ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​ស្លា.ប់​១០​នាក់​នៅ​លើកោះ​ទេសចរណ៍​ដ៏ល្បី​ ក្រោយ​ទឹក​ជំនន់

5 ឆ្នាំ មុន

ប្រទេស​អេ​ស្ប៉ា​ញ ៖ មនុស្ស​១០​នាក់​ស្លាប់​ ក្នុង​នោះ​មាន​ជនជាតិ​អង់គ្លេស​២​នាក់ ​និង​នារី​ហូ​ឡង់​ម្នាក់ ចំណែក​កុមារ​ម្នាក់​នៅ​តែ​បាត់​ខ្លួន ក្រោយ​ទឹកជំនន់​យ៉ាង​អាក្រក់​ដែល​កាល​ពី​​យប់​ថ្ងៃ​ទី​៩ ​មក​ថ្ងៃ​ទី​១០ ​តុលា​ បាន​បំផ្លាញ​តំបន់​មួយ…

ប្រទេស​អេ​ស្ប៉ា​ញ ៖ មនុស្ស​១០​នាក់​ស្លាប់​ ក្នុង​នោះ​មាន​ជនជាតិ​អង់គ្លេស​២​នាក់ ​និង​នារី​ហូ​ឡង់​ម្នាក់ ចំណែក​កុមារ​ម្នាក់​នៅ​តែ​បាត់​ខ្លួន ក្រោយ​ទឹកជំនន់​យ៉ាង​អាក្រក់​ដែល​កាល​ពី​​យប់​ថ្ងៃ​ទី​៩ ​មក​ថ្ងៃ​ទី​១០ ​តុលា​ បាន​បំផ្លាញ​តំបន់​មួយ នា​ភាគ​ខាងកើត​កោះ​MAJORQUE​ ជា​កោះ​ទេសចរណ៍​សំខាន់​បំផុត​មួយ​នៃ​ប្រជុំ​កោះ​ BALEARES​ អេ​ស្ប៉ាញ។

ភ្នាក់ងារ​សង្គ្រោះ​បន្ទាន់​នៃ​ប្រជុំ​កោះ ​BALEARES​ បាន​និយាយ​ថា ក្នុង​ចំណោម​ជន​រង​គ្រោះ​មាន​ប្ដី​ប្រពន្ធ​ជនជាតិ​អង់គ្លេស​១​គូ នារី​ហូ​ឡង់​ម្នាក់ នារី​២​នាក់​ទៀត​ ព្រមទាំង​បុរស​អេ​ស្ប៉ា​ញ​៤​នាក់ ​និង​បុរស​ម្នាក់​ទៀត ប្រហែលជា​ជនបរទេស​ដែល​ពុំ​ទាន់​កំណត់​អត្​តសញ្ញាណ​ ​ចំណែក​កុមារ​ម្នាក់​នៅ​តែ​បាត់​ខ្លួន​។

ដោយសារ​ភ្លៀង​ធ្លាក់​ខ្លាំង​បំផុត នៅ​ភូមិ ​SANT LLORENC DES CARDASSAR ​ដែល​រង​​ការ​ប៉ះពាល់​ខ្លាំង​ជាងគេ ទឹក​កួច​នាំ​យក​អ្វី​ៗ​ទាំងអស់​ដែល​ពាំង​ពីមុខ​។ ចំណែ​​រថយន្ត​ជា​​ច្រើន​គ្រឿង​រង​ការ​បំផ្លាញ​ទាំងស្រុង​។​ បំណែក​នានា​ និង​កម្ទេច​អគារ​នៅ​រាយ​ប៉ាយ​ពេញ​​ផ្លូវ​ដែល​គ្របដណ្ដប់​ដោយ​ភក់ ​និង​ដើមឈើ​រលំ​។

ភូមិ​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ជា​៦០​គីឡូម៉ែត្រ​ពី​ទីក្រុង​ PALMA DE MAJORQUE​ ទី​ប្រជុំ​ជន​នៃ​ប្រជុំ​កោះ​ BALEARES ​ដែល​កាលពី​ឆ្នាំទៅ​មិ​ញ ​ទទួលភ្ញៀវ​ទេសចរ​បរទេស​ដល់​ទៅ​១៣,៨​លាន​នាក់ ផ្ទះសំណាក់​សម្រាប់​អ្នកទេសចរ​ជា​ច្រើន​ក៏​រង​ការ​បំផ្លាញ​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ