ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អើល​ពលរដ្ឋ​ទាំង​ព្រឹក​នៅ​ចំណុច​មាត់ច្រាំង​ទន្លេ

5 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តកណ្តាល ៖ ប្រជាពលរដ្ឋ​បាន​ប្រទះ​ឃើញ​សព​បុរស​ម្នាក់​អណ្ដែត​ទឹក បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៥ តុលា ២០១៨ ស្ថិត​នៅ​ចំណុច​មាត់ច្រាំង​ទន្លេ ក្នុងភូមិ​កណ្ដាល ឃុំ​សណ្ដារ ស្រុក​លើក​ដែក​…

ខេត្តកណ្តាល ៖ ប្រជាពលរដ្ឋ​បាន​ប្រទះ​ឃើញ​សព​បុរស​ម្នាក់​អណ្ដែត​ទឹក បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៥ តុលា ២០១៨ ស្ថិត​នៅ​ចំណុច​មាត់ច្រាំង​ទន្លេ ក្នុងភូមិ​កណ្ដាល ឃុំ​សណ្ដារ ស្រុក​លើក​ដែក​ ខេត្តកណ្តាល ។

ជន​រង​គ្រោះ​ដែល​ស្លាប់​មិន​ស្គាល់​អត្តសញ្ញាណ ភេទ​ប្រុស មាន​អាយុ​ប្រហែល​ចន្លោះ​ពី​៣៥​ទៅ​៤០​ឆ្នាំ កម្ពស់​១,៧៣​ម៉ែត្រ កដៃ​ស្ដាំ​មាន​ចង​អំបោះ​ពណ៌​ក្រហម សក់​ខ្លី​ស្លូត សម្បុរ​ខ្មៅ ស្លៀកខោ​ជើងវែង ពណ៌​ខ្មៅ​, ខោ​ក្នុង​ពណ៌​ខៀវ (​មាន​អក្សរ calvin kiln), អាវ​ក្រឡា​ការ៉ូ​ដៃខ្លី ពណ៌​ស្វាយ និង​មាន​ពាក់ អាវ​ក្នុង​ពណ៌​ប្រផេះ ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ក្រោយ​ពី​បាន​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ថា​បាន​ប្រទះ​ឃើញ​សព​អណ្ដែត​ទឹក​នៅ​ចំណុច​កើតហេតុ​ខាងលើ​ភ្លាម កម្លាំង​ជំនាញ​បាន​សហការ និង​បង្កើត​គណៈកម្មាធិការ​ចំរុះ​មួយ ដើម្បី​ពិនិត្យ​សាកសព រួម​មាន​កម្លាំង​ជំនាញ​ស្រុក​ ​កម្លាំង​ប៉ុស្តិ​៍​រដ្ឋបាល​សណ្ដារ​ ​មេ​ភូមិ​ ​មេឃុំ​ និង​គ្រូពេទ្យ​ឃុំ​ ដើម្បី​ធ្វើការ​ពិនិត្យ​សព ។

ក្រោយ​ពី​ធ្វើការ​ពិនិត្យ​សព​ គឺ​ពុំ​មាន​ស្លាកស្នាម​អ្វី​គួរ​ឱ្យ​សំគាល់​នោះ​ទេ ។

យោង​តាម​ការ​ពិនិត្យ​សព​ជន​រង​គ្រោះ​ខាងលើ គណ​:​កម្ម​ការ​ចម្រុះ​បាន​ធ្វើការ​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយសារ​លង់ទឹក​។

ក្រោយ​ពី​ការ​ពិនិត្យ​សព​រួចរាល់ គណៈកម្មការ​ចម្រុះ​បាន​ធ្វើ​កំណត់ហេតុ​ប្រគល់​សព​ជូន​មេ​ភូមិ​ និង​ក្រុមប្រឹក្សា​ឃុំ​ដើម្បី​ចាត់ចែង​រៀបចំ​ទុកដាក់​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ