ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កញ្ញា​ប៉ា​រ៉ា​ហ្កា​យ​រំភើបចិត្ត​ដួល ឯ​កញ្ញា​កម្ពុជា​បាន​ពាន​ពិសេស​មួយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ការ​ប្រកួត​កម្មវិធី Miss Grand International 2018 នៅ​ប្រទេស​ភូមា​បាន​បញ្ចប់​កាលពី​រាត្រី​ថ្ងៃ​ទី​២៥ តុលា ។ នា​រាត្រី​នោះ​បេ​ក្ខ​នារី​ប្រទេស​ប៉ា​រ៉ា​ហ្កា​យ​បាន​ដួល​សន្លប់​ព្រោះតែ​រំភើបចិត្ត​ពេក​ចំពោះ​ការ​ប្រកាស​លទ្ធផល​ដែល​រូប​នាង​ក្លាយជា​រាជិនី​ម្ចាស់​មកុដ…

រាជធានី​ភ្នំពេញ​៖ ការ​ប្រកួត​កម្មវិធី Miss Grand International 2018 នៅ​ប្រទេស​ភូមា​បាន​បញ្ចប់​កាលពី​រាត្រី​ថ្ងៃ​ទី​២៥ តុលា ។ នា​រាត្រី​នោះ​បេ​ក្ខ​នារី​ប្រទេស​ប៉ា​រ៉ា​ហ្កា​យ​បាន​ដួល​សន្លប់​ព្រោះតែ​រំភើបចិត្ត​ពេក​ចំពោះ​ការ​ប្រកាស​លទ្ធផល​ដែល​រូប​នាង​ក្លាយជា​រាជិនី​ម្ចាស់​មកុដ ។

ចំណាត់ថ្នាក់​លេខ​១Miss Grand Paraguay បាន​ទៅ​កញ្ញា​Clara Sosa​ជា​អ្នក​គ្រង​មកុដ។  ចំណាត់ថ្នាក់​លេខ​២​កញ្ញា​មក​ពី​ប្រទេស​ឥណ្ឌា​ឈ្មោះ​Meenakshi Chaudhary។ ចំណាត់ថ្នាក់​លេខ​៣Miss Grand Indonesia​ឈ្មោះ​Nadia Purwoko ។

កម្មវិធី​ប្រកួត​សម្រស់​លំដាប់ថ្នាក់​ពិភពលោក «Miss Grand International» គឺជា​កម្មវិធី​មួយ​ដែល​បង្កើត​ឡើង​ក្នុង​គោលបំណង «​បញ្ចប់សង្គ្រាម និង​អំពើ​ហិង្សា​» ដែល​មាន​ជាង​៩០​ប្រទេស​នៅ​លើ​ពិភពលោក​ចូលរួម​ជា​រៀង​រាល់​ឆ្នាំ​ចាប់តាំងពី​ឆ្នាំ​២០១៣​មក ។ សម្រាប់​​ឆ្នាំ​២០១៨​នេះ​ការ​ប្រកួត​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​១៦ ខែតុលា រហូត​ដល់​ថ្ងៃ​ទី​២៥ ខែតុលា ។

បវរកញ្ញា​ទាំងអស់​ត្រូវ​ឆ្លងកាត់​វិញ្ញាសា​ការ​និយាយ​សាធារណៈ និង​ត្រូវ​ឆ្លងកាត់​វិញ្ញ​សា​ច្រើន​ទៀត ក្រោម​ការ​ពិនិត្យ​យ៉ាង​យកចិត្តទុកដាក់​ពី​គណៈកម្មការ​ប្រកួត ។  ការ​ប្រកាស​ល​ទ្ឋ​ផល​ចុង​ក្រោយ​សល់​តែ​២​នាក់​កាន់​ដៃ​គ្នា​មាន​ប៉ា​រ៉ា​ហ្គា​យ និង​ឥណ្ឌា ហើយ​ពិធីករ​ប្រកាស​ជា​ផ្លូវការ​ថា​អ្នក​គ្រង​តំណែង​បាន​លើ​ប៉ា​រ៉ា​ហ្គា​យ​ធ្វើ​ឲ្យ​នាង​រំភើបចិត្ត​រហូត​ទប់​ជំហរ​មិន​បាន​ក៏​ដួល​សន្លប់​មួយសន្ទុះ​ធ្វើ​ឲ្យ​អ្នក​រៀបចំ​កម្មវិធី​ស្លន់ស្លោ​រត់​ឆ្លេឆ្លា​ពេញ​ឆាក ។ ទោះជា​យ៉ាងណា​ក្តី​កញ្ញា​ប៉ា​រ៉ា​ហ្គា​យ​ប្រឹង​សម្រួល​អារម្មណ៍​ក្រោកឈរ​ឡើង​ទទួល​មកុដ និង​ញញឹម​ឡើង​វិញ​ជាមួយ​ស្រី​ស្អាត​៤​ប្រទេស​ទៀត​ដែល​ជាប់​ចុង​ក្រោយ ។

ចំពោះ​កញ្ញា​ឌី លី​កា ដែល​តំណាង​ឲ្យ​កម្ពុជា​ចូលរួម​ការ​ប្រកួត​ដែរ ទោះ​មិន​បាន​ចំណាត់​ថ្នាក់ ទេ តែ​នាង​បាន​បង្ហាញ​អ្វី​ជា​លក្ខណៈ​ជាតិ​នៅ​លើ​ឆាក​ប្រកួត​សម្រស់​ដ៏​ធំ​មួយ​នោះ។ ជា​ពិសេស​ជា​មោទនភាព​ដែល​ឈុត​តំណាង​ជាតិ​កម្ពុជា​ទទួល​បាន​ភាព​លេចធ្លោ​លើ​ឆាក​​អន្តរជាតិ​សម្រាប់​ឆ្នាំ​នេះ ។ បវរកញ្ញា​កម្ពុជា តែងតែបាន​ចំណាត់ថ្នាក់​នាំមុខ​គេ តាម​រយៈ​​ការ​បោះ​ឆ្នោត​លើ Facebook តែ​លក្ខន្តិកៈ​របស់​កម្មវិធី​តម្រូវ​ឲ្យ​គណៈកម្មការ​ជ្រើស​រើស​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​ដែរ ហើយ​ជា​លទ្ធផល​តំណាង​កម្ពុជា​យើង​មិន​បាន​ជាប់​ចំណាត់ថ្នាក់​ទេ តែ​បាន​ពានរង្វាន់​ពិសេស​មួយ ។

យោង​តាម Miss Grand Pageant Insider ថា បេ​ក្ខ​នារី​កម្ពុជា​ឌី លី​កា ទទួល​បាន​ពាន​រង្វាន់​ពិសេស​នោះ គឺ​ពាន Grand Pageant’s Choice Award ( ពាន​ក្រៅផ្លូវការ ) ដោយ​ទទួល​បានការ​បោះ​ឆ្នោត​ពី​អ្នកគាំទ្រ​ច្រើន​ជាងគេ ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​និង Instagram លើ Miss Grand Pageant Insider Page ។

លទ្ធផល​បវរកញ្ញា​ប្រជាប្រិយ (Miss Popular) ចំណាត់ថ្នាក់​លេខ​១ បាន​ទៅ​លើ​បវរ​កញ្ញា​ប្រទេស​វៀតណាម ខណៈ​បវរកញ្ញា​ពី​ប្រទេស​ថៃ ជាប់​ចំណាត់ថ្នាក់​លេខ​១ ការ​ប្រកួត​មកុដ​ពេល​រាត្រី​ល្អ​បំផុត (The Best Evening Grown)៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ