ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ញាក់សាច់​…១​គីឡូក្រាម​ជាង​ស្ត្រី​ជា​មេខ្លោង​នាំ​ចូល​តាម​ច្រករបៀង​ប្រទេស​ឡាវ !

5 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ បញ្ជាការដ្ឋាន​មន្ទីរ​យុត្តិធម៌​កង​រាជ​អាវុធ​ខេត្តស្ទឹងត្រែង​នា​ព្រឹក​ថ្ងៃ​ទី​២៧ ខែកញ្ញា ឆ្នាំ​២០១៨ បាន​បង្ហាញ​ជនសង្ស័យ​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ប្រុស​ស្រី​២​នាក់​ក្រោយ​ការ​ចាប់ខ្លួន​បន្តបន្ទាប់​នៅ​ស្រុក​សៀម​ប៉ា​ង ​ខេត្តស្ទឹងត្រែង ។ ប្រភព​ព័ត៌មាន​អោយ​ដឹង​ថា ការ​បង្ក្រាប​រឹបអូស​គ្រឿងញៀន​ខាងលើ​ជំហាន​ដំបូង​នៅ​ថ្ងៃ​ទី​២៥…

ខេត្តស្ទឹងត្រែង ៖ បញ្ជាការដ្ឋាន​មន្ទីរ​យុត្តិធម៌​កង​រាជ​អាវុធ​ខេត្តស្ទឹងត្រែង​នា​ព្រឹក​ថ្ងៃ​ទី​២៧ ខែកញ្ញា ឆ្នាំ​២០១៨ បាន​បង្ហាញ​ជនសង្ស័យ​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ប្រុស​ស្រី​២​នាក់​ក្រោយ​ការ​ចាប់ខ្លួន​បន្តបន្ទាប់​នៅ​ស្រុក​សៀម​ប៉ា​ង ​ខេត្តស្ទឹងត្រែង ។

ប្រភព​ព័ត៌មាន​អោយ​ដឹង​ថា ការ​បង្ក្រាប​រឹបអូស​គ្រឿងញៀន​ខាងលើ​ជំហាន​ដំបូង​នៅ​ថ្ងៃ​ទី​២៥ ខែកញ្ញា ឆ្នាំ​២០១៨ កម្លាំង​កងរាជអាវុធហត្ថ​ដឹកនាំ​ដោយ​លោក ដួង វិចិត្រ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ជុំ ណា​វណ្ណៈ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​សៀម​ប៉ា​ង ឃុំ​សេ​កុង ស្រុក​សៀម​ប៉ា​ង ដោយ​បាន​ដកហូត​គ្រឿងញៀន​នៅ​ជាប់​នឹង​ខ្លួន​មួយ​កញ្ចប់​ធំ ។

ក្រោយ​ការ​ចាប់ខ្លួន​កម្លាំង​កងរាជអាវុធហត្ថ​បាន​នាំ​មក​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត និង​សាកសួរ​ជន​នៅ​ពីក្រោយ​នៃ​បទល្មើស​តែ​ដោយសារ​លេចឮ​អំពី​ការ​ចាប់ខ្លួន​ជនសង្ស័យ​ខាងលើ​មេខ្លោង​បាន​រត់គេច​ខ្លួន ​បន្ទាប់​មក​នៅ​យប់​ថ្ងៃ​ទី​២៦ កញ្ញា ទើប​តាម​ចាប់​មេខ្លោង​ឈ្មោះ​ សាំង ញ៉​ង ភេទ​ស្រី អាយុ​៤៨​ឆ្នាំ​ រស់នៅ​ភូមិ​សៀម​ប៉ា​ង ឃុំ​សេ​កុង ស្រុក​សៀម​ប៉ា​ង ។

ប្រភព​ព័ត៌មាន​បន្ត​អោយ​ដឹង​ថា ស្ត្រី​មេខ្លោងខាងលើ​ជា​អ្នក​នាំ​គ្រឿងញៀន​តាម​ច្រករបៀង​មក​ពី​ប្រទេស​ឡាវ និង​ប្រគល់​អោយ​បុរស​សង្ស័យ​ជា​បក្សពួក​យកទៅកាន់​​មេខ្លោង​ម្នាក់​ទៀត​ដែល​មិន​ទាន់​ចាប់ខ្លួន​បាន​នៅឡើយ ។

មន្ត្រី​អនុវត្ត​ច្បាប់​នៃ​មន្ទីរ​យុត្តិធម៌​អោយ​ដឹង​ថា ក្រោយ​ការ​ចាប់ខ្លួន​ជនសង្ស័យ​បន្តបន្ទាប់​នាំ​មក​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​រួម​វត្ថុ​តាង​មន្ត្រី​ជំនាញ​បាន​ធ្វើតេស្ត​រកសា​ធាតុ​ជាតិ​ញៀន​ជាក់ស្តែង​វត្ថុ​តាង​ចាប់​យក​ជា​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​១​កញ្ចប់​ធំ ស្មើនឹង​ទម្ងន់​សុទ្ធ​១០២៤,៦០ ក្រាម​, ទូរស័ព្ទ​ដៃ​២​គ្រឿង​, ក្រវិល​មាស​១​គូរ និង​កាបូប​យួរដៃ​មួយ ។

បច្ចុប្បន្ន​វត្ថុ​តាង និង​ជនសង្ស័យ​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែកញ្ញា ឆ្នាំ​២០១៨​ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ