ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីក្រុង​ភ្នំពេញ​គ្រោង​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​ការ​រៀបចំ​ពិព័រណ៍​វិស័យ កសិកម្ម ការ​ចិញ្ចឹមសត្វ និង​បសុសត្វ

5 ឆ្នាំ មុន
  • ភ្នំពេញ

នៅ​ថ្ងៃ​ទី 01 ដល់​ថ្ងៃ​ទី 03 ខែ វិច្ឆិកា ឆ្នាំ 2018 ទីក្រុង​ភ្នំពេញ​គ្រោង​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​ការ​រៀបចំ​ពិព័រណ៍​វិស័យ​កសិកម្ម ការ​ចិញ្ចឹមសត្វ…

នៅ​ថ្ងៃ​ទី 01 ដល់​ថ្ងៃ​ទី 03 ខែ វិច្ឆិកា ឆ្នាំ 2018 ទីក្រុង​ភ្នំពេញ​គ្រោង​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​ការ​រៀបចំ​ពិព័រណ៍​វិស័យ​កសិកម្ម ការ​ចិញ្ចឹមសត្វ និង​បសុសត្វ​នៅ​ប្រទេស​កម្ពុជា​ឆ្នាំ 2018 AGRILIVESTOCK CAMBODIA 2018 នៅ​មជ្ឈមណ្ឌល​ពិព័រណ៍ និង​សន្និបាត​កោះ​ពេជ្រ (DIECC) ។

ដោយ​សហការ​ជាមួយ​AGRIFOOD 2018 – ពិព័រណ៍​ផលិតកម្ម​ម្ហូបអាហារ និង​កសិកម្ម​របស់​កម្ពុជា​ដោយ​អ្នក​ទស្សនា​ជាង 6.000 នាក់​រួម​មាន កសិករ ម្ចាស់​រោង​ម៉ាស៊ីន​កិន​ស្រូវ អ្នក​ផលិត​ចំណី​សត្វ​ពេទ្យសត្វ អ្នក​កែ​ច្នៃ​អ្នកជំនួញ​ច្រើន​ទៀត ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ចូលរួម​ទស្សនា​ជាមួយ​ពិព័រណ៍​រយៈពេល​3​ថ្ងៃនេះ​ដែល​ពួក​គេ​នឹង​មានឱកាស​បាន​ទស្សនា​ផលិតផល​ថ្មី​ជាមួយ​និង​បច្ចេកវិទ្យា​ចុង​ក្រោយ​បំផុត​ពី​សំណាក់​ក្រុមហ៊ុន​ដាក់​តាំង​មក​ពី​អន្ដរជាតិ​ធំៗ រួម​មាន LAY HONG BERHAD, AGCO GSI , BIG DUTCHMAN, VALLI S.P.A, NUTRICOMM ASIA PTE LTD, GARTECH ,ALTUNTAS, SALMET , PRESTIGE FEED MILLS , CLEARWATER , NATIONAL RENDERERS , CHIN CHIN, SUNCUE, HUNAN YINGCHUN, CHANHEN CHEMICAL , HENAN RUNHE , JIANGSU,​BUHLER ,​Agri-Master , MAKITA , C.P. CAMBODIA, Mong Riththy Group… ។

យោង​តាម​របាយការណ៍​របស់​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ (MAFF) បានឱ្យ​ដឹង​ថា ពី​ឆ្នាំ 2016 ដល់​ឆ្នាំ 2024 តម្រូវការ​សាច់​របស់​កម្ពុជា​នឹង​កើនឡើង​ពី 14,6 ភាគ​រយ​ចំនួន 280.000 តោន​ទៅ 328.085 តោន​ក្នុង​មួយ​ឆ្នាំ​។ តម្រូវការ​កើនឡើង​យ៉ាង​ខ្លាំង​នេះ​បាន​ជួយ​ជំរុញ​ឱ្យប្រាក់​ចំណូល​របស់​កសិករ និង​អ្នក​ផលិត​មានការ​កើនឡើង​ផង​ដែរ​។

លោក Richard Yew អនុប្រធាន​ប្រចាំ​តំបន់​របស់​ក្រុមហ៊ុន AMB Tarsus Events Group ជា​អ្នក​រៀបចំ​ពិព័រណ៍​នេះ​បានឱ្យ​ដឹង​ថា យើង​សូម​លើកទឹកចិត្ត​ដល់​កសិករ ផ្នែក​កសិកម្ម​បសុសត្វ ចំណី​សត្វ និង​អ្នក​ផលិត​សាច់​ទាំងអស់ ដើម្បី​ចូលរួម​ទស្សនាការ​ពិ​ព័រ​ណ៌​វិស័យ កសិកម្ម ការ​ចិញ្ចឹមសត្វ និង​បសុសត្វ AGRILIVESTOCK CAMBODIA 2018 ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ​ស្តី​ពី​បច្ចេកវិជ្ជា និង​ការ​ផ្គត់ផ្គង់​ចុង​ក្រោយ​ដើម្បី​កែ​លម្អ ផលិត​កម្ម និង​ប្រព័ន្ធ​សុវត្ថិភាព​ក្នុង​ការ​ផលិត និង​ប្រព័ន្ធ​សុវត្ថិភាព​ចំណីអាហារ​។

លើស​ពី​នេះ​ទៀត​អ្នក​ទស្សនា​អាច​ចូលរួម​ដោយ​ឥត​គិតថ្លៃ​ជាមួយ​សិក្ខាសាលា​ស្តី​ពី​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​នៅ​កម្ពុជា​ផង​ដែរ ដែល​និង​បង្ហាញ​ពី​ដំណោះស្រាយ​អំពី​បញ្ហា​សំខាន់​ៗ​ស្តី​ពី​ការ​គ្រប់គ្រង​ផលិតកម្ម​សត្វ​នឹង​សុខភាព​សត្វ​នៅ​កម្ពុជា ។

ពិព័រណ៍​នេះ​និង​បង្ហាញ​អំពី​ផលិតផល​ពាក់ព័ន្ធ​នឹង​ចំណី​សត្វ​និង​សារធាតុ​បន្ថែម ឧបករណ៍​​កិនស្រូវ ប្រព័ន្ធ​វេច​ខ្ចប់ និង​ប្រព័ន្ធ​បង្កបង្កើន​ផល ឧបករណ៍​ផលិតកម្ម​បសុសត្វ … ហើយ​ក៏​ជា​ឱកាសល្អ​ក្នុង​ការ​កសាង​ទំនាក់ទំនង​អាជីវកម្ម​ផង​ដែរ ដោយសារ​តែ​មាន​អ្នក​​តាំងពិព័រណ៍​ជា​ច្រើន​កំពុង​ស្វែងរក​ដៃគូ​អាជីវកម្ម​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ