ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​បន្តបន្ទាប់​ក្រុមក្មេង​បង្កការអុកឡុក​

5 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ កម្លាំង​អធិការ​ក្រុង​បាន​លុង​បាន​សហការ​ជាមួយ​កម្លាំង​អធិការ​ស្រុក​អូរ​ជុំ និង​មានការ​សំរបសំរួល​នីតិវិធី​ពី​ដោយ​លោក ជា ពេជ្រ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ចុះ​ស្រាវជ្រាវ​បង្ក្រាប​ក្រុម​ក្មេង​ទំនើង​បង្ក​ការ​អុកឡុក​បាន​បន្តបន្ទាប់​ចំនួន​៧​នាក់​។ ការ​ចុះ​បង្ក្រាប​ក្រុម​ក្មេង​ទំនើង​នោះ​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​៨​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​២១​ខែកញ្ញា​ឆ្នាំ​២០១៨ នៅ​ភូមិ​ល្អឺ​ន​ក្រែ​ន ឃុំ​អូរ​ជុំ…

ខេត្តរតនគិរី ៖ កម្លាំង​អធិការ​ក្រុង​បាន​លុង​បាន​សហការ​ជាមួយ​កម្លាំង​អធិការ​ស្រុក​អូរ​ជុំ និង​មានការ​សំរបសំរួល​នីតិវិធី​ពី​ដោយ​លោក ជា ពេជ្រ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ចុះ​ស្រាវជ្រាវ​បង្ក្រាប​ក្រុម​ក្មេង​ទំនើង​បង្ក​ការ​អុកឡុក​បាន​បន្តបន្ទាប់​ចំនួន​៧​នាក់​។

ការ​ចុះ​បង្ក្រាប​ក្រុម​ក្មេង​ទំនើង​នោះ​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​៨​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​២១​ខែកញ្ញា​ឆ្នាំ​២០១៨ នៅ​ភូមិ​ល្អឺ​ន​ក្រែ​ន ឃុំ​អូរ​ជុំ ស្រុក​អូរ​ជុំ ខេត្តរតនគិរី​។

តាម​ប្រភព​បានឱ្យ​ដឹង​ថា​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់ ឈ្មោះ នាក កា​ម៉េះ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជា​ជនជាតិ​ទំពួន មាន​ទីលំនៅ​ភូមិ ល្អឺ​ន ឃុំ​ល្អឺ​ន​ក្រែ​ន​ស្រុក​អូរ​ជុំ​ខេត្ត​រន​គិរី​។

យោង​តាម​ចំលើយ​សារភាព​របស់​ជនសង្ស័យ​ខាងលើ​ក៏​ឈាន​ដល់​ធ្វើកា​ស្រាវជ្រាវ​ឈា​ត់​ខ្លួន​បាន​ជនសង្ស័យ​បាន​ចំនួន​៦​នាក់​បន្ថែម​ទៀត​ដែល​មានឈ្មោះ​ដូច​ជា ១-​ឈ្មោះ​បាក់ សេ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ២-​ឈ្មោះ ត្វែ​ន ហ៊ិ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ៣-​ឈ្មោះ ពៅ យូ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ៤-​ឈ្មោះ ពេល ជ្រូក ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ៥-​ឈ្មោះ​លី ទឿ​ង ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ៦-​ឈ្មោះ ហែ​វ បៀ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ​។ ជនសង្ស័យ​ទាំង​៧​នាក់​ជា​ជនជាតិ​ទំពួន​រស់នៅ​ភូមិ​ល្អឺ​ន​ក្រែ​ន ឃុំ អូរ​ជុំ ស្រុក​អូរ ជុំ​ខេត្តរតនគិរី​។
ក្នុង​ប្រ​តិ​បត្ត​ការ​បង្ក្រាប​នោះ​ដកហូត​បាន​វត្ថុ​តាង មាន​ចំពៀមកៅស៊ូ​ចំនួន​២​។

បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​អធិការ​ក្រុង​បាន​លុង​ដើម្បី​ធ្វើការ​សាកសួ​រសើប​អង្កេត​ស្រាវជ្រាវ​និង​បំពេញ​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​និ​តិ​វិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ