ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារាចម្រៀង​ដ៏​ល្បី​ប្រចាំ​ប្រទេស​ម្ពុ​ជា ឱ​ក សុគន្ធ​កញ្ញា បាន​ក្លាយជា​ម្ចាស់​ខុន​ដូ​នៃ​គម្រោង R&F Glory

5 ឆ្នាំ មុន
  • ភ្នំពេញ

នៅ​ថ្ងៃ​ទី​២៩ ខែកញ្ញា​កន្លង​នេះ កញ្ញា​ឱ​ក សុគន្ធ​កញ្ញា បាន​មក​ដល់​សាល​លក់​របស់​យើង​ជា​​លើក​ដំបូង នឹង​បាន​សំរេចចិត្ត​ទិញ​នូវ​ខុន​ដូ​ចំនួន​៦ និង​បាន​ក្លាយជា​ម្ចាស់​ខុន​ដូ​មួយ​រូប​​របស់​គម្រោង R&F Glory បន្ទាប់​ពី​ការ​ជួប​គ្នា​លើក​ដំបូង​នា​ថ្ងៃ​ទី​២៧…

នៅ​ថ្ងៃ​ទី​២៩ ខែកញ្ញា​កន្លង​នេះ កញ្ញា​ឱ​ក សុគន្ធ​កញ្ញា បាន​មក​ដល់​សាល​លក់​របស់​យើង​ជា​​លើក​ដំបូង នឹង​បាន​សំរេចចិត្ត​ទិញ​នូវ​ខុន​ដូ​ចំនួន​៦ និង​បាន​ក្លាយជា​ម្ចាស់​ខុន​ដូ​មួយ​រូប​​របស់​គម្រោង R&F Glory បន្ទាប់​ពី​ការ​ជួប​គ្នា​លើក​ដំបូង​នា​ថ្ងៃ​ទី​២៧ ខែកញ្ញា ដែល​ជា​ការ​ធ្វើការ​ចុះ​កិច្ចសន្យា​ជា​អគ្គរាជទូត​សុ​ឆន្ទៈ​តំណាង​ក្រុមហ៊ុន ​R&F Property​។ ការ​មក​ដល់​លើក​នេះ​របស់​កញ្ញា​ឱ​ក សុគន្ធ​កញ្ញា បាន​ធ្វើ​ឲ្យ​សាល​លក់​របស់​យើង​មាន​ភាព​អ៊ូរ​អរ​ច្រើន​កុះករ ជាមួយនឹង​ការ​ចូលរួម​ដ៏​ច្រើន​ពី​សំណាក់​អ្នកគាំទ្រ ក៏​ដូច​ជា​ការ​ទទួល​ការ​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ពី​អ្នកគ្រប់គ្រង​ទូទៅ​លោក​ប្រធាន​Xu​។

កញ្ញា ឱ​ក សុគន្ធ​កញ្ញា បាន​ចូល​មើល​បន្ទប់​គំរូ​ជាមួយ​លោក​ប្រធាន​Xu នឹង​បាន​ធ្វើការ​ស្វែង​យល់​លម្អិត ពី​ការ​រចនា​បន្ទប់​ខុន​ដូ​ដ៏​ស្រស់​ស្អាត និង​គ្រឿង​ប្រណិត ដែល​បាន​ធ្វើ​ឲ្យ កញ្ញា​ឱ​ក សុគន្ធ​កញ្ញា​ជាប់ចិត្ត​ និង​សរសើរ​មិន​ដាច់​ពី​មាត់​។ ក្នុង​ជំនួប​ក​លើក​នេះ កញ្ញា​​បាន​ឲ្យ​ដឹង​ថា ​កញ្ញា​មាន​កិត្តិយស​ខ្លាំង​ណាស់​ដែល​បាន​ក្លាយជា​អ្នកតំណាង​ផ្តាច់​មុខ​របស់​គម្រោង The R&F Glory​។ ក្នុង​នោះ​ដែរ កញ្ញា​ក៏​បាន​កោតសរសើរ​នូវ​ភាព​ទំនើប​​ទាន់សម័យ​ឈានមុខ និង​ស្តង់ដា​រស់នៅ​ជាន់ខ្ពស់​របស់​គម្រោង​របស់​យើង​យ៉ាង​ខ្លាំង​។

កញ្ញា​បាន​នាំ​យក​មក​នូវ​បទ​ចម្រៀង​ថ្មី​ៗ ជាមួយ​សំលេង​ដ៏​ពី​រោះ​រណ្តំ​រង្គោះ​អារម្មណ៍​អ្នក​ស្តាប់​នឹង​ទទួល​បាន​នូវ​ស្នូរ​ទះដៃ​យ៉ាង​កងរំពង​។ ស្រប​ពេល​ជាមួយ​នេះ កញ្ញា​ក៏​បាន​ប្រកាស​នូវ​ការ​ទិញ​ខុន​ដូ ដោយ​ចុះ​កិច្ចសន្យា​ទិញ​ភ្លាម​ៗ និង​បាន​ក្លាយជា​ម្ចាស់​ខុន​ដូ​ទី​មួយ​របស់​គម្រោង ​R&F Glory​។ វត្តមាន​របស់​កញ្ញា​បាន​ធ្វើ​ឲ្យ​ការ​លក់​ខុន​ដូរ​មានការ​ផ្ទុះ​ឡើង​យ៉ាង​ខ្លាំង​។

ជម្រើស​ដ៏​ឆ្លាត​វ័យ ខុន​ដូ​លំដាប់​កំពូល R&F Glory

R&F Property គី​ជា​ក្រុមហ៊ុន​ឈានមុខ​គេ និង​មានការ​គ្រប់គ្រង​រឹង​មាំ​ល្អ និង​មាន​បទ​ពិសោធ​ន៍​ផ្នែក​សាងសង់​អស់​រយៈពេល​២៤​ឆ្នាំ​ហើយ​។ ក្នុង​ឆ្នាំ​២០១៧ បាន​ឆ្លើយ​តប​ទៅ​កាន់ ខ្សែ​ក្រ​វ៉ា​ត់​មួយ​ខ្សែ និង​ការ​អភិវឌ្ឍ​អន្តរជាតិ​សេដ្ឋកិច្ចជាតិ ទីក្រុង​ភ្នំពេញ​។ R&F Property បាន​ចូល​មក​ក្នុង​ទីផ្សារ​កម្ពុជា ដែល​ជា​ស្នូល​នៃ​អាស៊ាន និង​ជា​អនាគត​របស់​អាស៊ី ។ នា​ឆ្នាំ​២០១៨ R&F Glory អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន R&F Property មាន​គម្រោង​សម្ភោ​ធន៍​ទីផ្សារ​ក្នុងស្រុក ក៏​ដូច​ជាទី​ផ្សារ​ក្រៅ​ស្រុក​ផង​ដែរ​។ គម្រោង​នេះ​ដែរ នឹង​ផ្តល់​នូវ​ការ​ស្នាក់​នូវ​ដ៏​ប្រណីត មានគុណ​ភាពល្អ​ឥត​ខ្ចោះ គ្រឿង​បរិក្ខារ​ទំនើប​ៗ និង​សេវាកម្ម​លំដាប់ ដែល​នឹង​ផ្តល់​ជូន​ទៅ​អ្នក​ស្នាក់​នូវ​ផង​ដែរ​។

គម្រោង​លំនៅ​ឋាន​លំដាប់​ខ្ពស់ R&F Glory កំពស់​១៧៤​ម៉ែ​ត ៥៧​ជាន់ ដែល​មាន​ទីតាំង​ប្រសព្វ​រវាង​មហា​វិធី​ព្រះ​មុនី​វង្ស ផ្លូវ​២៧១ និង មហា​វិធី​ហ៊ុន​សែន ជាមួយនឹង​ទេសភាព​ទី​ក្រុង ​និង​ទន្លេមេគង្គ​ដ៏​ស្រស់​ស្អាត​។ នៅ​ជុំវិញ​គម្រោង​នេះ​ផង​ដែរ មាន​ហេដ្ឋា​រចនា​សម្ព័ន្ធ​​ហ៊ុំ​ព័ទ្ធ​ដោយ ផ្សារ​ទំនើប មន្ទីរពេទ្យ សាលារៀន កន្លែង​ផ្តល់​សេវា​រដ្ឋបាល​ជា​ច្រើន។​ល​។

ក្នុង​គម្រោង​យើង​នេះ​ក៏​មាន ​Sky Bar ក្លឹ​ប​ហាត់ប្រាណ សួនច្បារ​ទំហំ​១០,០០០​ម៉ែត្រ​ការ៉េ សួន​អាកាស​ចំនួន​២៤០០​ម៉ែ​ត​កា​រ៉េ ផ្លូវ​កៅស៊ូ​សម្រាប់​រត់​ចំនួន​៣០០​ម៉ែ​ត និង​មាន​កន្លែង​សម្រាក​ និង​ជជែក​កម្សាន្ត​។​ល​។ សេវាកម្ម​គ្រប់គ្រង​អគារ​លំដាប់​លេខ​មួយ​នៅ​ប្រទេស​ចិន​នឹង​ផ្តល់​ដោយ​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់ R&F Property ទៅ​ឲ្យ​អ្នក​ដែល​រស់​នៅ​ទីនោះ​ផង​ដែរ​។ ចំពោះ​សេវា​ឥត​ខ្ចោះ​ដែល​មាន​តែ​មួយ​គត់ បាន​បំពេញតម្រូវការ​សម្រាប់​អ្នក​ដែល​រស់នៅ​ទី​នេះ​។

R&F Property មាន​ចក្ខុវិស័យ​ឆ្ពោះទៅ​មុខ ក្នុង​ការ​បង្កើត​នូវ​គម្រោង​ដ៏​អស្ចារ្យ​នេះ​ឡើង​នៅ​ភ្នំពេញ ជាមួយនឹង​ទស្សនៈ​ពាណិជ្ជកម្ម ជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចល​ទ្រព្យ​មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់ និង​ក្រុមហ៊ុន​សាងសង់​មានគុណ​ភាព​ខ្ពស់​។ ចំពោះ​ខុន​ដូ​ដែល​មាន បន្ទប់​គេង​ចំនួន​១ ឬ ២ ឬ ៣ ដែល​មាន​ខ្នាត​ចាប់ពី​៥៤ ដល់​១៤០​ម៉ែត្រ​ការ​រ៉េ ត្រូវ​បាន​បើក​ទទួល​​ប្រាក់​កក់​ដោយ​អាច​សង​ត្រលប់​វិញ​បាន ចំនួន​២,០០០​ដុល្លារ​។ អតិថិជន​អាច​ទទួល​បានការ​បញ្ចុះតម្លៃ​ចំនួន​២០,០០០​ដុល្លារ ។ R&F Property បង្កើត​នូវ​អនាគត​ដ៏​ល្អ​សំរាប់​លោក​អ្នក​៕ ដោយ​សហ​ការ

លេខ​ទូរស័ព្ទ​ទំនាក់​៖ +855 (0)18 888 2777

មជ្ឈមណ្ឌល​ទំនាក់ទំនង​៖ 380# មហាវិថី មហាវិថី​ព្រះ​មុន្នី​វង្ស រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា​។

គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​៖ R&FProperties Cambodia

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ