ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាខា​កាំកុងត្រូល ៖ អាជីវករ​មានការ​យល់​ដឹង​កាន់តែ​ច្រើន​ពី​សុវត្ថិភាព​​ចំណីអាហារ

5 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ​៖ កាលពី​ថ្ងៃ​ទី​៣ តុលា ឆ្នាំ​២០១៨ នៅ​ក្នុង​ផ្សារ​សំរោង​យ៉ោ​ង ស្រុក​បាទី សាខា​កាំកុងត្រូល​ខេត្តតាកែវ ដឹកនាំ​ដោយ​លោក​ប៉ោ លាង​គង់ ប្រធាន​សាខា…

ខេត្តតាកែវ​៖ កាលពី​ថ្ងៃ​ទី​៣ តុលា ឆ្នាំ​២០១៨ នៅ​ក្នុង​ផ្សារ​សំរោង​យ៉ោ​ង ស្រុក​បាទី សាខា​កាំកុងត្រូល​ខេត្តតាកែវ ដឹកនាំ​ដោយ​លោក​ប៉ោ លាង​គង់ ប្រធាន​សាខា បាន​សហការ​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម​នឹង​អាជ្ញាធរ​ដែនដី​បាន​ចុះ​ផ្សព្វផ្សាយ​អំពី​គុណភាព​សុ​វត្តិភាព​ម្ហូបអាហារ ។

លោក​ប៉ោ លាង​គង់ ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​បានអោយ​ដឹង​ថា យើង​ចុះ​ត្រួតពិនិត្យ​នៅ​ពេល​នេះ គឺ​ពិនិត្យ​ទៅ​លើ​ម្ហូបអាហា​វេច​ខ្ចប់​ស្រាប់ មាន​ស្លា​ដក និង​ធ្វើតេស្ត​បឋម​ទៅ​លើ​គ្រឿង​សមុទ្រ​ស្រស់​ៗ មាន​បង្គារ​មឹក ជ្រក់​ត្រពាំង ស​សៃ​គុយទាវ សណ្តែកបណ្តុះ ខ្ញី​ហាន់​ស្រាប់ ត្រីងៀត ត្រី​ប្រា​ប្រឡាក់ បង្អែម​លត ដើម្បី​រកសារ​ធាតុគីមី​ដែល​ហាមឃាត់​នៅ​លើ​ផលិតផល​ម្ហូបអាហារ ។

លោក​ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​បាន​បន្ត​ទៀត​ថា បន្ទាប់​ពី​ជំនាញ​យើង​បាន​ចុះ​ផ្សព្វផ្សាយ​ទៅ​ដល់​ក្រុម​អាជីវករ​លក់ដូ​នៅ​តាម​ផ្សារ​នានា​ជា​ញឹកញាប់​រួច​មក ក្រុម​អាជីវករ​កាន់តែ​មានការ​យល់​ដឹង​ច្រើន ពី​សុវត្ថិ
ភាព​ចំណីអាហារ ពោល​គឺ​ពួក​គាត់​ដាក់​លក់ទំនិញ និង​ចំណីអាហារ​ដែល​មានគុណ​ភាពល្អ ពិសេស​គឺ​មិន​ដាក់​សារធាតុ​គីមី ដែល​នាំ​ឲ្យ​ប៉ះពាល់​សុខភាព​ដល់​អ្នក​ប្រើប្រាស់​នោះ​ឡើយ ។

ចំពោះ​ចំណីអាហារ​ដែល​ដាក់​តាំង​លក់​នៅ​ក្នុង​ផ្សារ​សំរោង​យ៉ោ​ង នា​ព្រឹក​ថ្ងៃ​ពុធ​នេះ រក​មិនឃើញ​នូវ​សារ​ធាតុគីមី​នៅ​លើ​ចំណីអាហារ​ឡើយ ដោយសារ​ក្រុម​អាជីវករ​មានការ​យល់​ដឹង​កាន់តែ​ច្រើន និង​កាន់តែ​ទូលំទូលាយ​ពី​សំណាក់​បងប្អូន​អាជីវករ​ក្នុង​ការ​លក់ដូរ​ចំណីអាហារ​ដែល​ល្អ​ស្អាត មិន​មាន​សារធាតុ​គីមី​នេះ គឺជា​ការ​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​លើកកម្ពស់​សុខុមាលភាព​សាធារណៈ ពិសេស​សុខភាព​របស់​ប្រជាពលរដ្ឋ ដែល​ជា​អ្នកទិញ​ទំនិញ និង​ចំណីអាហារ​ទាំងនោះ​មក​ទទួលទាន​អាហារ មិន​ប៉ះពាល់​ដល់​សុខភាព​របស់​ពួក​គាត់ ។

លោក​ប្រធាន​សាខា​បាន​បញ្ជាក់​ថា ប្រ​ភេ​ទំនិញ​ដែល​មន្ត្រី​ជំនាញ​បាន​ពិនិត្យ​រក​ឃើញ​ថា មាន​សារធាតុ​គីមី​ហាមឃាត់​នោះ គឺ​ភាគច្រើន​ទៅ​លើ​សរសៃ​គុយទាវ បាញ់​កាញ់ ប្រហុក​សាច់​ត្រី​ផ្ទក់ បង្អែម​លត​ជាដើម ក៏​ប៉ុន្តែ​ចំណីអាហារ​ទាំងនេះ គឺ​ពុំ​មាន​សារធាតុ​គីមី​តទៅ​ទៀត​ឡើយ ដោយសារ​តែ​អាជីវករ មានការ​យល់​ដឹង​ច្រើន និង​នាំ​គ្នា​ឈប់​ផលិត​ចំណីអាហារ​ដែល​ដាក់​សារធាតុ​គីមី​លក់​នៅ​លើ​ទីផ្សារ ។

ដោយ​មានការ​យល់​ដឹង​កាន់តែ​ច្រើន​អំពី​សុវត្ថិភាព​ចំណីអាហារ ពី​សំណាក់​ក្រុម​អាជីវករ​យ៉ាងណា​ក៏​ដោយ ក៏​មន្ត្រី​ជំនាញ​កាំកុងត្រូល​នៅ​តែ​បន្ត​ចុះ​ត្រួតពិនិត្យ​ទំនិញ និង​ចំណីអាហារ​នៅ​តាម​ទីផ្សារ​នានា​ក្នុង​ខេត្តតាកែវ​នេះ​ដដែល គឺ​ចុះ​ពិនិត្យ​ឲ្យ​ដូច​ភ្លៀងរលឹម ដើម្បី​ធានា​បាន​នូវ​ទីផ្សារ​មួយ​ដែល​មាន​តែ​ទំនិញ​ល្អ អនាម័យ​ត្រឹមត្រូវ និង​មិន​មាន​សារធាតុ​គីមី​ដាក់​លើ​ចំណីអាហារ ដែល​ធ្វើ​អោយ​ប៉ះពាល់​ដល់​សុខភាព​របស់​ប្រជាពលរដ្ឋ​ដែល​ទឹ​ញយ​ក​ទៅ​ទទួលទាន​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ