ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កប់​ណាស់​! រឿងកូន​ពស់​កេងកង របស់​ហង្ស​មាស​ចេញ​ថ្ងៃ​សម្ពោធ​ហើយ​

5 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ​៖ រឿង​ភាគ​បុរាណ​ខ្មែរ​របស់​ហង្ស​មាស​ដែល​ទស្សនិកជន​គ្រប់​រូប​ទន្ទឹង​រង់ចាំ​នោះ​បាន​កំណត់​ថ្ងៃ​សម្ពោធ​ជា​ផ្លូវការ​ហើយ​ បន្ទាប់​ពី​បាន​ចំណាយពេល​ស​ម្រឹត​សម្រាំង​​យ៉ាង​ពិសេស​អស់​រយៈ​យូរ​គួរសម ថែម​ទាំង​ឮ​ថា ​នឹង​មាន​វត្តមាន​តារា​សម្តែង​ចូល​រួម​យ៉ាង​សន្ធឹកសន្ធាប់​ទៀត​ផង​។​ ​ខ្សែភាពយន្ត​ភាគ​បុរាណ​ខ្មែរ​មួយ​នេះ ​បាន​ធ្វើ​ឲ្យ​ទស្សនិកជន​អន្ទះសារ​ចង់​ទស្សនា​យ៉ាង​ខ្លាំង​​ក្រោយ​ពី​បាន​បញ្ចេញ Trailer ទី​១…

​រាជធានី​ភ្នំពេញ ​៖ រឿង​ភាគ​បុរាណ​ខ្មែរ​របស់​ហង្ស​មាស​ដែល​ទស្សនិកជន​គ្រប់​រូប​ទន្ទឹង​រង់ចាំ​នោះ​បាន​កំណត់​ថ្ងៃ​សម្ពោធ​ជា​ផ្លូវការ​ហើយ​ បន្ទាប់​ពី​បាន​ចំណាយពេល​ស​ម្រឹត​សម្រាំង​​យ៉ាង​ពិសេស​អស់​រយៈ​យូរ​គួរសម ថែម​ទាំង​ឮ​ថា ​នឹង​មាន​វត្តមាន​តារា​សម្តែង​ចូល​រួម​យ៉ាង​សន្ធឹកសន្ធាប់​ទៀត​ផង​។​

​ខ្សែភាពយន្ត​ភាគ​បុរាណ​ខ្មែរ​មួយ​នេះ ​បាន​ធ្វើ​ឲ្យ​ទស្សនិកជន​អន្ទះសារ​ចង់​ទស្សនា​យ៉ាង​ខ្លាំង​​ក្រោយ​ពី​បាន​បញ្ចេញ Trailer ទី​១ និង Trailer ទី​២ ជា​បន្តបន្ទាប់ ដោយ​ក្នុង​នោះ​គឺ​ថា ​កប់​ៗ​តែ​ម្តង ទាំង​ការ​សម្តែង​របស់​តួអង្គ ប្លង់​ថត ការ​រៀបចំ​ឆាក ជា​ពិសេស​គឺ​ពណ៌​ត្រជាក់​​ភ្នែក​តែ​ម្តង​ដែល​គ្រប់​គ្នា​លាន់មាត់​ថា​ ជា​ភាពយន្ត​ភាគ​ខ្មែរ​ល្អ​ទាំង​ព្រម​។​

​យ៉ាង​ណាមិញ​ពេលវេលា​ដែល​ទស្សនិកជន​ទន្ទឹងរង់ចាំ​យ៉ាង​យូរ​នោះ​បាន​មក​ដល់​ហើយ ពិធី​សម្ពោធ​ខ្សែ ភាពយន្ត​ភាគ​បុរាណ​ខ្មែរ កូន​ពស់​កេងកង របស់​ស្ថានីយ​ទូរទស្សន៍​​ហង្ស​មាស នឹង​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃអាទិត្យ ទី​28 ខែតុលា ឆ្នាំ​2018 នៅ Hang Meas Palace ក្នុង​ផ្សារ​ទំនើប Aeon Mall Sen Sok វេលា​ម៉ោង ៦ ល្ងាច​។​

​តាម​ការ​ឲ្យ​ដឹង​ពី​អ្នក​រៀបចំ​កម្មវិធី​សម្ពោធ​ភាពយន្ត​ភាគ​ខ្មែរ កូន​ពស់​កេងកង នេះ​បាន​ឲ្យ​ដឹង​ថា ​នេះ​គឺជា​កម្មវិធី​សម្ពោធ​ភាពយន្ត​ដ៏​ឱ​ឡា​រឹក​មិន​ធ្លាប់​មាន​ពី​មុន​មក​ដោយ​មានការ​ចូលរួម​ពី​សំណាក់​តារា​ល្បី​ៗ​ជា​ច្រើន​ជំនាន់​ក្នុង​ពិភព​សិល្បៈ អ្នកនិពន្ធ អ្នកដឹកនាំ ភ្ញៀវ​កិត្តិ​​យស និង​បណ្តាសារ​ព័ត៌មាន​ជា​ច្រើន ស្ថាប័ន​ថែម​ទៀត​ផង​។ មិនតែប៉ុណ្ណោះ​ក៏​នឹង​មានការ​ដើរ​លើ​កម្រាលព្រំ​ក្រហម​ដ៏​អស្ចារ្យ​ពី​កំពូល​តារា​ល្បី​ៗ​ដែល​បាន​ចូលរួម​ផង​ដែរ។​

ដូច្នេះ​កុំ​ភ្លេច​ចូលរួម​ទាំងអស់​គ្នា​នៅ​ថ្ងៃអាទិត្យ ទី​28 ខែតុលា ឆ្នាំ​2018 នៅ Hang Meas Palace ក្នុង​ផ្សារ​ទំនើប Aeon Mall Sen Sok វេលា​ម៉ោង ៦ ល្ងាច​៕ ដោយ​សហ​ការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ