ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អើល​ក្រោយ​វាំង​ ខណៈ​ឃាត់ខ្លួន​ជន​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សមត្ថកិច្ច​ខណ្ឌចំការមន​សហការ​គ្នា​ជាមួយ​កម្លាំង​ព្រហ្មទណ្ឌ​កំរិត​ស្រាល​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ជា​មុខសញ្ញា​លួច​រថយន្ត​យ៉ាង​សកម្ម​នៅ​ក្នុង​ខណ្ឌចំការមន​យក​ទៅ​សួរនាំ​កាលពី​វេលា​ម៉ោង​៩​និង​២០​នាទី​យប់​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវ​១៩​កែង​ផ្លូវ​១៨៤ នៅ​ក្រោយ​ព្រះ​បរមរាជវាំង ស្ថិត​នៅ​ក្នុង​សង្កាត់​ជ័យ​ជំនះ ខណ្ឌដូនពេញ ។…

រាជធានី​ភ្នំពេញ ៖ សមត្ថកិច្ច​ខណ្ឌចំការមន​សហការ​គ្នា​ជាមួយ​កម្លាំង​ព្រហ្មទណ្ឌ​កំរិត​ស្រាល​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ជា​មុខសញ្ញា​លួច​រថយន្ត​យ៉ាង​សកម្ម​នៅ​ក្នុង​ខណ្ឌចំការមន​យក​ទៅ​សួរនាំ​កាលពី​វេលា​ម៉ោង​៩​និង​២០​នាទី​យប់​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវ​១៩​កែង​ផ្លូវ​១៨៤ នៅ​ក្រោយ​ព្រះ​បរមរាជវាំង ស្ថិត​នៅ​ក្នុង​សង្កាត់​ជ័យ​ជំនះ ខណ្ឌដូនពេញ ។

តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ កម្លាំង​នគរបាល​ខណ្ឌចំការមន​សហ
ការ​គ្នា​ជាមួយ​កម្លាំង​ព្រហ្មទណ្ឌ​កំរិត​ស្រាល​បាន​ធ្វើការ​ស្រាវជ្រាវ​តាម​រក​ជនសង្ស័យ​ដែល​ជា​មុខសញ្ញា​លួច​រថយន្ត​អស់​៣​ទៅ​៤​គ្រឿង​ជាប់​គ្នា កាលពី​ប៉ុន្មាន​ថ្ងៃមុន​នៅ​សង្កាត់​បឹង​កេងកង​៣ និង​ទួល​ទំពូង​២ ទើប​កម្លាំង​សមត្ថកិច្ច​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​នៅ​ចំណុច​ក្រោយ​ព្រះ​បរមរាជវាំង​ផ្លូវ​១៨៤​កែង​ផ្លូវ​១៩ ខណៈ​ជនសង្ស័យ​កំពុង​តែ​អង្គុយ​ផឹកស៊ី​ជាមួយ​មិត្តភក្តិ ។

ជនសង្ស័យ​ត្រូវ​បាន​នាំ​ទៅ​ធ្វើការ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន ក្រោយ​ពេល​ទៅ​ដល់​ខណ្ឌ​រួច ពេល​សមត្ថកិច្ច​សួរនាំ គឺ​ជនសង្ស័យ​ខាងលើ​នេះ​មិន​មាន​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​លួច​រថយន្ត​ខាងលើ​នេះ​ទេ ប៉ុន្តែ​សមត្ថកិច្ច​បាន​ធ្វើតេស្ត​ទឹកនោម​ឃើញ​ថា​មាន​សារធាតុ​ញៀន​បាន​ឃាត់ខ្លួន​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​កសាង​សំណុំ​ជនសង្ស័យ​ខាងលើ​ដែល​ជាប់​ពាក់ព័ន្ធ​រឿង​ប្រើប្រាស់​ថ្នាំ​ញៀន​បញ្ជូន​ទៅ​អធិការដ្ឋាន​ខណ្ឌចំការមន​ចាត់ការ​តាម​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ