ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រកឃើញ​កំទេច​ជាប់​នៅ​ក្នុង​ថង់ ខណៈ​ជនសង្ស័យ​ចាក់​ចូល​ក្នុង​ពាងទឹក

5 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ ជនសង្ស័យ​ជួញដូ​គ្រឿងញៀន​ចំនួន​២​នាក់​ត្រូវ​បាន​លោក​ជីវ ចាន់​តារា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ដឹកនាំ​កំលាំង​ប៉ូលិស​ចុះ​បង្ក្រាប​កាលពី​វេលា​ម៉ោង​១​និង​៣៥​នាទី​ថ្ងៃ​ទី ២៦ កញ្ញា ២០១៨ ក្នុងភូមិ​យាយ​ឡ ឃុំ​ត្រាំកក់​…

ខេត្តតាកែវ ៖ ជនសង្ស័យ​ជួញដូ​គ្រឿងញៀន​ចំនួន​២​នាក់​ត្រូវ​បាន​លោក​ជីវ ចាន់​តារា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ដឹកនាំ​កំលាំង​ប៉ូលិស​ចុះ​បង្ក្រាប​កាលពី​វេលា​ម៉ោង​១​និង​៣៥​នាទី​ថ្ងៃ​ទី ២៦ កញ្ញា ២០១៨ ក្នុងភូមិ​យាយ​ឡ ឃុំ​ត្រាំកក់​ ស្រុក​ត្រាំកក់ ខេត្តតាកែវ ។

ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​ម្នាក់​ឈ្មោះ​ឈឹ​ម ស្រី​ណា​ក់ ភេទ​ស្រី អាយុ​៤២​ឆ្នាំ រស់នៅ​ភូមិ​យាយ​ឡ ឃុំ ត្រាំកក់ (​ជា​មុខសញ្ញា​ជួញដូរ​សារធាតុ​ញៀន​សកម្ម​) និង​ម្នាក់​ទៀត​ឈ្មោះ​ខន មក​រា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ចក ឃុំ​ត្រាំកក់ ស្រុក​ត្រាំកក់ (​ជា​មុខសញ្ញា​ជួញដូរ​សារធាតុ​ញៀន​យ៉ាង​សកម្ម ) ។

លោក​វរសេនីយ៍ឯក ឌុ​ក ធី​យ៉ា អធិការ​នគរបាល​ស្រុក​ត្រាំកក់​បានអោយ​ដឹង​ថា ដោយ​មានការ​ចង្អុលបង្ហាញ​ពី​លោក​ឧត្តមសេនីយ៍ទោ​សុខ សំណាង ស្នងការ​នគរបាល​ខេត្តតាកែវ និង​មាន​សំ​រប​សំរួល​ដោយ លោក​ជីវ ចាន់​តារា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត សមត្ថកិច្ចបាន​ចុះ​បង្ក្រាប​ករណី​ជួញដូរ​សារធាតុ​ញៀន​១​ករណី នៅ​ចំណុច​តូប​លក់​ចាប់ហួយ​របស់​ឈ្មោះ​ឈឹ​ម ស្រី​ណា​ក់  ។​

សមត្ថកិច្ច​បាន​ដកហូត​យក​វត្ថុ​តាង​រួម​មាន​ ថ្នាំ​ញៀន​ប្រភេទ​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា ចំនួន​១​កញ្ចប់​តូច កំទេច​ថ្នាំ​ញៀន​ជាប់​នៅ​ក្នុង​ថង់ ដែល​ជនសង្ស័យ​ធ្វើ​សកម្មភាព​យក​កន្ត្រៃ​កាត់​ចាក់​ថ្នាំ​ញៀន​ចូល​ក្នុង​ពាងទឹក ដែកកេះ​១០ និង​ឧបករណ៍​សំរាប់​វេច​ខ្ចប់​ថ្នាំ​ញៀន​១​ចំនួន​ផង​ដែរ​។

នៅ​ចំពោះ​មុខ​ប៉ូលិស ជនសង្ស័យ​បាន​សារភាព​ថា ពួក​គេ​ពិតជា​បាន​រកស៊ី​ជួញដូរ​គ្រឿងញៀន​ពិតប្រាកដ​មែន ។ បច្ចុប្បន្ន ជនសង្ស័យ​រួម​ជាមួយ​វត្ថុ​តាង​ត្រូវ​បាន​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​គ្រឿងញៀន​ខេត្ត​កំពុង​តែ​កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ