រាជធានីភ្នំពេញ ៖ លោកគង់ រ៉ាយុទ្ធ តារាសម្តែង និងជាអ្នកជំនួញល្បីឈ្មោះគួរសមម្នាក់បានត្រៀមបើកសម្ពោធហាង និងវីឡានៅថ្ងៃទី៦ មិថុនា ២០១៣នេះហើយ ដោយលោកនឹងអញ្ជើញភ្ញៀវចូលរួមប្រហែលជាង៣០០នាក់ ក្នុងនោះភាគច្រើនសុទ្ធតែជាអ្នកសិល្បៈ និងអ្នកជំនួញ ។
លោកគង់ រ៉ាយុទ្ធ បាននិយាយថា វីឡា និងហាងថ្មីរបស់លោកដែលជិតបើកដំណើរការនេះចំណាយពេលសាងសង់ជាង២ឆ្នាំទើបរួចរាល់ និងចំណាយប្រាក់អស់ជាង៥០ម៉ឺនដុល្លារឯណោះទៅលើការរៀបចំតុបតែង ហើយថវិកាសាងសង់នេះភាគច្រើនជាប្រាក់របស់ឪពុកម្តាយលោក និងប្រាក់ដែលរកបានពីការធ្វើជំនួញរបស់លោកអស់រយៈពេលជាច្រើនឆ្នាំមកនេះ ។
យ៉ាងណាមិញលោកក៏បានបង្ហើបឱ្យដឹងទៀតថា នៅពេលសម្ពោធហាង និងឡើងគេហដ្ឋាននេះចប់រួចរាល់ លោកក៏មានគម្រោងបើកសាខាថ្មីមួយកន្លែងទៀតនៅទីរួមខេត្តសៀមរាបផងដែរ។ សរុបមកដល់ពេលនេះសាខាលក់សម្លៀកបំពាក់របស់លោកមានដល់ទៅ៧សាខាឯណោះ ទាំងនៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តធំៗមួយចំនួនទៀត៕
ចែករំលែកព័តមាននេះ