ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្តាយពរកូនស្រែកឆោឡោ ខណៈឆែករកឃើញ​ក្នុង​ខ្លួនស្ត្រីម្នាក់នេះ​

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ស្ត្រី​វ័យ​ចំណាស់​ម្នាក់ ត្រូវ​បាន​កំលាំង​អធិការដ្ឋាន នគរបាល​ក្រុង​ព្រៃវែង ចាប់​ឃាត់ខ្លួន បន្ទាប់​ពី​សកម្មភាព​កាត់​ខ្សែ​ក​របស់​កុមារី​ម្នាក់ ហើយ​ត្រូវ​បាន​សមត្ថកិច្ច​ឆែកឆេរ​រក​ឃើញ​វត្ថុ​តាង​ខ្សែ​ក​ប្លា​ក​ទី​ន​១​ខ្សែ​ទំងន់​៣​ជី និង​កន្ត្រៃ​កាត់​ខ្សែ​ក​១​នៅ​ក្នុង​ខ្លួន​ស្ត្រី​រូប​នោះ​។ ការ​ឃាត់ខ្លួន​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៧​និង​២៥​នាទី…

ខេត្តព្រៃវែង ៖ ស្ត្រី​វ័យ​ចំណាស់​ម្នាក់ ត្រូវ​បាន​កំលាំង​អធិការដ្ឋាន នគរបាល​ក្រុង​ព្រៃវែង ចាប់​ឃាត់ខ្លួន បន្ទាប់​ពី​សកម្មភាព​កាត់​ខ្សែ​ក​របស់​កុមារី​ម្នាក់ ហើយ​ត្រូវ​បាន​សមត្ថកិច្ច​ឆែកឆេរ​រក​ឃើញ​វត្ថុ​តាង​ខ្សែ​ក​ប្លា​ក​ទី​ន​១​ខ្សែ​ទំងន់​៣​ជី និង​កន្ត្រៃ​កាត់​ខ្សែ​ក​១​នៅ​ក្នុង​ខ្លួន​ស្ត្រី​រូប​នោះ​។

ការ​ឃាត់ខ្លួន​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៧​និង​២៥​នាទី យប់​ថ្ងៃ​ទី​២៥ តុលា នៅ​ខាង​មុខ​ស្នាក់​ការ​កាកបាទក្រហម​ខេត្តព្រៃវែង​។

ស្ត្រី​ដែល​ត្រូវ​បាន​ចាប់​ឃាត់ខ្លួន​ខាងលើ​នេះ​ឈ្មោះ ពិន ណាយ អាយុ​៤៧​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ស្រះ​ចក សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។ កុមារី​រង​គ្រោះ​ឈ្មោះ ស៊ា​ង អុី​ អាយុ​៣​ឆ្នាំ ។

បើ​តាម​ការ​បញ្ជាក់​ពី​លោក​អធិការ​ក្រុង​ព្រៃវែង​បានអោយ​ដឹង​ថា នៅ​យប់​កើតហេតុ​នោះ មានការ​តាំង
​ពិ​ព័រ​ណ៌​ផលិតផល​ក្រុមហ៊ុន​ថៃ នៅ​តាម​បណ្តោយ​មាត់ទន្លេ ដោយ​មាន​ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​ទៅ​ដើរ​លេង​យ៉ាងច្រើន​កុះករ ហើយ​ឆ្លៀតឱកាស​នោះ ស្ត្រី​ជា​ជនសង្ស័យ​ខាងលើ បាន​ចូល​ទៅ​បន្លំ​កាត់​យក​ខ្សែ​ក​ប្លា​
ទី​ន​១​ខ្សែពី​.ក​កុមារី​ខាងលើបាន​សម្រេច ។

ភ្លាម​ៗ​នោះ​ក៏​ត្រូវ​ស្ត្រី​ជា​ម្តាយ​កុមារី​រង​គ្រោះ​ឈ្មោះ​សឿង ហ៊ា​ប អាយុ​៤២​ឆ្នាំ ដែល​កំពុង​ពរ​កូន​បានដឹង​ទាន់ ហើយ​ក៏​ស្រែក​ឆោឡោ​ឡើង​ផ្អើល​ដល់​សមត្ថកិច្ច​ដែល​នៅ​ជិត​នោះ ចេញ​អន្តរាគមន៍ និង​ឃាត់ខ្លួន​ស្ត្រី​ជា​ជនសង្ស័យ​បាន​ភ្លាម​ៗ​តែ​ម្តង​។

ក្រោយ​ពី​ត្រូវ​ឃាត់ខ្លួន​បាន សមត្ថកិច្ច​បាន​ឆែកឆេរ​រក​ឃើញ​នៅ​ក្នុង​ខ្លួន​ស្ត្រី​ជា​ជនសង្ស័យ មាន លោហធាតុ​ពណ៌​លឿង ( ខ្សែ​ករ​ប្លា​ក​ទី​ន​១​ខ្សែ​ទំងន់​ប្រហែល ៣​ជី ) កន្ត្រៃ​តូច​១ សំរាប់​ធ្វើ​សកម្មភាព ទូរស័ព្ទ ម៉ាក​N 77 ១ គ្រឿង ការ​បូ​ប​ស្ពាយ​១ ( មាន​អាវរ​ងារ ១ មួក ១ ) ហើយ​ក៏​នាំ​ខ្លួន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ក្រុង ដើម្បី​បំពេញ​ឯកសារ ចាត់កា​តទៅ​តាម​និ​តី​វិធី​តែ​ម្តង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ