ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ CPP ៖ អត់​និយាយ​ពី​ការ​ចរចា តែ​និយាយ​ពី​ការ​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥ​សាន បាន​អះអាង​ថា​គ្មាន​អ្វី​ដែល​ត្រូវ​និយាយ​ចរចា​ជាមួយ​អតីត​បក្ស​ប្រឆាំង​នោះ​ទេ គឺ​មាន​តែ​និយាយ​ថា ការ​អនុ វត្ត​លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ​នៅ​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥ​សាន បាន​អះអាង​ថា​គ្មាន​អ្វី​ដែល​ត្រូវ​និយាយ​ចរចា​ជាមួយ​អតីត​បក្ស​ប្រឆាំង​នោះ​ទេ គឺ​មាន​តែ​និយាយ​ថា ការ​អនុ វត្ត​លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ​នៅ​កម្ពុជា ។

ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​កាន់​អំណាច​នេះ បន្ទាប់​ពី​សភា​អ៊ឺ​រ៉ុ​ប​បាន​ស្នើ​រដ្ឋាភិបាល​កម្ពុជា​ធ្វើការ​ចរចា​ផ្នែក​នយោបាយ​ជាមួយ​អតីត​គណបក្សប្រឆាំង (​កឹ​ម សុខា​) ដែល​កំពុង​ជាប់ ពន្ធនាគារ និង​អ្នកនយោបាយ​អតីត​បក្ស​ប្រឆាំង​១១៨​នាក់ កាលពី​ថ្ងៃ​ទី​១៣ កញ្ញា កន្លង​មកនេះ ។

យ៉ាងណា​ក្តី​លោក សុខ ឥ​សាន បាន​គូសបញ្ជាក់​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៦ កញ្ញា​យ៉ាង​ដូច្នេះ​ថា « អត់​និយាយ​ពី​ការ​ចរចា​ទេ តែ​និយាយ​ពី​ការ​អនុវត្ត​លទ្ធិ​ប្រជា​ធិ​តេ​យ្យ និង​នីតិរដ្ឋ និង​ដើម្បី​ធានា សន្តិភាព​ស្ថិរភាព​នយោបាយ និង​សេចក្តីសុខ​ជូន​ប្រទេស​ជាតិ​ទាមទារ​ការ​អនុវត្ត​លទ្ធិ​ប្រជា​ធិ ប​តេ​យ្យ និង​នីតិរដ្ឋ ។ ជន​ណា​គណបក្ស​ណា​ប្រព្រឹត្ត​ល្មើសច្បាប់ និង​រំលោភ​លទ្ធិប្រជាធិបតេយ្យ​ត្រូវ​ទទួលខុសត្រូវ ចំពោះ​មុខ​ច្បាប់​ដោយ​ខ្លួនឯង​» ។ លោក​សង្កត់ធ្ងន់​បន្ថែម​ថា «​គណបក្សកាន់អំណាច និង​រាជរដ្ឋាភិបាល​កម្ពុជា​មិន​លូកដៃ​ចូល​កិច្ចការ​តុលាការ​ជា​ដាច់ខាត ។

រាជរដ្ឋាភិបាល​កម្ពុជា​មិន​ធ្វើការ​ចរចា​ណាមួយ​ជាមួយ​អ្នក​រំលោភច្បាប់​ឡើយ ។ ការ​ប្រព្រឹត្ត​ល្មើសច្បាប់​មិនមែន​ជា​រឿង​នយោបាយ​ដែល​ត្រូវ​ដោះស្រាយ​តាម​ផ្លូវ​ចរចា​ឡើយ ត្រូវ​តែ​ទៅ​ដោះស្រាយ​ជាមួយ​តុលាការ​ជា​ចាំបាច់ » ។ ទោះបីជា​សភា​អ៊ឺ​រ៉ុ​ប​ទុក​រយៈពេល​៣​ខែ សម្រាប់​ការ​ចរចា​ផ្លូវ​នយោបាយ យ៉ាងណា​ក្តី​អ្នកនាំពាក្យ​គណបក្សកាន់អំណាច​ក៏​បាន​ស្នើ​មជ្ឈដ្ឋាន​នានា​កុំ​បំភាន់​មតិ​សាធារណៈ​ឲ្យ​សោះ​មិន​អាច​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា​ទោរទន់​តាម​បានជា​ដាច់ខាត ។

ហេតុនេះ គ្មាន​ជម្រើស​អ្វី​ក្រៅពី​ការ​អនុវត្ត​ច្បាប់​ចំពោះ​អ្នក​ល្មើសច្បាប់ ហើយ​គ្មាន​ទេ​ការ​ចរចា​នយោបាយ​នោះ​កុំ​សង្ឃឹម​ឡើយ ។ ជាមួយ​គ្នា​នោះ​ដែរ អ្នកនាំពាក្យ​គណបក្សកាន់អំណាច​ក៏​ឆ្លើយ​តប​ចំពោះ​ការ​ដាក់​កំហិត​របស់​សភា​សហគមន៍​អឺរ៉ុប ឲ្យ​ទម្លាក់​ចោលការ​ចោទប្រកាន់ កឹ​ម​សុខា មិន​អាច​ធ្វើ​បាន​ទេ ព្រោះ​ករណី​លោក កឹ​ម សុខា កំពុង​នៅ​ក្នុង​ដៃ និង​នីតិវិធី​របស់​តុលាការ ។ ត្រូវ​ទុក​ឲ្យ​តុលាការ​បន្ត​ដំណើរការ​រឿង​ក្តី​នេះ​ឲ្យ​ចប់​សព្វគ្រប់​ទៅ ។ ចំណែក​ការ​ផ្តល់ សិទ្ធ​ដល់​អ្នក​១១៨​នាក់ ម៉េច​កើត​បើក​ពុង​អនុវត្ត​សាលដីកា​ស្ថាពរ​របស់​តុលាការ​កំពូល រួច​ហើយ​នោះ​ចាំ​ចប់​៥​ឆ្នាំ​សិន ។

ប្រគល់ សង តំណែង​ក្រុមប្រឹក្សា​ខេត្ត​រាជធានី​ក្រុង​ស្រុក ខណ្ឌ និង​ឃុំ​សង្កាត់​ម៉េច​កើត បើ​បាន​បែងចែក​តាម​ច្បាប់​កម្ពុជា រួច​អស់ហើយ​នោះ ។ មានច្បាប់​ឯណា​ទាមទារ​យក​មក​បែងចែក​ឡើង​វិញ​នោះ ? ។
លើក​ពី​នេះ​ទៅ​ទៀត​លោក សុខ ឥ​សាន​ក៏​បាន​លើក​ឡើង​ថា បើ​ចង់​ផ្តល់​សិទ្ធិ​អំណាច​ឲ្យ​សង្គម​ស៊ី​វិល​អ្នក​សារព័ត៌មាន​មក​បំពេញ​តួនាទី​វិញ លុះត្រាតែ​អស់លោក​ទាំងនោះ​គោរព ច្បាប់​និង​ក្រមសីលធម៌​ត្រឹមត្រូវ និង​បំពេញ​កាតព្វកិច្ច​ជូន​រដ្ឋ​ឲ្យ​បាន​គ្រប់គ្រាន់ ។ លោក​បញ្ជាក់​ថា «​រាជរដ្ឋាភិបាល​កម្ពុជា នៅ​បន្ត​អនុវត្ត​វិធាន​ការណ៍​ច្បាប់ ចំពោះ​ជន​ទាំងឡាយ​ណា​ដែល​ល្មើសច្បាប់​ដើម្បី​ពង្រឹង​នីតិរដ្ឋ​ដោយ​មិន​ចង់​ប្រើ​អាវុធ​ឡើយ ។
រាជរដ្ឋាភិបាល​កម្ពុជា​ជា​និច្ច​ជា​កាល​តែងតែ​គោរព​សិទ្ធិ​មនុស្ស និង​សេរីភាព​គ្រប់​បែប​យ៉ាង និង​គ្រប់​រូបភាព​ដូច​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​កុំ​ឲ្យ​តែ​រំលោភ​លើ​សិទ្ធិ​អ្នក​ដទៃ និង​ទំនៀមទំលាប់​ដ៏​ល្អ និង​សន្តិសុខ​ជាតិ ជា​ពិសេស​កុំ​ឲ្យ​តែ​យក​ផែនការ​ផ្តួលរំលំ​របស់​បរទេស​មក​អនុវត្ត​នៅ​កម្ពុជា​ទៅ​បាន​ហើយ » ។

សូម​ជម្រាប​ថា ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​នេះ បន្ទាប់​ពី​សភា​អ៊ឺ​រ៉ុ​ប​បាន​បើក​កិច្ចប្រជុំ កាលពី​ថ្ងៃ​ទី​១៣ កញ្ញា​នេះ ហើយ​បាន​អនុម័ត​សេចក្តីសម្រេច​ចុង​ក្រោយ មួយ​លេខ​២០១៨/២៨៤២ (RSP) ទាមទារ​ឲ្យ​អាជ្ញាធរ​កម្ពុជា​ទម្លាក់​ចោល​រាល់​បទ​ចោទ​ប្រឆាំង​នឹង​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹ​ម សុខា និង​អំពាវនាវ​ឲ្យ​មានការ​ដោះ​លែង​រូប​លោក​ឲ្យ​មាន​សេរីភាព​ឡើង​វិញ ជា​បន្ទាន់ និង​ដោយ​ឥត​លក្ខខណ្ឌ ។

យ៉ាងណា​ក្តី​លោក អេ​ង ឆៃ​អ៊ា​ង អតីត​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​លើក​ឡើង​ថា​សភា​អឺរ៉ុប​បាន​សម្រេច​ពន្យា​ការ​អនុម័ត​លើ​ញ្ញត្តិ​មួយ​ស្តី​ពី​បញ្ហា​កម្ពុជា ដោយ​ទុក​ឱ កាស​ជា​លើក​ចុង​ក្រោយ​ដល់​រដ្ឋាភិបាល​កម្ពុជា​កែប្រែ​ខ្លួន ។ លោក​បន្ត​ថា មូលហេតុ​នៃ​ពន្យា​ពេល ដោយ​គេ​មិន​ចង់​ឃើញ​ពលរដ្ឋ​កម្ពុជា ជា​ពិសេស​កម្មករ​រាប់​សែន​នាក់ គ្មាន​ការងារ​ធ្វើ​ប៉ះពាល់​ដល់​ជីវភាព​គ្រួសារ និង​ពិបាក​ស្តារ​ស្ថានភាព ក្រោយ​ពី​ការ​ដាក់​ទណ្ឌកម្ម ហើយ​បើ​ក្នុង​រយៈពេល​នេះ រដ្ឋាភិបាល​នៅ​តែ​មិន​អើពើ​ធ្វើ​តាម​លក្ខខណ្ឌ​ដែល​គេ​ទាមទារ​នោះ​ទេ សភា​អឺរ៉ុប នឹង​ប្រជុំ​អនុម័ត​ដាក់​ទណ្ឌកម្ម​ក្នុង​កិច្ចប្រជុំ​ពេញអង្គ​យ៉ាង​យូរ​បី​ខែ​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ