ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រែក​គំរាម​ថា «​យប់​នេះ​មិន​ឱ្យ​រួចខ្លួន​ទេ អញ​នឹង​…​» ផ្អើល​អ្នក​ភូមិ និង​សមត្ថកិច្ច

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ បុរស​ម្នាក់​មាន​ចរិត​ឈ្លើយ​កោងកាច​រហូត​ធ្វើ​ឲ្យ​ស្ត្រី​ជា​ម្ដាយមីង​មិន​ពេញចិត្ត បាន​កាត់កាល់​ចោល​លែង​រាប់រក ជា​ហេតុ​ធ្វើ​ឲ្យ​បុរស​នោះ​តូចចិត្ត​យ៉ាង​ខ្លាំង មិនតែប៉ុណ្ណោះ​បាន​ចងគំនុំ​ដក់​ជាប់​នៅ​ក្នុង​ចិត្ត​របស់​ខ្លួន​ថែម​ទៀត​ផង លុះ​ពេល​ផឹកស្រា​ស្រវឹង​បាន​ប្រើ​ហឹ​ង្សា​ជេរ​ប្រមាថ និង​ទាត់​ទៅ​លើ​ម្ដាយមីង​ចំនួន​៥​ជើង បណ្ដាល​ឲ្យ​ស្ត្រី​ជា​ម្តាយមីង​រង​របួស​គ្រេចជើង​។ បន្ទាប់​មក​បាន​ទាញ​ចានឆ្នាំង​របស់​ម្ដាយមីង​បោក​ចោល…

ខេត្តកណ្ដាល ៖ បុរស​ម្នាក់​មាន​ចរិត​ឈ្លើយ​កោងកាច​រហូត​ធ្វើ​ឲ្យ​ស្ត្រី​ជា​ម្ដាយមីង​មិន​ពេញចិត្ត បាន​កាត់កាល់​ចោល​លែង​រាប់រក ជា​ហេតុ​ធ្វើ​ឲ្យ​បុរស​នោះ​តូចចិត្ត​យ៉ាង​ខ្លាំង មិនតែប៉ុណ្ណោះ​បាន​ចងគំនុំ​ដក់​ជាប់​នៅ​ក្នុង​ចិត្ត​របស់​ខ្លួន​ថែម​ទៀត​ផង លុះ​ពេល​ផឹកស្រា​ស្រវឹង​បាន​ប្រើ​ហឹ​ង្សា​ជេរ​ប្រមាថ និង​ទាត់​ទៅ​លើ​ម្ដាយមីង​ចំនួន​៥​ជើង បណ្ដាល​ឲ្យ​ស្ត្រី​ជា​ម្តាយមីង​រង​របួស​គ្រេចជើង​។

បន្ទាប់​មក​បាន​ទាញ​ចានឆ្នាំង​របស់​ម្ដាយមីង​បោក​ចោល បណ្ដាល​ឲ្យ​បែក និង​ក្រពឹត​បង្ក​ឱ្យ​​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ភូមិ​ទាំង​យប់ ហើយ​កម្លាំង​នគរបាល​ឃុំ​ទួល​ព្រិច ចុះ​ទៅ​អន្តរាគមន៍​ចាប់ខ្លួន​ចាត់ការ​តាម​ច្បាប់​ភ្លាម​ៗ​តែ​ម្ដង​។

ហេតុការណ៍​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​២៥​នាទី​យប់​ថ្ងៃ​ទី​១៦ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ក្នុងភូមិ​ខ្លុង ឃុំ​ទួល​ព្រេច ស្រុក​អង្គស្នួល ខេត្តកណ្ដាល​។

នគរបាល​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ត្រូវជា​ក្មួយ​ឈ្មោះ​ចក់ ឡា​ង ហៅ​ជាតិ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​មិន​ពិត នៅ​ភូមិ​ខាងលើ ។ ចំណែក​ជន​រង​គ្រោះ ឈ្មោះ​អ៊ុយ សាវ​រី ភេទ​ស្រី​អាយុ​៣៩​ឆ្នាំ ជនជាតិ​ខ្មែរ មុខ
របរ​កម្មការិនី​រោងចក្រ មាន​ទីលំនៅ​ក្នុងភូមិ​ជាមួយ​គ្នា ត្រូវជា​ម្ដាយមីង​បង្កើតរបស់​ជនសង្ស័យ​ បាន​រង​របួស​គ្រេចជើង​ខាងស្តាំ ដោយឡែក​សម្ភារៈ​ខូចខាត​គឺ​បែក​ចាន​មួយ​ចំនួន​ក្រ​ពិត​ឆ្នាំង​១ ហើយ​គោ​១​ក្បាល​ទៀត​ក៏​បាន​រង​របួស​ជើង​មុខ​ដោយសារ​អំបែងចាន​ផង​ដែរ​។

តាម​ប្រភព​ដដែល​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា ជនសង្ស័យ​ជា​ក្មួយ​ប្រុស​មាន​ច​រិ​ក​កោងកាច​ឈ្លើយ មិនសូវ​គោរព​ម្ដាយមីង​នោះ​ទេ កន្លង​មក​តែងតែ​បញ្ចេញ​អាកប្បកិរិយា​មិន​សមរម្យ ទើប​ស្ត្រី​ជា​ម្ដាយមីង​មិន​ពេញចិត្ត និង​លែង​រាប់រក​។​ដោយសារ​តែ​មូលហេតុ​នេះ​ហើយ ទើប​ធ្វើ​ឲ្យ​ជនសង្ស័យ​រូប​នេះ​ខឹងសម្បារ និង​មាន​គំនុំ​យ៉ាង​ខ្លាំង​ជាមួយ​ម្ដាយមីង លុះដល់​ថ្ងៃ​កើតហេតុ ជនសង្ស័យ​បាន​ផឹកស្រា​ស្រវឹង ហើយ​ក៏​បាន​ស្រែក​ជេរ​ប្រមាថ​ម្ដាយមីង​យ៉ាង​ខ្លាំង​។

ប្រភព​ខាងលើ​បាន​បន្ត​ថា ជនសង្ស័យ​ត្រូវជា​ក្មួយ​បាន​ស្រែក​គំរាម​ម្តាយមីង​ថា «​យប់​នេះ​មិន​ឲ្យ​រួចខ្លួន​ទេ អញ​និង​សម្លាប់​ហើយ​» បន្ទាប់​មក​ជនសង្ស័យ​បាន​ហក់​ទៅ​ទាត់​ធាក់​ស្ត្រី​ជា​ម្ដាយមីង​ចំនួន​៥​ជើង​ត្រូវ​ចំ​ភ្លៅ​ខាងស្តាំ បណ្តាល​ឲ្យ​រង​របួស​គ្រេចជើង​យ៉ាងដំណំ ។ ខណៈនោះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ហើយ​កម្លាំង​នគរបាល​បាន​ចេញ​អន្តរាគមន៍ ចាប់ខ្លួន​ភ្លាម​ៗ បន្ទាប់​មក​បាន​នាំ​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ