រាជធានីភ្នំពេញ ៖ បុរសជាជនសង្ស័យចំនួន២នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ស្រះចកចាប់ឃាត់ខ្លួន ក្រោយពីពួកគេបាននាំគ្នាធ្វើសកម្មភាពឆក់កាបូបលុយពីស្ត្រីម្នាក់បាន ហើយព្យាយាមជិះរត់គេចខ្លួន ត្រូវម្ចាស់ជិះម៉ូតូដេញតាមក្រោយស្រែកថា…ចោៗ…ធ្វើឲ្យមានការភ្ញាក់ផ្អើលទៅដល់កម្លាំងល្បាតជួយស្ទាក់ចាប់បានភ្លាមៗ។ ករណីនេះដែរបានកើតឡើងនៅវេលាម៉ោង៣ និង៣០នាទីរសៀល ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចផ្លូវព្រះមុនីវង្ស កែងផ្លូវលេខ១០៦ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។
តាមប្រភពព័ត៌មានពីនគរបាលបានប្រាប់ឱ្យដឹងថា បុរសជនសង្ស័យដែលបានចាប់ឃាត់ខ្លួនមាន ទី១-ឈ្មោះ ម៉េង គ័ង អាយុ១៩ឆ្នាំ មុខរបមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ម្តុំផ្សារដេប៉ូ ខណ្ឌទួលគោក និងទី២-ឈ្មោះ សេង ផាន់ស៊ុន អាយុ២០ឆ្នាំ មុខរបមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ម្តុំផ្សារស៊ីឡឹប សង្កាត់ចតុមុខ ខណ្ឌដូនពេញ។ ចំណែកឯជនរងគ្រោះមានឈ្មោះ យ៉ា សារ៉ស់ ភេទស្រី អាយុ៥៦ឆ្នាំ មុខរបរលក់ត្រី មានទីលំនៅផ្ទះលេខ៧១៦ ផ្លូវជាតិលេខ៥ ក្នុងសង្កាត់ច្រាំងចម្រេះ ខណ្ឌឫស្សីកែវ ។
មុនពេលកើតហេតុ ស្ត្រីរងត្រូវបានកូនស្រីរបស់គាត់ឌុបតាមម៉ូតូម៉ាក ស្គូពី មួយគ្រឿងចេញពីផ្ទះក្នុងបំណងទៅផ្សារអូឫស្សី ដោយដាក់កាបូបលុយពណ៌ខៀវមួយក្រវ៉ាត់ជា ប់ចង្កេះរបស់គាត់។ តាមប្រភពដដែលបានប្រាប់បន្តទៀតថា ពេលដែលជនរងគ្រោះទាំងពីរនាក់ម្តាយ និងកូនស្រីឌុបគ្នាមកដល់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែលេចមុខក្រុមជនសង្ស័យទាំង ២នាក់ជិះម៉ូតូម៉ាកហុងដា C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខ ភ្នំពេញ 1GZ-1449 មួយគ្រឿងមកពីក្រោយ និងធ្វើសកម្មភាពឆក់យកកាបូបលុយពីចង្កេះរបស់គាត់បាន ហើយនាំគ្នាព្យាយាមជិះរត់គេចខ្លួន។
ខណៈនោះ កូនស្រីរបស់ស្រីរងគ្រោះក៏បានជិះម៉ូតូដេញ តាមពីក្រោយ នាំគ្នាស្រែកថា<< ចោរៗ>> ឡើង ធ្វើឲ្យមានការភ្ញាក់ផ្អើលទៅដល់កម្លាំងល្បាតបុស្តិ៍ នៅក្បែរនោះជួយស្ទាក់ចាប់បានទាំង២នាក់តែម្តង។ ក្រោយពេលកើតហេតុ កាបូបលុយពណ៌ខៀវ មួយនោះត្រូវបានកម្លាំងមានសមត្ថកិច្ចធ្វើការប្រគល់ទៅឲ្យស្ត្រីរងគ្រោះទាំងពីរនាក់ម្តាយ និងកូនវិញ។ ចំណែកឯបុរសជាជនសង្ស័យទាំង២នាក់វិញ ក៏បាននាំខ្លួនមកកាន់នគរបាលប៉ុស្តិ៍ស្រះចក ដើម្បីធ្វើការសាកសួរ និងកំណត់ហេតុបញ្ជូនទៅកាន់អធិការនគរបាលខណ្ឌដូនពេញ ចាត់ការទៅតាម ផ្លូវច្បាប់ជាបន្តទៅទៀត៕
ចែករំលែកព័តមាននេះ