ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទេស​ទាំង​ពីរ​កម្ពុជា​-​វៀតណាម​កាន់តែ​រឹង​មាំ​ខ្លាំងក្លា​ទ្វេ​ដង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​បក្ស​កុ​ម្មុ​យ​នី​សរៀត​ណា​ម​បាន​ស្នើ​ប្រធានរដ្ឋសភា​បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​រវាង​ស្ថាប័ន​សភា និង​សភា​សម្រាប់​អាណត្តិ​ទី​៦ ។ នេះ​បើ​ប្រធាន​គណៈ​ចលនា​មហាជន​នៃ​គណៈកម្មាធិការ​ម​ជ្ឈឹ​ម​បក្ស​កុម្មុយនីស្ត​វៀតណាម ។ ក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​សម្តេច ហេង សំ​រិ​ន…

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​បក្ស​កុ​ម្មុ​យ​នី​សរៀត​ណា​ម​បាន​ស្នើ​ប្រធានរដ្ឋសភា​បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​រវាង​ស្ថាប័ន​សភា និង​សភា​សម្រាប់​អាណត្តិ​ទី​៦ ។ នេះ​បើ​ប្រធាន​គណៈ​ចលនា​មហាជន​នៃ​គណៈកម្មាធិការ​ម​ជ្ឈឹ​ម​បក្ស​កុម្មុយនីស្ត​វៀតណាម ។

ក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​សម្តេច ហេង សំ​រិ​ន ប្រធានរដ្ឋសភា​លោកស្រី ជុង ធី​ម៉ា​យ (Truong Thi Mai) សមាជិក ការិយាល័យ​នយោបាយ​លេខា​មជ្ឈិមបក្ស និង​ជា​ប្រធាន​គណៈ​ចលនា​មហាជន​នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនីស្ត​វៀតណាម​នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០១៨ នៅ​វិមាន​រដ្ឋសភា​បាន​លោកស្រី​សាទរ​ចំពោះ​ជោគជ័យ​ក្នុង​ការ​រៀបចំ​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦​របស់​ប្រទេស​កម្ពុជា ហើយ​ក្នុង​នោះ​រាជរដ្ឋាភិបាល និង​រដ្ឋសភា​អាណត្តិ​ថ្មី​បាន​ប្រ​សូត្រ​ឡើង ស្រប​តាម​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ ។

លោកស្រី បាន​គូសបញ្ជាក់​ថា នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​គណៈប្រតិភូ​បាន​សង្កេត​ឃើញ​ថា កម្ពុជា​មានការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​សង្គម​គួរ​ឲ្យ​កត់សម្គាល់​ដែល​នេះ​បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​ដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​ស្ថាប័ន​កំពូល​ៗ​កម្ពុជា​មាន​ស្ថាប័ន​នីតិប្បញ្ញត្តិ និង​នីតិប្រតិបត្តិ ។ ជាមួយ​គ្នា​នោះ​ដែរ​លោក​បាន​ស្នើ​សុំ​សម្តេច​ប្រធានរដ្ឋសភា​នៅ​ក្នុង​នីតិកាល​ទី​៦​នេះ​បន្ត​លើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​រវាង​រដ្ឋសភា​កម្ពុជា និង​រដ្ឋសភា​វៀតណាម​បន្ថែម​ទៀត​ទាំង​ការ​ផ្លាស់​ប្តូរ​ដំណើរ​ទស្សនកិច្ច​ថ្នាក់ដឹកនាំ​គណៈកម្មការ​ជំនាញ​ក្នុង​ការ​តាក់តែង ច្បាប់​ជាដើម ដើម្បី​បម្រើ​ផលប្រយោជន៍​ប្រជាជន និង​ប្រទេស​ទាំង​ពីរ ។

ក្នុង​ឱកាស​នោះ​ដែរ​សម្តេច ហេង សំ​រិ​ន ប្រធានរដ្ឋសភា​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​គណៈប្រតិភូ​នា​ពេល​នេះ​ថា ពិតជា​បាន​រួមចំណែក​ក្នុង​ការ​បន្ត​ពូន​ជ្រុំ​នូវ​ចំណង​ទំនាក់ទំនង​មិត្តភាព​សាមគ្គី ភាព​ជា​ប្រពៃណី និង​កិច្ច​សហប្រតិបត្តិការ​លើ​គ្រប់​វិស័យ ជា​ពិសេស​រវាង​បក្ស​រដ្ឋាភិបាល និង​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​វៀតណាម​កាន់តែ​រឹង​មាំ​ខ្លាំងក្លា​ទ្វេ​ដង​ថែម​ទៀត ។

សម្តេច​ប្រធាន​បាន​គាំទ្រ​ចំពោះ​កិច្ច​សហប្រតិបត្តិការ​រវាង​គណៈ​ចលនា​មហាជន​នៃ​ប្រទេស​ទាំង​ពីរ និង​បាន​លើកទឹកចិត្ត​ជួយ​ជំរុញ និង​លើកកម្ពស់​កិច្ចសហការ​នេះ​ឲ្យ​កាន់តែ​សកម្ម និង​ខ្លាំងក្លា​ថែម​ទៀត តាម​រយៈ​ការ​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​ពី​គ្នា​ទៅ​វិញ​ទៅ​មក​ឲ្យ​បាន​កាន់តែ​ច្រើន ដើម្បី​ជា​ឧត្តម​ប្រយោជន៍​របស់​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ ។ សម្តេច​ប្រធាន​បាន​លើក​ឡើង​ថា សកម្មភាព​ចលនា​មហាជន​របស់​ប្រទេស​កម្ពុជា និង​វៀតណាម​បាន​ខិតខំ និង​ប្រឹងប្រែង​យ៉ាង​សកម្ម​ក្នុង​ការ​ដឹកនាំ​ចលនា​មហាជន​ឲ្យ​ទទួល​បាន​លទ្ធផល​គួរ​ជាទី​មោ​ទ​នៈ​នា​ពេល​កន្លង​មក ជា​ពិសេស​កិច្ច​សហប្រតិបត្តិការ​កាន់តែ​ជិត​ស្និទ្ធ​រវាង​ចលនា​មហាជន​នៃ​ប្រទេស​ទាំង​ពីរ ។

នៅ​ក្នុង​ជំនួប​សវនាការ​នេះ​ភាគី​ទាំង​ពីរ​សម្តេច​ប្រធានរដ្ឋសភា និង​លោកស្រី ជុង ធី​ម៉ា​យ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ចំណងមិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ ។ ជា​ចំណងមិត្តភាព «​អ្នក​ភូមិ​ផង​ល្អ មិត្តភាព​សាមគ្គីភាព ជា​ប្រពៃណី និង​កិច្ច​សហប្រតិបត្តិការ លើ​គ្រប់​វិស័យ និង​យូរអង្វែង​» បាន​ធ្វើ​ឲ្យ​ទំហំ​ពាណិជ្ជកម្ម​ប្រទេស​កម្ពុជា និង​វៀតណាម ជិត ឈាន​ដល់​គោលដៅ​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ