ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្អូនប្រុស ហ្វា​ន ពីង​ពីង សម្រក់​ទឹកភ្នែក​មុខ​ទស្សនិកជន​ខ្លោចចិត្ត​អាណិត​បងស្រី​ស្ថិត​ក្នុង​សភាព​ធ្ងន់ធ្ងរ

5 ឆ្នាំ មុន

ទីភ្នាក់ងារ​ព័ត៌មាន​បរទេស​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា លោក ​ហ្វា​ន ឆេ​ង​ឆេ​ង ​(Fan Chengcheng) ប្អូនប្រុស​របស់​នាង ​ហ្វា​ន ពីង​ពីង ​កំពុង​មាន​ភាព​ល្បីល្បាញ​ផ្នែក​យុវវ័យ…

ទីភ្នាក់ងារ​ព័ត៌មាន​បរទេស​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា លោក ​ហ្វា​ន ឆេ​ង​ឆេ​ង ​(Fan Chengcheng) ប្អូនប្រុស​របស់​នាង ​ហ្វា​ន ពីង​ពីង ​កំពុង​មាន​ភាព​ល្បីល្បាញ​ផ្នែក​យុវវ័យ បច្ចុប្បន្ន​​​​បាន​ទប់​អារម្មណ៍​មិន​បាន និង​សម្រក់​ទឹកភ្នែក​នៅ​ចំពោះ​មុខ​ទស្សនិកជន​ក្នុង​ពិធី​ជួបជុំ​មួយ​របស់​ក្រុម ​«Nine Percent» ធ្វើ​ឲ្យ​ទស្ស​និ​ជន​ភាគច្រើន​មាន​ជំនឿ​ថា​ ស្ថានការណ៍​របស់​នាង ​ហ្វា​ន ពីង​ពីង បងស្រី​របស់​គេ​អាច​មាន​សភាព​ធ្ងន់ធ្ងរ ។

នៅ​ក្នុង​ពិធី​ជួបជុំ​របស់​ក្រុម ​«Nine Percent» កាលពី​ស​ប្ដា​ហ៍​កន្លង​មករៀបចំ​ឡើង​នៅ​ក្រុង​ណា​ន​ជី​ង ហ្វា​ន ឆេ​ង​ឆេ​ង គឺជា​សមាជិក​ម្នាក់​របស់​ក្រុម​ខាងលើ​បាន​បង្ហូរទឹកភ្នែក​ចំនួន​២​លើក និង​បញ្ជាក់​ថា ​នេះ​គឺជា​ការ​ចូលរួម​នៅ​ក្នុង​ក្រុម​លើក​ចុង​ក្រោយ គេ​ប្រហែលជា​មិន​បាន​មក​ជួប​អ្នកគាំទ្រ​នានា​នៅ​ក្រុង​បាងកក ប្រទេស​ថៃ ​ដែល​រៀបចំ​ឡើង​នៅ​ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០១៨ ខាងមុខ ។

ស្រប​ពេល​ជាមួយ​គ្នា​នេះ ​ហ្វា​ន ឆេ​ង​ឆេ​ង មិន​បាន​បញ្ជាក់​ពី​ហេតុផល​អ្វី​លើ​ការ​អវត្តមាន​នេះ ទេ ប៉ុន្តែ​មាន​មនុស្ស​ជា​ច្រើន​ជឿ​ថា ​គេ​បាន​ទទួល​បំរាម​ទៅ​ក្រៅប្រទេស ព្រោះតែ​បញ្ហា​ការ​គេចពន្ធ​របស់​បងស្រី និង​នៅ​មាន​ដំណឹង​ថា ​បុរស​រូប​នេះ​ត្រូវ​ផ្ដាច់​ចេញពី​ការ​ឃោសនា និង​លុប​ចោលការ​បង្ហាញខ្លួន​ក្នុង​កម្មវិធី​នានា​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ