ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ ៖អ្នកវិភាគគួរនៅកណ្តាលចំពោះវិភាគរឿងកិច្ចព្រមព្រៀងប៉ារីស ២៣ តុលា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ស្នើ​ទៅ​កាន់​អ្នកវិភាគ​ន​យោ បាយ​ត្រូវធ្វើ​យ៉ាងណា ឲ្យ​ស្ថិត​នៅ​កណ្តាល ចំពោះ​ការ​វិភាគ​រឿង​កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស ២៣…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ស្នើ​ទៅ​កាន់​អ្នកវិភាគ​ន​យោ បាយ​ត្រូវធ្វើ​យ៉ាងណា ឲ្យ​ស្ថិត​នៅ​កណ្តាល ចំពោះ​ការ​វិភាគ​រឿង​កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស ២៣ តុលា ឆ្នាំ​១៩៩១ និង​បង្កើត​ចំណេះ​ដល់​អ្នក​អាន ។

ទោះបី​មិន​បាន​បង្ហាញ​ចំ​ៗ​ឈ្មោះ​យ៉ាងណា​ក្តី ប៉ុន្តែ​ទំនង​ស​ម្តៅ​ដល់​លោក ឡៅ ម៉ុង​ហៃ អ្នកវិភាគ​នយោបាយ​នៅ​ក្នុង​ពិធី​សំណេះសំណាល​ជា​ពលរដ្ឋ​ខ្មែរ និង​និស្សិត​រស់នៅ​សហគមន៍​ទ្វីបអឺរ៉ុប កាលពី​ថ្ងៃ​២៣ តុលា សម្តេច​តេ​ជោ​ហ៊ុន សែន បាន​លើក​ឡើង​ថា យ៉ាង​ដូច្នេះ «​ខ្ញុំ​សូម​យក​ឱកាស​នេះ​រំលឹក​បន្តិច ពាក់ព័ន្ធ​នឹង​កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស ។ ខ្ញុំ​ចង់​កែ​នូវ​បញ្ហា​ខ្លះ​ដែ ល​បងប្អូន​យើង​មិន​ទាន់​បាន​យល់​មិន​ទាន់​បានដឹង ហើយ​ចង់​កែតម្រូវ​ទៅ​ក្រុម​មួយ​ចំនួន​ដែល​តាំងខ្លួន​ជា​អធិរាជ​នូវ​នៃ​កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស​» ។

សម្តេច​តេ​ជោ​បញ្ជាក់​ថា «​ជួល​កាល​មនុស្ស​ពុក​ម៉ាត់​ស្រ​ម៉ូ​ម (​លោក​ឡៅ ម៉ុង ហៃ​) ហើយ​ក្បាលទំពែក ហើយ​វិភាគ​កិច្ចព្រមព្រៀង​ប៉ា​រី​ស​ទៅ​ឆ្កួត​ៗ​ដែល​នាំ​ឲ្យ​មានការ​គិត​ខុស ។ ការ​ធ្វើ​បែប​នេះ​ធ្វើ​ឲ្យ​ខុសស្រឡះ » ។ សម្តេច​តេ​ជោ​បន្ត​ថា បើ​ចង់​ឲ្យ​វិភាគ​ត្រូវ​នោះ​ត្រូវ​ឈរ​លើ​ជា​អ្នក​វិ ភាគ​កណ្តាល​មួយ ហើយ​ចែករំលែក​ចំណេះដឹង​របស់​ខ្លួន និង​ចែករំលែក​នូវ​ស្មារតី​ពិត​នៃ​កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស​ឲ្យ​គេ​បានដឹង ។ សម្តេច​តេ​ជោ​ហ៊ុន សែន បាន​បញ្ជាក់​កាលពី​ថ្ងៃ​ទី​២៣ ខែតុលា ក្នុង​គម្រប់​ខួប​២៧​ឆ្នាំ នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទី​ក្រុងប៉ារីស​ថា រូប​សម្តេច​ផ្ទាល់ គឺ ជា​អ្នក​ជំរុញ​ឲ្យ​មាន​កិច្ចព្រមព្រៀង​នេះ​ឡើង ។

សម្តេច​អះអាង​ថា សម្តេច​ផ្ទាល់ គឺជា​គន្លឹះ​សំខាន់​ក្នុង​ការ​សម្រេច​ឲ្យ​បាន​ចេញ​កិច្ច​ព្រម ព្រៀង​នេះ ។ សម្តេច​បន្ត​ថា ប្រសិនបើ​សម្តេច​មិន​យល់ព្រម​ទេ ក៏​កិច្ចព្រមព្រៀង​នេះ​មិន​អាច​ចេញ ទៅ​បាន​ឡើយ ។ សម្តេច​តេ​ជោ​គូសបញ្ជាក់​ថា «​មាន​តែ​ហ៊ុន សែន មួយ​គត់ ដែល​មាន​សិទ្ធិ​នា ពេល​នោះ បើ​ហ៊ុន សែន មិន​ព្រម​ទេ​កិច្ចព្រមព្រៀង​មិន​អាច​ចេញ​បាន​ទេ ។ អ៊ីចឹង​សូមកុំ​ឲ្យ​ភាន់ច្រឡំ ពេល​ចរចា​ត្រូវ​តែ​មាន​កុង​សង់​សឹ​ស អ្នក​ដើរតួ​សំខាន់​នា​ពេល​នោះ គឺ​រដ្ឋ​កម្ពុជា ។ អ្នក​ដែល​សំខាន់​នា​ពេល​នោះ គឺ​ហ៊ុន សែន ហើយ​អគ្គលេខាធិការ អ​.​ស​.​ប តេ​មក​ខ្ញុំ ខ្ញុំ​ឆ្លើយ​ប្រាប់​ថា​ខ្ញុំ​ព្រម​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ