ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើរ​រក​កូន​អស់​ច្រើន​ម៉ោង ស្រាប់តែ​ប្រទះ​ឃើញ​រន្ធត់ចិត្ត​

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ បុរស​ម្នាក់​បាន​ស្លាប់​ដោយសារ​ខ្យល់គ​រ​ពេល​ចុះ​ទៅ​រក​ត្រី​រួច​ដាក់​មង​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​២១ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ចំណុច​ក្រោយ​ផ្ទះ​ឈ្មោះ​សុក រ៉ុ​ន ស្ថិត​ក្នុងភូមិ​កោះ​កែវ​ក្រោម ឃុំ​កោះ​កែវ…

ខេត្តកណ្តាល ៖ បុរស​ម្នាក់​បាន​ស្លាប់​ដោយសារ​ខ្យល់គ​រ​ពេល​ចុះ​ទៅ​រក​ត្រី​រួច​ដាក់​មង​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​២១ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ចំណុច​ក្រោយ​ផ្ទះ​ឈ្មោះ​សុក រ៉ុ​ន ស្ថិត​ក្នុងភូមិ​កោះ​កែវ​ក្រោម ឃុំ​កោះ​កែវ ស្រុក​ល្វាឯម ខេត្តកណ្តាល​។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ អូន ពន្លក ភេទ​ប្រុស អាយុ​១៧​ឆ្នាំ​ ជា​​សិស្ស មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​កោះ​កែវ ក្រោម​ឃុំ​កោះ​កែវ ស្រុក​ល្វាឯម ខេត្តកណ្ដាល​។

សមត្ថកិច្ច​បាន​បញ្ច​ក់ថា មុន​ពេល​កើតហេតុ​នៅ វេលា​ម៉ោង​១​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២១ កញ្ញា ឈ្មោះ​សុ​ន អូន ដែល​ត្រូវជា​ឪពុក​ជន​រង​គ្រោះ​បាត់​កូន​(​ជន​រង​គ្រោះ​) មិនឃើញ​មក​ដេក​ផ្ទះ ហើយ​គាត់​បាន​ទូរ​សព្ទ័​សួរ​ទៅ​កូន​ៗ​របស់​គាត់​ផ្សេង​ទៀតដែរ​ តែ​កូន​ៗ​របស់​គាត់​ត្រូវជា​បងប្អូន​ជន​រង​គ្រោះ ឆ្លើយ​ប្រាប់​មក​ឪពុក​វិញ​ថា មិនឃើញ​ជន​រង​គ្រោះ​នោះ​ទេ គាត់​ក៍​ប្រើ​ឈ្មោះ​រ៉ា​ ដែល​ត្រូវជា​កូនប្រសា​​ប្រុស​ឱ្យ​បើកទូក​ម៉ាស៊ីន​ដើម្បី​ទៅ​រក​មើល​ជន​រង​គ្រោះ​តាម​បឹង​ក្រោយ​ផ្ទះ ពីព្រោះ​រាល់​យប់​ជន​រង​គ្រោះ​តែង​ទៅ​រក​ត្រី​ដោយ​យក​មង​ទៅ​រាយ​តែ​ម្នាក់ឯង​។

លុះ​នៅ​ពេល​ឪពុក និង​ឈ្មោះ​រ៉ា រក​ដល់​ម៉ោង​៣​និង​៣០​នាទី​ទៀប​ភ្លឺ ស្រាប់តែ​ប្រទះ​ឃើញ​សព​ជន​រង​គ្រោះ​ដេក​ផ្អៀង​លើ​ទូក​ក្រោយ​ផ្ទះ​សុក រ៉ុ​ន ដោយ​ក្បាល​ជន​រង​គ្រោះ​ធ្លាក់​ចូល​ទឹក​ស្លាប់​បាត់​ទៅ​ហើយ​។

សព​អ្នក​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​យក​មក​ផ្ទះ​និង​បាន​រាយការណ៍​មក​នគរបាល​ប៉ុស្តិ៍​។ កម្លាំង​ផ្នែក​ជំនាញ នគរបាល​ប៉ុស្តិ៍​គ្រូពេទ្យ​មណ្ឌល​សុខភាព​កោះ​កែវ​លោក​មេឃុំ លោក​មេ​ភូមិ​បាន​ពិនិត្យ​ចុះ​សព និង​បាន​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយសារ​ខ្យល់គរ​​ប្រាកដ​មែន ហើយ​សព​ត្រូវ​បាន​ប្រគល់​ជូន​ក្រុម​ដើម្បី​យក​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ