ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូបង្រៀន​ជនជាតិ​ដើម​ភាគតិច​ម្នាក់​ទប់​កំហឹង​មិន​បាន​ក៏​ទាញ​ពូថៅ​…

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ គ្រូបង្រៀន​ជនជាតិ​ដើម​ភាគតិច​ម្នាក់​ទប់​កំហឹង​មិន​បាន​ទាញ​ពូថៅ​វាយ​គូទំនាស់ បែកក្បាល​រង​របួសធ្ងន់ ដែល​ហេតុការណ៍​នេះ​កើតឡើង​នៅ​ថ្ងៃ​ទី​១៣ តុលា ២០១៨ វេលា​ម៉ោង​០៦​និង​៣០ នាទី​ល្ងាច នៅ​ចំណុច​ភូមិ​ពូរ​ង៉ោ​ល…

ខេត្តមណ្ឌលគិរី ៖ គ្រូបង្រៀន​ជនជាតិ​ដើម​ភាគតិច​ម្នាក់​ទប់​កំហឹង​មិន​បាន​ទាញ​ពូថៅ​វាយ​គូទំនាស់ បែកក្បាល​រង​របួសធ្ងន់ ដែល​ហេតុការណ៍​នេះ​កើតឡើង​នៅ​ថ្ងៃ​ទី​១៣ តុលា ២០១៨ វេលា​ម៉ោង​០៦​និង​៣០ នាទី​ល្ងាច នៅ​ចំណុច​ភូមិ​ពូរ​ង៉ោ​ល ឃុំ​មេ​ម៉​ង ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ។

លោក​វ៉ា​ន់ ដា​នី​ន អធិការ​នគរបាល​ស្រុក​កែវ​សីមា​បាន​ឲ្យ​ដឹង​ថា មាន​ករណី​ហិង្សា​ដោយ​ចេតនា​មួយ​ដែល​បង្ក​ឡើង​ដោយ​ឈ្មោះ ភេទ សម្បត្តិ ភេទ​ប្រុស អាយុ​ប្រហែល​២៥​ឆ្នាំ ជនជាតិ​ព្នង សញ្ជាតិ​ខ្មែរ មុខរបរ គ្រូបង្រៀន ។ ចំណែកឯ​ជន​រង​គ្រោះ​មានឈ្មោះ ព្រុំ សុខ​ណេ​ង ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​កសិករ រង​របួស​ត្រូវ​ចំ​ក្បាល​ក្រោយ ។ អ្នក​ទាំង​ពីរ​នាក់​មាន​ទីលំនៅ​ស្ថិត​ក្នុងភូមិ​ពូរ​ង៉ោ​ល ឃុំ​មេ​ម៉​ង់ ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ។

ក្រោយ​កើតហេតុ​ជន​ដៃដល់​បាន​រត់គេច​ខ្លួន​បាត់ ចំណែកឯ​ជន​រង​គ្រោះ​ត្រូវ​បញ្ជូន​មក​កាន់​មណ្ឌល​សុខភាព​។ បើ​តាម​ការ​បញ្ជាក់​របស់​សមត្ថកិច្ច​ករណី​ខាងលើ​នេះ​បណ្តាល​មក​ពី​ទំនាស់​ពាក្យ​សម្ដី​គ្នា​បន្តិចបន្តួច ក៏​ឈាន​ដល់​ប្រើ​អំពើរ​ហិង្សា​តែ​ម្តង ។ គិត​វេលា​ម៉ោង​១១​យប់ ថ្ងៃ​ទី​១៣ តុលា​ដដែល លោក​កាន់ ពេញ អធិការ​នគ​បាល​ក្រុង​សែន​មនោ​រម្យ​បាន​ឲ្យ​ដឹង​ថា កម្លាំង​របស់​លោក​បាន​សហការ​ជាមួយ​កម្លាំង​ស្នងការដ្ឋាន​ក្រោម​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការ​នគរបាល​ខេត្ត បាន​ចុះ​ស្ទាក់ផ្លូវ​ជន​ដៃដល់​ខាងលើ និង​ឃាត់ខ្លួន​បាន​នៅ​គោលដៅ​ភូមិ​ពូ​ត្រុំ សង្កាត់​មនោ​រម្យ ក្រុង​សែន​មនោ​រម្យ ។​លោក​អធិការ​ក្រុង​បន្ត​ថា «​កម្លាំង​យើង​បានឃើញ​មុខសញ្ញា​បង្ហាញមុខ​ជិះ​ម៉ូតូ អា​សង់​015 ស្លាក​លេខ 1B- 3713 រតនគិរី ។

ក្រោយ​ឃើញ​សមត្ថកិច្ច​ជនសង្ស័យ​មិន​បាន​ឈប់ ហើយ​ជិះ​ម៉ូតូ​គេច តែ​សមត្ថកិច្ច​បាន​ដេញ​តាម ជនសង្ស័យ​ពីក្រោយ​ជាប់ ។ រហូត​ជនសង្ស័យ​ផ្តួល​ម៉ូតូ​រត់​ចូល​ព្រៃ​លុះដល់​ម៉ោង​១០​និង​៣០​នាទី​ជនសង្ស័យ បាន​ចេញពី​ព្រៃ​មក​ជួប​កម្លាំង​យើង​ដែល​ពួនស្ទាក់ ដោយ​សង្ស័យ​បាន​សួរនាំ និង​សម្គាល់​ភិនភាគ​ទើប​ឃាត់ខ្លួន​បាន​តែ​ម្តង ។ ហើយ​នាំ​ទាំង​ម៉ូតូ និង​មនុស្ស​មក​កាន់​អធិការដ្ឋាន​នគរបាល​ក្រុង និង​ប្រគល់ ជនសង្ស័យ​ទៅ​ការិយាល័យ ។ រីឯ​ម៉ូតូ​រក្សារ​ទុក​ប​ណ្តះ​អាសន្ន​នៅ​អធិការដ្ឋាន​ក្រុង ដើម្បី​ចាត់ការ​តាម​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ