ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហា​សោកនាដកម្ម! រថភ្លើង​ក្រឡាប់​ធ្លាក់​ផ្លូវ​ស្លា.ប់​​យ៉ាង​តិច២២​នាក់ (មាន​វីដេអូ)

5 ឆ្នាំ មុន

កោះ​តៃវ៉ាន់ ៖ រថភ្លើង​មួយ​ខ្សែ​ត្រូវ​បាន​ក្រឡាប់​ធ្លាក់​ពី​ផ្លូវដែក កាលពី​រសៀល​ថ្ងៃ​ទី​២១​ ខែ​តុលា​ ឆ្នាំ​២០១៨ នៅ​ភាគ​ឦសាន​តៃវ៉ាន់​ បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​២២​នាក់​ និង​របួស​១៧១​នាក់​។​ នេះ​ជា​តុល្យការ​ថ្មី​មួយ​ចេញផ្សាយ​ដោយ​អាជ្ញាធរ​។…

កោះ​តៃវ៉ាន់ ៖ រថភ្លើង​មួយ​ខ្សែ​ត្រូវ​បាន​ក្រឡាប់​ធ្លាក់​ពី​ផ្លូវដែក កាលពី​រសៀល​ថ្ងៃ​ទី​២១​ ខែ​តុលា​ ឆ្នាំ​២០១៨ នៅ​ភាគ​ឦសាន​តៃវ៉ាន់​ បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​២២​នាក់​ និង​របួស​១៧១​នាក់​។​ នេះ​ជា​តុល្យការ​ថ្មី​មួយ​ចេញផ្សាយ​ដោយ​អាជ្ញាធរ​។

គ្រោះថ្នាក់​នះ​កើត​មាននៅ​តំបន់​យី​ឡាន ខណៈ​រថភ្លើង​រត់​លើ​ផ្លូវដែក​ស្ថិត​ក្បែរ​ឆ្នេរ​សមុទ្រ​។​ ហើយ​ទូរថភ្លើង​ជា​ច្រើន​បាន​ក្រឡាប់​ចេញពី​ផ្លូវដែក​។​ រថភ្លើង​នោះ​​​បាន​ដឹក​អ្នកដំណើរ​៣៦៦​នាក់​។​ រីឯ​ពួក​អ្នក​ជួយ​សង្គ្រោះ​ និង​កង​យោធា​ជា​ច្រើន​សិប​នាក់​​នា​យប់​ថ្ងៃ​ទី​២១ ​តុលា​ បាន​ខិតខំ​ជួយ​បណ្ដាជន​រង​គ្រោះ​។

បើតាម​ការ​ស៊ើប​អង្កេត​មួយ​ត្រូវ​បាន​បើក​ធ្វើ​ដើម្បី​កំណត់​ពី​មូលហេតុ​នៃ​គ្រោះថ្នាក់​នោះ​។ ហើយ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ប្រមុខ​រង​នៃ​រដ្ឋបាល​ផ្លូវដែក​តៃវ៉ាន​លោក ​LU CHIEH SHEN​ បាន​និយាយ​ថា ទោះបី​ក្រឡាប់​ធ្លាក់​ចេញ​ពី​ផ្លូវដែក​ តែ​រថភ្លើង​នោះ​ហាក់​នៅ​មាន​ទ្រង់ទ្រាយ​ល្អ​។ ​ខ្សែ​រថភ្លើង​នៅ​តំបន់​នោះ​និយម​ជិះ​ដោយ​ពួក​អ្នកទេសចរ​៕ វីដេអូ​ដក​ស្រង់​ចេញពី ៖ AFP

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ