ក្រោយផ្អាកទីតាំងពេទ្យធ្មេញយីហោ«គីម ឆាយ» ខាងមន្ទីរសុខាភិបាលខេត្តថា…
- ប៉ៃលិន
ខេត្តប៉ៃលិន ៖ ក្រោយពីមានការផ្អាកកន្លែងពេទ្យធ្មេញយីហោ «គីម ឆាយ» ដែលទទួលរងការចោទប្រកាន់ ពីអ្នកជំងឺ ដែលធ្វើឱ្យខូចធ្មេញគាត់កន្លងមក លោក អាង…
ខេត្តប៉ៃលិន ៖ ក្រោយពីមានការផ្អាកកន្លែងពេទ្យធ្មេញយីហោ «គីម ឆាយ» ដែលទទួលរងការចោទប្រកាន់ ពីអ្នកជំងឺ ដែលធ្វើឱ្យខូចធ្មេញគាត់កន្លងមក លោក អាង…
ខេត្តប៉ៃលិន ៖ ក្រោយពីមានការផ្អាកកន្លែងពេទ្យធ្មេញយីហោ «គីម ឆាយ» ដែលទទួលរងការចោទប្រកាន់ ពីអ្នកជំងឺ ដែលធ្វើឱ្យខូចធ្មេញគាត់កន្លងមក លោក អាង នាង ប្រធានមន្ទីរសុខាភិបាលខេត្តប៉ៃលិន បានអះអាងនឹងសន្យាថា «ខិតខំប្រឹងប្រែងលុបបំបាត់កន្លែងបន្ទប់ពិគ្រោះយោបល់ និងព្យាបាលគ្រប់កន្លែង
ពិសេស គឺផ្នែកសេវាកម្មមាត់ធ្មេញ ដែលគ្រូពេទ្យមួយចំនួនបានបើកនៅក្នុងខេត្តប៉ៃលិន ដែលកន្លងមកគ្មានច្បាប់ទម្លាប់ត្រឹមត្រូវ ធ្វើឱ្យមានហានិភ័យខ្ពស់ ដល់សុខភាពមាត់ធ្មេញរបស់ប្រជាពលរដ្ឋ ។
លោកប្រធានមន្ទីរបន្តទៀតថា កន្លែងដែលគាត់ផ្អាកបណ្តោះអាសន្នខាងលើនោះ ដោយសារគេមិនទាន់មានអាជ្ញាប័ណ្ណត្រឹមត្រូវ លុះមានសញ្ញាបត្រសុំអាជ្ញាប័ណ្ណ ទើបលោកឱ្យដំណើរការឡើងវិញ ហើយលោ កក៏សូមអំពាវនាវដល់គ្រូពេទ្យទាំងអស់ មុននឹងបើកកន្លែងបន្ទប់ពិគ្រោះយោបល់ និងថែទាំសុខភាព ព្រមទាំ ងពេទ្យធ្មេញទាំងអស់ ត្រូវតែមានច្បាប់ត្រឹមត្រូវ ទើបអាចបើកបាន បើមិនដូច្នេះទេខាងលោកនឹងចាត់វិធាន ការតាមផ្លូវច្បាប់ ។
ចំណែកលោក គីម ឆាយ ជាពេទ្យធ្មេញបានឱ្យដឹងថា កន្លែងរបស់លោកបានបើកអស់រយ:ពេល៣ឆ្នាំមកហើយ ស្ថិតនៅក្នុងភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដោយមានការសម្របស ម្រួលពីខាងមន្ទីរសុខាភិបាលខេត្ត ហើយការដែលលោកព្យាបាលមាត់ធ្មេញរបស់អ្នកជម្ងឺក៏ធម្មតាដែរ មិនដែលមានបញ្ហាប្រឈម ឬអ្នកជម្ងឺមកតវ៉ានៅនឹងកន្លែងព្យាបាលនោះដែរ។ ទើបតែមួយរយ:ក្រោយនេះ ស្រាប់តែមានបុរសម្នាក់ ឈ្មោះ លី ជុងចំណាន រស់នៅក្នុងភូមិសង្កាត់ជាមួយគ្នា បានអះអាងថា មានបញ្ហាធ្មេញដោយសារខាងលោកធ្វើឱ្យខូចធ្មេញរបស់គាត់ ។ លោកបន្តទៀតថា នេះជារឿងទំនាស់រវាងបុគ្គលនិង បុគ្គលសុទ្ធសាធ ។
បើតាមលោក លី ជុងចំណាន បានឱ្យដឹងថា រឿងបញ្ហាដកដាក់ធ្មេញ មិនពាក់ព័ន្ធនឹងរឿងបុគ្គលទេ ព្រោះគ្រូពេទ្យខាងលើ ធ្វើឱ្យធ្មេញរបស់គាត់ខូចនឹងដំបៅរហូតមកដល់ពេលនេះមែន ហើយលោកសូមបដិសេធដែលគ្រូពេទ្យចោទប្រកាន់គាត់ថា ជាអ្នកបោកប្រាស់គេនោះ ក៏មិនពិតដែរ ព្រោះគាត់មានមុខរបរនិងការងារត្រឹមត្រូវ មិនដែលប្រព្រឹត្តអំពើទុច្ចរិតអ្វីឡើយ មានតែជួយឧបត្ថម្ភដល់អ្នកក្រីក្រ និងជួយដល់សា លារៀនមួយកន្លែងនៅជិតផ្ទះរបស់គាត់ថែមទៀតផង ៕
ចែករំលែកព័តមាននេះ