ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំ​តែ​បានឃើញ​ទាត់​នាំ​គ្នា​រត់​បាតជើង​ស​ព្រាត កុំ​អី​គ្មាន​សល់ !

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ ករណី​ចោរចូលគាស់ផ្ទះប្រជាពលរដ្ឋបម្រុងលួចរថយន្ដតែយកមិនបានបែរជាយកម៉ូតូមួយគ្រឿងទៅវិញ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង៤០នាទីរំលងអធ្រាត្រ​យប់ឈានចូលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិត្រពាំងឫស្សី ឃុំត្រពាំឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ…

ខេត្តកំពង់ធំ ៖ ករណី​ចោរចូលគាស់ផ្ទះប្រជាពលរដ្ឋបម្រុងលួចរថយន្ដតែយកមិនបានបែរជាយកម៉ូតូមួយគ្រឿងទៅវិញ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង៤០នាទីរំលងអធ្រាត្រ​យប់ឈានចូលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិត្រពាំងឫស្សី ឃុំត្រពាំឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

សមត្ថកិច្ចកងរាជអាវុធហេត្ថខេត្តកំពង់ធំបានអោយដឹងថា បន្ទាប់ពីទទួលដំណឹងមកថា មានប្រជា​ពលរដ្ឋបណ្ដើរម៉ូតូយកទៅដាក់លើរថយន្ថទាំងយប់ ភ្លាមៗនោះកម្លាំងរបស់កងរាជអាវុធហត្ថខេត្តរបស់យើងបានបើករថយន្ដចេញល្បាតក៏ជួបនឹងរថយន្ដភិនភាគរបស់ក្រុមជនសង្ស័យដែលធ្វើសកម្មភាពកម្លាំងអាវុធហត្ថយើងក៏បើករថយន្តតាមពីក្រោយជិតដល់ភូមិសានគរ ប្រហែលជាជនសង្ស័យដឹងខ្លួនក៏បានបត់រថយន្តក្រោយវិញ ។

ឃើញដូច្នោះកម្លាំងក៏បើករថយន្តដេញតាមទៅដល់ចំណុចរមាងងាប់ ស្រាប់តែជនសង្ស័​យ​ឈប់​រថយន្ដ​ហើយបើកទ្វារចុះរត់បាតស្រមោលអស់ ដោយបន្សល់ទុករថយន្ដ និងម៉ូតូ ដោយ​សារ​តែ​យប់ងងឹតពេក ទើបសមត្ថកិច្ចយើងបានសម្រេចចិត្តយករថយន្ដ និងម៉ូតូមកកាន់បញ្ជាការរដ្ឋានអាវុធហេត្ថខេត្តដើម្បីធ្វើការស្រាវជ្រាវរកម្ចាស់រថយន្តតែនៅពេលធ្វើការស្រាវជ្រាវទើបដឹងថា រថយន្ដនោះគឺក្រុមចោរលួចពីខេត្តកំពង់ស្ពឺកាលពីថ្ងៃ១២ ខែកញ្ញា មកម្លេះ ។

សមត្ថកិច្ចកងរាជអាវុធហត្ថបញ្ជាក់ថា ករណីចោរលួចនេះគឺធ្វើសកម្មភាពនៅភូមិស្នោរលួចបានម៉ូតូមួយគ្រឿង តែត្រូវកម្លាំងរបស់យើងយកបានមកវិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ