ​ផ្សារ​ទំនើប​ក្នុង​តំបន់ Guangxi ប្រទេស​ចិន ដែល​ថត​បាន​កាលពី​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​ស​ប្តា​ហ៍​មុន គេ​ឃើញ​ក្មេង​ប្រុស​ម្នាក់​កំពុង​ឈរ​នោម​ដាក់​ដើមឈើ​នៅ​តាម​ដងផ្លូវ​អ្នក​ថ្មើរជើង ខណៈ​ដែល​មេឃ​កំពុង​បើក​ថ្ងៃ​ចេស​។

សេចក្តីសុខ​របស់​ក្មេង​នោះ ត្រូវ​បាន​កាត់​ដោយសារ​តែ​ម្ចាស់​ហាង​មួយ​រូប​ចេញ​មក​ទាត់​ពីក្រោយ​ខ្នង ហើយ​ជេរ​មិន​ឲ្យ​នៅ​នោម​បន្ត​ចំ​ខាង​មុខ​ហាង​។

ពីរ​ម៉ោង​ក្រោយមក ក្មេង​ប្រុស​ម្នាក់​នោះ​បាន​នាំ​ក្រុម​ជើងកាង​៥​ទៅ​៦​នាក់ ដែល​ម្នាក់​ៗ​កាន់​សុទ្ធតែ​បំពង់​ទីប​ដែក​។ ពួក​គេ​បាន​វាយ​ម្ចាស់​ហាង ហើយ​ទាញ​ចេញ​មក​ខាងក្រៅ​ខាង រួច​ក៏​រត់​បាត់​អស់​។ លទ្ធផល​គឺ​ត្រូវ​ដេកពេទ្យ​។

កាលពី​ដើមខែ​ក៏​មាន​ករណី​ស្រ​ដៀង​នេះ​កើតឡើង​ដែរ​។ បុគ្គលិក​អនាម័យ​តាម​ដងផ្លូវ​ម្នាក់​ក្នុង ក្រុង Ruzhou ខេត្ត Henan បាន​ស្កាត់​ក្មេង​ប្រុស​ម្នាក់​មិន​ឲ្យ​នោម​នៅ​លើ​ផ្លូវ ដែល​ជា​លទ្ធផល​ត្រូវ​ម៉ែឪ​របស់​ក្មេង​នោះ​វាយ​ហើយ​ជេរប្រទិច​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ