បើគ្មានទំនុកចិត្តជាមួយអាមេរិកក៏គ្មានការរំសាយនុយក្លេអ៊ែរ
ប្រទេសកូរ៉េខាងជើង ៖ រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងលោក RI YONG HO អះអាងនាថ្ងៃទី២៩ កញ្ញា នៅអ.ស.បថា កូរ៉េខាងជើងនឹងមិនរំសាយអាវុធឡើយ…
ប្រទេសកូរ៉េខាងជើង ៖ រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងលោក RI YONG HO អះអាងនាថ្ងៃទី២៩ កញ្ញា នៅអ.ស.បថា កូរ៉េខាងជើងនឹងមិនរំសាយអាវុធឡើយ…
ប្រទេសកូរ៉េខាងជើង ៖ រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងលោក RI YONG HO អះអាងនាថ្ងៃទី២៩ កញ្ញា នៅអ.ស.បថា កូរ៉េខាងជើងនឹងមិនរំសាយអាវុធឡើយ បើគ្មានទំនុកចិត្តជាមួយអាមេរិកទេនោះ។ លោកវាយតម្លៃថា ការបន្តទណ្ឌកម្មធ្វើឲ្យធ្ងន់ធ្ងរដល់ទំនុកចិត្តរបស់ខ្លួន។
ក្នុងសុន្ទរកថាមួយមុខមហាសន្និបាត អ.ស.ប លោក RI YONG HO លើកឡើងថា បើគ្មានទំនុកចិត្តជាមួយសហរដ្ឋអាមេរិក ក៏នឹងគ្មានទំនុកចិត្តដែរក្នុងសន្តិសុខជាតិរបស់យើង។ ក្នុងស្ថានភាពបែបនោះ យើងដាច់ខាតពុំអាចរំសាយអាវុធជាឯកតោភាគីមុនដែរ។
លោកបន្តថា ការកែលម្អនាពេលថ្មីៗនេះនៃសភាពការណ៍នៅឧបទ្វីបកូរ៉េ បង្ហាញថា ការបង្កើតទំនុកចិត្តជារឿងសំខាន់បំផុត។ កូរ៉េខាងជើង និងសហរដ្ឋអាមេរិក ត្រូវខិតខំបង្កើតទំនុកចិត្តគ្នាមុនអ្វីៗទាំងអស់។ ចាប់តាំងពីការជួបគ្នាកំពូលអាមេរិក-កូរ៉េខាងជើងពីខែមិថុនាមក ភាពទ័លច្រកមកពីសហរដ្ឋអាមេរិកនិងការគាំទ្ររបស់គេដល់វិធានការនានាដែលសម្លាប់ ការបង្កើតទំនុកចិត្តគ្នាទៅវិញទៅមករវាងប្រទេសទាំង២។
នាសប្ដាហ៍កន្លងទៅប្រទេសចិនក៏ដូចជារុស្ស៊ីដែរ ទាមទារនៅមុខអ.ស.ប ឲ្យមានការសម្រាលទណ្ឌកម្មអន្តរជាតិប្រឆាំងកូរ៉េខាងជើង ដើម្បីអមនឹងភាពធូរស្រាលដែលមាន។គាំទ្រពិសេសដោយបារាំង ក្រុងវ៉ាស៊ិនតោនរហូតមកទល់ពេលនេះបដិសេធយ៉ាងម៉ឺងម៉ាត់មិនសម្រាលទណ្ឌកម្មអន្តរជាតិណាមួយឡើយ។ អាមេរិកទាមទារជាមុនឲ្យមានការចាប់ផ្ដើមរំសាយនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ ហើយឲ្យអាចត្រួតពិនិត្យដោយឯករាជ្យ៕
ចែករំលែកព័តមាននេះ